តេស្ត៖ ជ្រើសរើសចម្លើយណាមួយ ដើម្បីដឹងថាមនុស្សដែលអ្នកប្រាថ្នានៅថ្ងៃអនាគតជួបអ្នកពេលណា

  • 2020-08-24 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាពេលខ្លះអាចកើតឡើងដោយចៃដន្យរវាងមនុស្សពីរនាក់ដោយឥតបានព្រៀងទុកមុន។ អ្នកខ្លះ​ជួបភ្លាម​ស្រ​ឡាញ់​ភ្លែតដូចជាផ្លេកបន្ទោរ ឬអាចមកជានិស្ស័យអ្នកទំាងពីរក៏ថាបាន។ ហេតុដូចនេះ​ហើយ ថ្ងៃនេះ ប្រិយ​មិត្ត​ទំាងអស់គ្នានឹងបានលេងល្បែងជ្រើសរើសចម្លើយដើម្បីដឹងថា គូរគាប់ចិត្តរបស់អ្នក​នឹងជួបអ្នក​នៅ​កន្លែង​ណា​។ ដើម្បីលេងល្បែងនេះបាន អ្នកគ្រាន់តែសម្លឹងមើលរូប រួចហើយជ្រើសរើសចម្លើយមួយតែប៉ុណ្ណោះ ដូ​ច្នោះ​អត្ថន័យនៃចម្លើយនីមួយៗរួមមាន៖

ក ស្រាទំពំាងបាយជូរ

បើអ្នកគិតថា នារីម្នាក់នោះកំពុងទទួលទានស្រាទំពំាងបាយជូរបានសេចក្តីថាបុរសដែលអ្នកប្រាថ្នានឹង​មក​ជួប​អ្នក​នៅ​កន្លែងដែលមាន​រុក្ខជាតិបៃតង។ នាពេលថ្មីៗនេះ អ្នក​គប្បី​ទៅកន្លែងដែលមាន​លក្ខណៈធម្មជាតិឲ្យ​បាន​ច្រើន​បន្តិច។ ប្រ​សិន​បើអ្នក​មិនមានពេលវេលា​ច្រើន​នោះ​ទេ អ្នកអាចដើរទៅតាមសួនច្បារក្បែរផ្ទះ ដើម្បី​ស្រូប​យក​ខ្យល់​អា​កាស​និងបរិយាកាសល្អៗបាន។ ការធ្វើ​បែប​នេះ​អាចនឹង​ឲ្យអ្នកមាន​អារម្មណ៍​ស្រស់​ស្រាយ​ក៏ដូច​ជា​ជួប​មនុស្ស​ថ្មីៗ​ដែរ។

ខ ទឹកក្រូចច្របាច់

បើអ្នកគិតថា នារីម្នាក់នោះកំពុងតែទទួលទានទឹកក្រូចច្របាច់នោះមានន័យថា បុរសដែលអ្នកប្រាថ្នាអាច​នឹង​ជួប​អ្នកនៅ​កន្លែងស្ងប់ស្ងាត់ដូចជាហាងកាហ្វេ បណ្ណាល័យជាដើម។ នៅពេលអ្នកស្ងប់ស្ងាត់ អ្នកនឹងអាច​ស្តាប់​យល់​ពីបេះដូងរបស់អ្នកបានយ៉ាងងាយស្រួលថាមនុស្សដែលអ្នកចង់បានជាមនុស្សប្រភេទណា។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ បុរសប្រភេទនោះនឹងតែងនៅរុញច្រានអ្នកចេញពីភាពងងឹតបាន។

គ ស្រាក្រហម

បើអ្នកយល់ថា នារីក្នុងរូបនេះទទួលទានស្រាក្រហម មានន័យថាបុរសដែលអ្នកប្រាថ្នា​នឹងអាចជួបអ្នក​ក្នុងពិ​ធី​ជួប​ជុំក្នុងកម្មវិធីសង្គមនានា។ ប្រសិនបើអ្នកមានឱកាសក្នុងការចូលរួមការងារសង្គម មិនថាជារឿងរកស៊ី ឬ បណ្តាញ​ការងារសង្គមអីនោះទេ អ្នកគួរ​ឆ្លៀតចូលរួមតាម​ដែល​អាចធ្វើបាន​ដើម្បីបាន​ជួបមិត្ត​ថ្មីៗ​និងអាច​បង្ហាញ​ខ្លួន​អ្នក​ទៅមនុស្សដទៃទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចពង្រីក​សមត្ថភាពខ្លួន​ឯងបាន​ប្រសើរផងដែរ។

ឃ ស្រាសំប៉ាញ

បើអ្នក​យល់ថា នារីក្នុងរូបនេះទទួលទានស្រាសំប៉ាញបានសេចក្តីថា មនុស្សដែលអ្នកតែងប្រាថ្នា​នោះអាច​ជួប​អ្នក​ក្នុង​ឱកាសកម្មវិធីសិក្សាផ្សេងៗ។ ប្រសិនបើអ្នកមានឱកាសក្នុងបង្ហាញសមត្ថភាពទាក់ទងនឹងការរៀនសូត្រ មិន​ថា​ជាការ​ចូល​រួម​ឬការ​ធ្វើបទបង្ហាញ អ្នកគួរសាកល្បងលមើល។ អ្នកត្រូវតែ​ជឿជាក់លើ​ខ្លួនឯង​ថា​អាច​ធ្វើ​បាន ដើម្បីអភិវឌ្ឍសមត្ថភាពអ្នក៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

លំដាប់ទ្វារដែលអ្នកជ្រើសរើស អាចបកស្រាយពីស្ថានភាពជីវិតនាពេលនេះអ្នកបាន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម