មនុស្ស​ស្រី​ ៤​ប្រភេទ អាចបាត់បង់ការចាប់អារម្មណ៍មួយភាគធំបើនៅប្រកាន់ចរិតបែបនេះ

  • 2020-07-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​មាន​រូប​​សម្បត្តិ​ស្អាត​យ៉ាង​ណា​ឡើយ ប្រសិន​បើ​អ្នក​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​អត្តចរិត​ទាំង​នេះ​ អ្នក​នឹង​ពិបាក​នឹង​រក​អ្នក​ដែល​ប្រាកដប្រជា​ជា​យើង​បាន​ណាស់។

១. មាន​តែ​សម្បក មិនសូវខ្វល់រឿងរៀនសូត្រ ទោះមានឱកាស

គេ​តែង​និយាយ​ថា មនុស្ស​ប្រុស​នឹង​យក​សង្សារ​ស្អាត តែ​ពេល​យក​ប្រពន្ធ​ប្រាកដ​ជា​យក​អ្នក​ពូកែ និង​មាន​ចំណេះ​ដឹង។ ជាមួយ​នឹង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា ការ​ប្រែ​រូប​សម្រស់​ពី​មិន​ស្អាត​ទៅ​ស្អាត គឺ​មិន​ចំណាយ​ពេល​ច្រើន។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​គ្មាន​គំនិត​ចង់​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង មួយ​ជីវិត​គឺ​អ្នក​នៅ​តែ​នៅ​កន្លែង​ជាក់​ជា​មិនខាន។

២. ប្រចណ្ឌដូច​ងងឹត​ភ្នែក

ពិត​ណាស់ ទាល់​តែ​មនុស្ស​ស្រលាញ់​គ្នា ទើប​គេ​ប្រចណ្ឌ ដូច​ពាក្យ​គេ​ថា ម្ទេស​ណា​មិន​ហិរ ស្រី​ណា​មិន​ប្រចណ្ឌ។ យ៉ាងណាក្ដី ប្រសិន​បើ​ដល់​ថ្នាក់ ប្រចណ្ឌលែង​ដឹង​ទិស​តំបន់ លែង​ដឹង​ខុស​ត្រូវ​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​យក​ធ្វើ​ជា​គូ​ស្រករ​ឡើយ ត្បិត​គេ​ដឹង​ថា​មនុស្ស​ស្រី​នេះ មិន​មែន​ជា​អ្នក​ថែ​រក្សា​គ្រួសារ​ឡើយ តែ​ជា​អ្នក​បំផ្លាញ​ទៅ​វិញ​ទេ។

៣. អត់​អំណោយ​ទាន

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា នារី​ដែល​មាន​រូប​សម្រស់​លេច​ធ្លោ តែ​ចរិត​មិន​បាន​គឺ​មាន​ច្រើន​ខ្លាំង​ណាស់។ ដោយ​គ្រាន់​តែ​នាង បើក​មាត់​និយាយ​ភ្លាម គឺ​ធ្វើ​ឲ្យ​ដឹង​ដល់​ក្នុង​ជា​មនុស្ស​យ៉ាង​ដូច​ម្ដេច។ ភាគ​ច្រើន ពួក​គេ​និយាយ​ចេញ​មក​របៀប​​មិន​ដឹង​សាច់​រឿង និង​មិន​មាន​ប្រយោជន៍ គ្មាន​អ្វី​គួរ​ឲ្យ​ចង​ចាំ។

៤. មិន​ឲ្យ​តម្លៃ​ខ្លួន​​ឯង

បើ​និយាយ​ឲ្យ​ត្រង់​​គឺ ឲ្យ​ដៃ​គេ។ នារី​ប្រភេទ​នេះ គឺ​មាន​មនុស្ស​ដែល​ចូល​ជីវិត​នាង​ច្រើន តែ​ប្រសិន​ជា​យក​ជា​ការ ប្រាកដ​ជា​មិន​មានសូម្បី​ម្នាក់។ ព្រោះ​គេ​អាច​លេង​សើច​នឹង​នាង​បាន តែ​បើ​ឲ្យ​យក​ធ្វើ​ឧត្តម​ភរិយា គេ​ប្រាកដ​ជា​រត់​មិន​ងាក​ក្រោយ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម