រាន​ហាល​ក្នុង​ផ្ទះ​បើ​នៅ​តែ​ទុក​ដូច​នេះ កុំ​ឆ្ងល់​ហេតុ​អី​រក​ស៊ី​គ្មាន​ថ្ងៃ​ឡើង

  • 2020-08-27 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាន​ហាល​រៀ​ប​ឲ្យ​ត្រូវ​ក្បួន ​នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះថ្កុំថ្កើង ធ្វើ​អ្វី​ក៏​បាន​សម្រេច ផ្ទុយ​ទៅ​វិញ បើ​រៀប​ខុស​ក្បួន ម្ចាស់​ផ្ទះ​ធ្វើ​អ្វី​ក៏​ត្រូវ​រាំង​ស្ទះ មិន​បាន​សម្រេច។ ខាង​ក្រោម​នេះ​គឺ​ជា ៣ចំណុច​ ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ពេល​រៀបចំ​ រាន​ហាល ឬ​វេរ៉ង់ដា។

១. ទី​កន្លែង​រានហាល

ទិស​ដែល​មាន​លាភ  និង​នាំ​មក​នូវ​សំណាង​សម្រាប់​រានហាល​លល្អ​បំផុត​នោះ​គឺ​ទិស​ខាង​កើត និង​ខាង​ជើង។ ព្រោះ​គេ​ជឿជាក់​ថា ទិស​ដែល​ព្រះ​អាទិត្យ​រះ​នឹង​នាំ​មក​នូវ​សំណាង​ដល់​ម្ចាស់​គេហដ្ឋាន។ រាល់​ព្រឹក​បើក​រានហាល​ដើម្បី​ទទួល​ពន្លឺ​ព្រះ​អាទិត្យ ប្រៀប​ដូច​ទទួល​បាន​លាភ​ចូល​រាល់​ថ្ងៃ។ ជៀសវាង​រៀបចំ​ធ្វើ​រានហាល​បែរ​ទៅ​ទិស​ខាង​ត្បូង និង​លិច។ ទិស​ខាង​ត្បូង​ទទួល​ខ្យល់​ចូល​ផ្ទះ ធ្វើ​ឲ្យ​លុយ​ចូល​ពី​មុខ ចេញ​ពី​ក្រោយ។ ទិស​ខាង​លិច​ប្រៀប​ដូច​ដង្ហើម​រលត់​ គ្មាន​រាសី​សម្រាប់​ម្ចាស់​ផ្ទះ​ឡើយ។

២. ហាម​ដាក់​សំរាម​នៅ​រាន​ហាល

រានហាល​ជា​ទី​ខ្ពស់​ដែល​ជានិច្ចកាល​គឺ​ជា​កន្លែង​សម្រាប់​សែន​ព្រេន​ ទទួល​ទេវតា​ ឬ​ទុក​ដាក់​រូប​ព្រះ​ជា​ដើម។ ហេតុ​នេះ​ហើយ កន្លែង​នេះ​ប្រៀប​ដូច​ជា​ទី​សក្ការៈមួយ។ ដូច​នេះហើយ ដើម្បី​ឲ្យ​វត្ថុស័ក្ដិសិទ្ធិ​ជួយ​ដល់​ម្ចាស់​ផ្ទះ ម្ចាស់​ផ្ទះ​ផ្ទាល់​ត្រូវ​ចេះ​សំអាតឲ្យ​ស្អាត​កុំ​ឲ្យ​ទាស់ចិត្ត​អ្នក​ដែល​ជួយ​យើង។ ជៀសវាង​ការ​ដាក់​សម្រាម ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ​នៅ​ទី​នេះ។

៣. ហាម​ដាក់​ម៉ាស៊ីន​បោក​ខោអាវ​នៅ​រានហាល

ម៉ាស៊ីន​បោក​ខោអាវ​ដាច់​ខាត​មិន​គួរ​ដាក់​នៅ​វេរ៉ង់​ដា​ឡើយ ដោយ​បើ​ដាក់​នៅ​ទី​នេះ សុខភាព​របស់សមាជិក​នៅ​ក្នុង​គ្រួសារ នឹង​មិន​ល្អ ងាយ​ឈឺ​ជម្ងឺ​កំប៉ិកកំប៉ុក។ ក្រៅ​ពី​នេះ ការ​ដាក់​ម៉ាស៊ីន​បោក​ខោអាវ​នៅ​ទី​តាំង​ខាង​លើ អាច​ងាយ​បង្ក​ជម្លោះ​ដល់​សមាជិក​នៅ​ក្នុង​គ្រួសារ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម