អាហារូបត្ថម្ភ ៧មុខ សម្រាប់អ្នកម្តាយមានផ្ទៃពោះទទួលទានល្អសម្រាប់សុខភាពទាកក្នុងពោះ

  • 2020-11-06 09:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមពិតខួរក្បាលរបស់ទារកចាប់ផ្តើមបង្កើតឡើងក្រោយពេលមានគត៌ ៣សប្តាហ៍ នៅពេលនោះអាហារអ្នកម្តាយបរិភោគមានតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់ទារក។ ពិសេសអ្នកម្តាយគ្រប់រូបតែងចង់ជ្រើសយកអាហារដែលល្អនិងញាំទៅធ្វើឲ្យកូនរបស់អ្នកស្អាតឆ្លាត។

ថ្ងៃនេះពីខាងកញ្ញា សូមណែនាំថាតើសារធាតុចិញ្ចឹមអ្វីខ្លះដែលជួយកុមារមានភាពវៀងវៃ ហើយតើអាហារទាំំងនោះមានសារធាតុចិញ្ចឹមអ្វីខ្លះបន្ទាប់មកម្តាយដែលមានផ្ទៃពោះនឹងដឹងថាពួកគេត្រូវការញាំអ្វីខ្លះ? ព្រោះនៅដំណាក់កាលនេះកូនរបស់លោកអ្នកត្រូវការសារធាតុចិញ្ចឹមជាចាំបាច់សម្រាប់អភិវឌ្ឍខួរក្បាលទារក និងមានសុខភាពល្អ ហើយខាងក្រោមនេះគឺជាក្រុមអាហារដែលល្អសម្រាប់ទារកជួយឲ្យកុមារមានភាពវាងវៃមានជីវជាតិសម្រាប់ទារក៖

១.សារជាតិដែក

ប្រភពនៃសារជាតិដែកមានក្នុងសាច់គោ ស៊ុត ថ្លើម បេះដូង សណ្តែកដី ល្ងទាំងនេះជាក្រុមអាហារល្អសម្រាប់ទារកសំខាន់មួយដើម្បីបង្កើតឈាមនៅពេលម្តាយខ្វះឈាមដោយសារខ្វះសារធាតុដែកទារកឆាប់កើតមិនគ្រប់ខែ កង្វះអាហាររូបត្ថម្ភរបស់ទារកប៉ះពាល់ដល់លូតលាស់ខួរក្បាលព្រោះសារធាតុដែកនៅដើរតួនាទីសំខាន់មួយទៀតក្នុងការនាំអុកស៊ីសែនទៅកោសិកាខួរក្បាលកង្វះជីវជាតិដែកធ្វើខួរក្បាលទារកដើរយឺត។

២. អាស៊ីតហ្វូលិក

តើអ្វីដែលល្អសម្រាប់ទារកខែដំបូង? ប្រភពចំណីអាហារនៃអាស៊ីតហ្វូលិកគឺជាបន្លែពណ៌បៃតងខ្មៅងងឹត មានផ្កាខាត់ណាខៀវ ស្ពៃខ្មៅ គឺជាក្រុមអាហារល្អសម្រាប់ម្តាយដែលមានផ្ទៃពោះថ្មី។ អាស៊ីតហ្វូលិកត្រូវបានគេស្គាល់ថាជាវិតាមីន ប៊ី៩ គឺជាមីក្រូសារជាតិដែលខ្វះមិនបានក្នុងការអភិវឌ្ឍគក៌ជួយឲ្យទារកសំយោគ DNA ក្នុងរយៈពេល ៣ខែដំបូងហើយក៏ជួយការពារការខូចបំពង់សរសៃប្រសាទ និងជំងឺបេះដូង,ក្រអូមមាត់ និងមាត់ឆែបនៅកុមារភាព។

អាស៊ីតហ្វូលិកមានសារៈសំខាន់ខ្លាំងក្នុងការសំយោគកោសិកាសរសៃប្រសាទកុមារពិសេសកោសិកាបំពង់សរសៃប្រសាទ។ តាមការសិក្សាពីគ្រូពេទ្យជំនាញស្ត្រីមានផ្ទៃពោះ ទទួលបានអាស៊ីតហ្វូលិកបាន ៤០០mcg ពី ៤សប្តាហ៍ ដល់ ៨ សប្តាហ៍ ធ្វើឲ្យស្ត្រីមានផ្ទៃពោះបន្ថយហានិភ័យនៃភាពមិនប្រក្រតីដោយបំពង់សរសៃប្រសាទ ៧០% ច្រើនជាង ៤០% ។

៣.ប្រូតេអ៊ីន

ជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងរចនាសម្ព័ន្តរាងកាយចូលរួមក្នុងសមាសធាតុផ្សំអស់ស៊ីមជាសមាសធាតុអង្គបដិប្រាណដើម្បីជួយឲ្យរាងកាយម្តាយមានសុខភាពល្អប្រសិនបើម្តាយមានសុខភាពល្អទារកមានសុខភាពល្អដូចគ្នា។ ដូច្នេះសារធាតុចិញ្ចឹមដែលមិនអាចបាននោះទេសម្រាប់ស្ត្រីមានផ្ទៃពោះដែលជួយឲ្យកូនសុខភាពល្អនិងឆ្លាត។​ ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅឲ្យអាស៊ីដអាមីណូដូចជា Cloline និង Taurin ដែលជាសារធាតុសំខាន់ដែលពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជូនសរសៃប្រសាទនៅក្នុងសមត្ថភាពចង់ចាំរបស់ខួរក្បាល។ ស៊ុតទឹកដោះគោ យ៉ាអួ សាច់ដែលសំបូរទៅដោយជាតើប្រូតេអ៊ីនដែលមានជាតិ Cloline ដែលម្តាយមានផ្ទៃពោះគួរទទួលទានជារៀងរាល់ថ្ងៃ។ ពិសេសពងើមាន់ជាអាហារដែលមានជាតិ Cloline ដើម្បីក្លាយជាមនុស្សឆ្លាតម្តាយគួរបរិភោគពងចំនួន ១-២ ដងក្នុងមួយថ្ងៃ ដែលស្ត្រីមានផ្ទៃពោះគួរបរិភោគក្នុងរយៈពេល ៣ខែចុងក្រោយ។

៤. វីតាមីន D

ស្ត្រីមានផ្ទៃពោះជាច្រើនតែងឆ្ងល់ថា អ្វីដែលស្ត្រីមានផ្ទៃពោះគួរបរិភាគនៅពាក់កណ្តាល ៣ខែ ហើយចម្លើយគឺជាពពួកវីតាមីន D គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដើម្បីជួយស្ត្រីមានផ្ទៃពោះនៅពាក់កណ្តាលខែនៃការមានផ្ទៃពោះបង្កើនសមត្ថភាពស្រូបយកកាល់ស្យូម និងផូស្វ័រ ក្នុងការអភិវឌ្ឍឆ្អឹង និងធ្មេញសម្រាប់ទារក។ ប្រសិនបើជាតិកាលើស្យូមខ្វះខាតម្តាយដែលមានផ្ទៃពោះក៏ដូចជាទារកក្នុងផ្ទៃនឹងប្រឈមនឹងគ្រោះថ្នាក់ អាចឲ្យទារកខូចទ្រង់ទ្រាយឆ្អឹង ការកើនឡើងហានិភ័យចំពោះម្តាយអាចកើតក្រឡាភ្លើង។ ហើយងាយចំណាំវីតាមីន D មាននៅក្នុងអាហារប្រភេទថ្លើមត្រី, ប្រេងត្រី, ទឹកដោះគោ, ក្រូច, ឈឺស, ស៊ុត, ដែលរកឃើញថាសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះតែមុនញាំគួរកម្តៅ ឬចម្អិន ១៥-២០នាទីមុនទទួលទាន។

៥. អាស៊ីតខ្លាញ់អូមេហ្គា ៣

អូមេហ្គា៣គឺក្រុមវីតាមីមួយដ៏សំខាន់ក្នុងអាហារនៃអាស៊ីតខ្លាញ់ Polyunsaturated ដែលមានទ្វេដងនឹងចាំបាច់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានក្នុង ត្រីសមុទ្រ, ត្រីអូនីស, ត្រីធូណា, ត្រីសាឌីន សមាមាត្រ DHA/EPA នៅក្នុងវាដែលសំបូរដោយវីតាមីន រួមជាមួយទេកដោះគោដែរ។អ្នកម្តាយទាំងឡាយដែឡកំពុងមានទារកក្នុងផ្ទៃគួរជ្រើសការបរិភោគ អាហារបំប៉នអូមេហ្គា ៣ ល្អបំផុតយ៉ាងហោចណាស់ឲ្យបាន ៣ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឲ្យទារកគេលូតលាស់បានល្អ ពង្រឹងខួរក្បាល ពីក្នុងស្បូន។ ហើយ DHA មានតួនាទីសំខាន់ក្នុងខ្លួនចំនួន ១/៤ នៃខ្លាញ់ក្នុងខួរក្បាលដែលមានសមាមាត្រខ្ពស់នៅក្នុងបញ្ហាប្រផេះនៃខួរក្បាល និងវីទីណា ទីតាំងស្ថិតនៅក្នុងសមាសធាតុនៃភ្នាសកោសិកាប្រសាទ បង្កើតការបត់បែនកោសិកាត្រឹមត្រូវ ហើយ DHA ត្រូវបានទាមទារសម្រាប់ការបង្កើតណឺរ៉ូនដែលឌឹកជញ្ជូនគ្លុយកូសឌើម្បីជំរុញខួរក្បាល និងមុខងារមួយទៀតក្នុងការអភិវឌ្ឍភ្នែក ប្រព័ន្ធសរសៃប្រសាទ៩៣% នៃកោសិកាឆ្អឹងខ្នង,ទឹកនោមផ្អែម,ធ្លាក់ទឺកចិត្តក្រោយឆ្លងទន្លេ,ហើយ EPA បង្កើនអាត្រានៃការការដំណើរការសរសៃប្រសាទ និងជួយប្រឆាំងនឹងការរលាក។

ក្រៅពីបរិភោគត្រី អ្នកម្តាយកំពុងមានផ្ទៃពោះក៏អាចញាំប្រេងអូលីវ, ប្រេង Walnut ប្រេង Flaxseed ឬគ្រាប់ខ្លាញ់ដែលមានក្នុងគ្រាប់ផ្លែឈើ គ្រាប់ល្ពៅ គ្រាប់ឈូករ័ត្ន ដែលជាខ្លាញមិនឆ្អែតជាសារធាតុ DHA នៅពេលចូលក្នុងខ្លួនក៏ត្រូវបានសំយោគទៅជា DHA/EPA។

៦. អ៊ីយ៉ូត

អាហារដែលសំបូរទៅដោយជាតិអ៊ីយ៉ូតដូចជាត្រីសមុទ្រ គ្រឿងសមុទ្រ ក្លូន អយស្ទ័រ មានជាតិប្រៃក្នុងទំពាំងបាយជូរ និងអំបិលអ៊ីយ៉ូដ។ ហើយសារជាតើសំខាន់ក្នុងការសំយោគអរម៉ូនទីរ៉ូអ៊ីតនៅពេលខ្វះជាត់អ៊ីយ៉ូតពេលមានគ៌កទារកងាយកើតជំងឺក្រពេញទីរ៉ូអ៊ីតពីកំណើតនាំឲ្យមានភាពវិល ដូច្នេះអ្នកម្តាយគួរញាំអាហារដែលមាសារធាតុទាំងនេះជៀសវាងហានិភ័យចំពោះទារក។

៧. សារធាតុប្រឆាំងអុកស៊ីតកម្ម

ជួយគាំទ្រនិងការពារជាលិកាខួរក្បាលអំឡុងពេលវិវត្តរបស់ទារកអង់ទីអុកស៊ីដង់ទាំងនេះគឺជាវីតាមីននិងសារធាតុរ៉ែ, វិតាមីន C, បេតាកាតូសេន, វីតាមីន E, Astringent, ស័ង្កសី និងក្នុងផ្លែឈើទុំមានក្រូចឆ្មារ, ផ្លែស្ត្របឺរី, ផ្លែប៉េងប៉ោះ, ផ្លែបឺរីខៀវ, ផ្លែទំពាំបាយជូរ និងបន្លែបៃតងចាស់ស្ពៃខ្មៅ,សេរ៉ូម, ខ្ទឹមស ជាត់ស័ង្កសីច្រើនបន្ថែមមានអយស័្ទរ, ក្លូន, សាច់មាន់, សណ្តែក, ដូច្នេះអ្នកម្តាយគួរតែទទួលទានបន្លែនិងផ្លែឈើស្រស់ៗឲ្យបានច្រើនជារៀងរាល់ថ្ងៃ។

សូមចង់ចាំថាក្នុងអំឡុងពេលមានផ្ទៃពោះអាហារដែលញាំំនឹងប៉ះពាល់ដល់ការលូតលាស់របស់ទារកសូមធ្វើការបញ្ឈប់ភ្លាមព្រោះអាចបំផ្លាញសុខភាពកូនរបស់អ្នកបាន។ ដូច្នេះរបបអាហារមានតុល្យភាពដែលពោរពេញទៅដោយវីតាមីនិងសារធាតុរ៉ែ, ជាតិដែក, ស័ង្កសី, ប្រូតេអ៊ីន, វីតាមីន, អាស៊ីត, ខ្លាញ់, អូមេហ្គា៣ វាពិតជាសំចាន់ខ្លាំងណាស់ចំពោះសុខភាពស្ត្រីមានផ្ទៃពោះ និងទារក៕

ប្រភព៖ Eva ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម