មាននរណាកំពុងលួចមានកូនចិត្តលើអ្នក ឬអត់អំឡុងពេលនេះ? សាករើសរូបមួយ

  • 2020-10-28 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចង់​ដឹង​អត់​ថា ​ថ្មី​ៗ​នេះ ​មាន​មនុស្ស​ណា​ម្នាក់​កំពុង​លួច​មាន​កូន​ចិត្ត​លើ​អ្នក​ឬ​អត់ ​? ​តោះ !​ សាក​ល្បង​រើស​រូប​មួយ ​រួច​ទាយ​ចម្លើយ​ទាំង​អស់​គ្នា។

១. រូប​​ A

រូប​នេះ​គឺ​តំណាង "​ការ​លួច​មើល​​​ដោយ​សម្ងាត់​" ​ដែល​មាន​ន័យ​ថា ​អ្នក​​និង​មិត្ត​ភក្កិ​ចាស់​​របស់​អ្នក ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន ​តែ​​ខក​ខាន​ទំនាក់​ទំនង​គ្នា​ ឬ​មិន​​បាន​ចាប់​អារម្មណ៍​ពី​គ្នា​អស់​រយៈ​ពេល​ដ៏​យូរ។ ​និយាយ​ឲ្យ​ចំ​ទៅ ​អ្នក​និង​គេ​ឧស្សាហ៍​​ព្រងើយ​កន្តើយ​ដាក់​គ្នា​​ជា​រឿយ​ៗ។​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​ឆ្លង​ផុត​ខ្សែ​បន្ទាត់​ ដែល​ហៅ​ថា​ មិត្ត​ភក្កិ នៅ​ឡើយ​ទេ។ ​

​​ថ្វី​បើ​​កន្លង​មក ​គាត់​ធ្លាប់​នៅ​ឆ្ងាយ​ពី​អ្នក ​និង​បាត់​អស់​ភាព​ជិត​ស្និទ្ធ​ចំពោះ​អ្នក​​ក៏​មែន​ពិត ​តែ​​នៅ​ក្នុ​ង​​ជម្រៅ​បេះ​ដូង​របស់​គាត់ ​នៅ​តែ​មាន​ស្រមោល​អ្នក​ជា​និច្ច។

២. រូប​ B

អំ​ឡុ​ង​ពេល​នេះ ​អ្នក​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពិសេស ​ពី​សំណាក់​មនុស្ស​ភេទ​ផ្ទុយ ហើយ​កាន់​តែ​ពិសេស​ទៀត​នោះ ​គឺ​​មនុស្ស​​ដែល​មាន​វ័យ​ក្មេង​ជា​ង​អ្នក​។ ​អាច​និយាយ​​បាន​ថា ​រូប​ទី​២​ដែល​អ្នក​រើស​នេះ​ ​គឺ​​តំណាង​ឲ្យ​ "ភាព​​អាថ៍កំបាំង​របស់​អ្នក​បើក​យន្ត​ហោះ ដែល​ស្រលាញ់​ការ​ហោះ​ហើរ (​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​) ​ឬ​​ជា​ក្តី​ប្រាថ្នា​ដ៏​​សែន​រ៉ូមែន​ទិក​មួយ​អំ​ឡុង​ពេល​​​ភ្លៀង​ធ្លាក់ (​ប្រសិន​បើ​អ្នក​ជា​បុរស​)។

​ដោយ​សារ​តែ​ការ​បង្ហាញ​ពី​ចាស់​ទុំ​របស់​អ្នក ​បាន​ធ្វើ​ឲ្យ​​រូប​គេ​កោត​សរសើរ​អ្នក​បំ​ផុតរ។

៣. រូប C

​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​សង្គម​ដ៏​ទូលាយ​នេះ ​ហើយ​ជា​និច្ច​កាល ​អ្នក​តែង​ត្រូវ​បាន​អ្នក​ផង​ស្រលាញ់​ចូល​ចិត្ត។ ​​ដូច្នេះ ​មិន​ថា​ឥលូវ ឬ​ពី​មុន ​អ្នក​​ក៏​មាន​ Crush ​ច្រើន​ផង​ដែរ ​ហើយ​ភាគ​ច្រើន​ ពួក​គេ​គឺ​ជា​មិត្ត​ភក្កិ​ដែល​មាន​​អាយុ​ស្របាល​គ្នា ឬ​ មិត្ត​រួម​ថ្នាក់ ឬ​មិត្ត​រួម​ការងារ​​ជា​ដើម។ ​​អំ​ឡុង​ពេល​ធ្វើ​ការ ឬ​សិក្សា ​អ្នក​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​លង់​លើ​អ្នក​ដោយ​មិន​ដឹង​ខ្លួន។

តែ​ដោយសារ​ខ្លាច​បាត់​បង់​មិត្តភាព ឬ Teamwork ​ដូច្នេះ​ហើយ ​ទើប​ពួក​គេ​មិន​ហ៊ាន​រំលង​ខ្សែ​បន្ទាត់​មិត្ត​ភាព​មួយ​នេះ​។

៤. រូប D

​ថ្មី​ៗ​នេះ ​អ្នក​ហាក់​ដូចជា​បាន​ពង្រីក​បណ្តាញ​ទំនាក់​​ទំនង​សង្គម ព្រម​ទាំង​បង្កើត​មិត្ត​ភក្កិ​ថ្មី​ៗ​ច្រើន​ផង​ដែរ។ ​ ចំពោះ​រូប​ដែល​អ្នក​បាន​​រើស​នេះ ​តំណាង​ឲ្យ​ "​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​​ស្ងៀម​ស្ងាត់ ពី​មនុស្ស​ភេទ​ផ្ទុយ​ដែល​អ្នក​ទើប​ស្គាល់ "។ ​

​នេះ​មាន​ន័យ​ថា ​អ្នក​ទាំង​ពីរ​​ស្គាល់​គ្នា​តាម​រយៈ​បណ្តាញ​សង្គម​អន​ឡាញ ​ហើយ​ជា​ញឹក​ញាប់ ​អ្នក​និង​គេ​តែង​ផ្លាស់​ប្តូរ​មតិ​យោបល់ ឬ​ព័តមាន​អំ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ឆាត​ជាមួយ​គ្នា​​យ៉ាង​រីក​រាយ៕​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម