តើពាក្យពេចន៍អ្វី មានន័យបំផុតដែលគេធ្លាប់សរសើរអ្នកកន្លងមក?

  • 2020-10-22 08:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាដែលមិនចូលចិត្តពាក្យកោតសរសើរ! គេតែងតែនិយាយថា មនុស្សមិនស៊ីខ្សែជោរទេ តែបើបង្អាប់គឺខឹង។ ខ្ញុំជឿជាក់ថាម្នាក់ៗធ្លាប់ទទួលពាក្យសម្តីសរសើរដែលដក់ជាប់ចិត្តនិងធ្វើឲ្យអ្នកញញឹមបិទមាត់មិនជិតពេលនឹកឃើញវាម្តងៗ។

ខ្ញុំចង់ដឹងថាតើអ្វីដែលជារឿងល្អបំផុតដែលគេបាននិយាយទៅកាន់អ្នក? តើការសរសើរឬពាក្យពេចន៍អ្វីដែលធ្វើអោយអ្នកមានអារម្មណ៍ល្អនឹងចងចាំជានិច្ច?

(រូបភាព៖ Pixabay)

“ខ្ញុំមានអារម្មណ៍ធូរស្បើយច្រើនណាស់បន្ទាប់ពីបាននិយាយជាមួយអ្នក” គឺជាពាក្យមួយដែលខ្ញុំតែងតែទទួលបានពីមិត្តភក្កិ។ ជាទូទៅខ្ញុំចូលចិត្តស្តាប់រាល់បញ្ហាដែលពួគគេចង់និយាយ ហើយខ្ញុំព្យាយាមលើកទឹកចិត្តនិងឲ្យយោបល់ល្អៗ ដើម្បីធ្វើឲ្យពួគគេមានអារម្មណ៍ធូរស្រាលពីកង្វល់ទាំងនោះ។

អ៊ីចឹង Comment និងចែករំលែកពាក្យពេចន៍ដ៍ល្អៗទាំងនោះទៅកាន់អ្នកអានទាំងអស់គ្នាណា៕

រូបភាព៖ Pixabay

អត្ថបទ៖ Chrel Den