តេស្ត៖ ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ
- 2020-08-26 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្ត៖ ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ
តើមិត្តនារីណាខ្លះធ្លាប់លេងល្បែងជ្រើសរើសរូបណាមួយដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួន? ជាការពិតណាស់ មនុស្សម្នាក់ៗមានរូបរាង ពណ៌សម្បុរខុសគ្នា ដូច្នោះការគិតក៏រមែងខុសគ្នាដែរ។ ដូច្នោះហើយ ក្នុងអត្ថបទនេះ បន្ទាប់ពីអ្នករើសរូបបបូរមាត់មួយហើយ អ្នកនឹងបានដឹងថាអ្នកមានភាពទាក់ទាញប៉ុនណាចំពោះកែវភ្នែកដែលមានភេទផ្ទុយពីអ្នក។ អត្ថន័យនៃរូបទំាង ៤ នោះរួមមាន៖
បើអ្នកជ្រើសរើសបបូរមាត់ A
បើមិត្តនារីជ្រើសយកបបូរមាត់នេះ មានន័យថាក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នក មាននិស្ស័យចំពោះអ្នក។ អ្នកមានអារម្មណ៍ថាទទួលបានការអប់រំខ្ពស់និងខុសប្លែកពីនារីសាមញ្ញដទៃទៀត។ អ្នកយកចិត្តទុកដាក់ខ្លំាងចំពោះអារម្មណ៍ដែលអ្នកហួសចិត្ត។
រីឯដៃនិងជើងរបស់អ្នកពោរពេញទៅដោយភាពឆើតឆាយនិងទន់ភ្លន់ដែលធ្វើឲ្យអ្នកមើលមកមានភាពជាស្ត្រីនិងនិស្ស័យចំពោះមនុស្សដែលមានភេទផ្ទុយគ្នា។
បើអ្នកជ្រើសរើសបបូរមាត់ B
បើមិត្តនារីជ្រើសយកបបូរមាត់នេះវិញ មានន័យថាក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកពោរពេញទៅដោយ បញ្ញាវាងវៃ។ អ្នកចាប់អារម្មណ៍នូវរឿងផ្ទាល់ខ្លួនដូចជា ការអាន ការថតរូប ការគូរគំនូរជាដើម។ និយាយរួមអ្នកមានចំណាប់អារម្មណ៍ទាក់ទងនឹងសិល្ប។
បើទោះបីជាអ្នកស្រឡាញ់ការគិត តែអ្នកក៏ទទួលបានការជម្រុញទឹកចិត្តពីជីវិត។ ហេតុដូចនេះ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក អ្នកពោរពេញទៅដោយបញ្ញាពីធម្មជាតិ។
បើអ្នកជ្រើសរើសបបូរមាត់ C
បើអ្នកជ្រើសរើសបបូរមាត់នេះ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជាមនុស្សមានចិត្តត្រជាក់ ពុំសូវចេះនិយាយស្តីច្រើន។ បើចំពោះមនុស្សប្លែកវិញ អ្នកហាក់បីពិបាកចូលជិត ព្រោះអ្នកមានគោលដៅច្បាស់លាស់ ដឹងពីអ្វីដែលអ្នកចង់បាននិងអ្វីមិនចង់បាន ហើយមានសមត្ថភាពសង្កេតទិដ្ឋភាពជុំវិញខ្លួន។
ដូច្នោះហើយ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជាមនុស្សពុំសូវចេះនិយាយស្តីច្រើន។
បើអ្នកជ្រើសរើសបបូរមាត់ D
បើអ្នកជ្រើសរើសបបូរមាត់នេះវិញ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកជាមនុស្សនិយាយស្តីពុំសមហេតុសមផល។ អ្នកជាមនុស្សកំប្លែងមែនតែម្តង។ អ្នកតែងតែមានភាពសប្បាយជុំវិញខ្លួនឯង។ លើសពីនេះ អ្នកពុំដែលខ្វល់ពីកែវភ្នែករបស់អ្នកដទៃឬមាន idol ចងជាប់ជើងអ្វីឡើយ។ អ្នកមើលមកស្រស់ចែងចំាងដូចជាកូនក្មេង មានភាពសប្បុរសដោយឯកឯង ហេតុដូចនេះហើយ នៅក្នុងកែវភ្នែកមនុស្សភេទផ្ទុយពីអ្នក គេមើលឃើញអ្នកដូចជាមនុស្សនិយាយឥតបានការ។
យ៉ាងណាដែរ? មិត្តនារីទំាងឡាយបន្ទាប់ពីរើសរូបនីមួយៗដើម្បីដឹងពីខ្លួនឯងនោះ តើមានចំណុចដូចដែរឬយ៉ាងណា?
រូបភាព៖ Pinterest
ចុចអានបន្ត៖
តេស្ត៖ ជ្រើសរើសចម្លើយណាមួយ ដើម្បីដឹងថាមនុស្សដែលអ្នកប្រាថ្នានៅថ្ងៃអនាគតជួបអ្នកពេលណា