ការទុកដាក់សម្រាមឲ្យមានអនាម័យពេលខែភ្លៀងជន់ខ្លាំង
- 2020-10-14 11:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការទុកដាក់សម្រាមឲ្យមានអនាម័យពេលខែភ្លៀងជន់ខ្លាំង
ដោយសារខែនេះមានភ្លៀងធ្លាក់ច្រើនជាប់គ្នាជារៀងរាល់ថ្ងៃទើបបណ្តាលឪ្យមានផលប៉ះពាល់ជាច្រើនបានកើតឡើង។ ទឹកជំនន់លិចលង់នៅតាមបណ្តាលខេត្តមួយចំនួនក៏ដូចជានៅទីក្រុងផងដែរ។ ការខូចខាតដ៏ច្រើនលើសលុបនៅតែបន្តមាន សណ្តាប់ធ្នាប់ សម្រាមនិងអនាម័យគឺជាបញ្ហាដ៏ធំមួយដែលយើងទាំងអស់គ្នាត្រូវប្រឈមមុខចូលរួមសម្អាតនិងការទុកដាក់ឲ្យមានរបៀបរៀបរយ។
**១. ត្រូវតែមានធុងសម្រាមយ៉ាងហោចណាស់ពីក្នុងផ្ទះនិមួយៗ**
ជឿជាក់ថាផ្ទះនិមួយៗប្រាកដជាមានធុងសម្រាម។ អ្នកគួតែចាប់ផ្តើមបែងចែកធុង៖ មួយសម្រាមកាកសំណល់ពីផ្ទះបាយ និងមួយទៀតសម្រាប់សម្រាមដែលអាចលក់ឲ្យអេតចាយឬក៏សម្រាមដែលអាចយកទៅកែឆ្នៃឡើងវិញបាន។
២. ត្រូវប្រើប្រាស់ប្រភេទថង់ខ្មៅធំៗ
គួរតែនាំគ្នាឈប់ប្រើប្រភេទថង់ផ្លាស់ស្ទីកតូចៗ តែងាកមកប្រើប្រភេទថង់ខ្មៅធំៗវិញ ដែលអាចចងនឹងការពារខ្លិនបានល្អ។ អ្នកគួតែមានថង់យៀមសម្រាប់ទៅផ្សារ ហើយអ្វីដែលចាំបាច់ដាក់ថង់ចាំដាក់ដូចជាត្រីសាច់ជាដើម។
៣. ពេលវេលានិងការបែងចែក
ហេតុដូច្នេះហើយទើបទៀមទាឲ្យផ្ទះនិមួយៗមានធុងសម្រាមធំ យ៉ាងហើចណាស់មួយ សម្រាប់ដាក់សម្រាមដែលអ្នកចងខ្ចប់បានល្អមកពីខាងក្នុងផ្ទះ។ អ្នកក៏គួតែចាំថាពេលណាដែលអាចដាក់សម្រាមនៅខាងក្រៅបាន ដូចជាកន្លែងខ្លះចាប់ពីម៉ោង ៦ ល្ងាចឡើងទៅ។ ហើយកន្លែងដែលមិនមានលិទ្ធភាពប្រើធុងគឺត្រូវដឹងពីពេលវេលានេះ អ្វីដែលសំខាន់បំផុតនោះគឺការប្រើថង់ធំនិងវិចខ្ចប់ចងឲ្យបានត្រឹមត្រូវ ហើយចូលរួមការសម្អាតទាំងអស់គ្នា។
រូបភាព៖ thecambodiadaily, pinterest, Estelle Maton, joshgellers