អ្នក​ណា​មិន​ព្រឺ​ក្បាល​ខ្ញាក បើ​មាន​មន្ទីពេទ្យ​ព្យាបាល​តុក្កតា​ជ័រ​បែប​នេះ

  • 2020-07-10 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មន្ទីពេទ្យ​​នេះ គឺ​បម្រើ​ដល់ភាព​រីករាយ​របស់​កុមារ​មែន​ពិត តែ​អ្នក​ដែល​ដើរ​ចូល​ទី​នេះ ទាល់​តែ​មាន​ព្រលឹង​ធំ ដ្បិត​​អ្នក​ល្មម​ៗ អាច​គាំង​បេះដូង​បាន។

សម្រាប់​កុមារី​ជា​ច្រើន កូន​ក្រមុំ​ជ័រ គឺ​ជា​ផ្នែក​មួយ​នៃយុវភាព​ដែល​មិន​អាច​ខ្វះ​បាន។ ពួក​គេ​អាច​លេង​នឹង​របស់​លេង​នេះ ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ។ យ៉ាងណាក្ដី​ តាម​ពេលវេលា របស់​លេង​មួយ​នេះ នឹង​ខូច​ខាត ដែល​ធ្វើ​ឲ្យ​ដាច់​ដៃ កំបុត​ក្បាល​ជា​ដើម។ ដោយ​សារ​ឃើញ​បែប​នេះ មន្ទីពេទ្យ​ជួសជុល​កូន​ក្រមុំជ័រ​បាន​បង្កើត​ឡើង ដើម្បី​មើល​ថែ​របស់​លេង​ដែល​ខូច​ទាំង​នេះ។

វេជ្ជបណ្ឌិត​ចម្បង​នៃ​មន្ទីពេទ្យ​គឺ​លោក Geoff Chapman និង​អ្នក​ស្នង​តំណែង​ជំនាន់​ទី​៣​នៅ​ទី​នេះ។ តាម​នោះ​ដែរ មន្ទីរពេទ្យ​នេះ​ចាប់​ផ្ដើម​ជួសជុល​តុក្កតា​ពី​ឆ្នាំ ១៩១៣ ហើយ​មក​ដល់​ពេល​នេះ​គឺ​ជួសជុល​បាន ៣​លាន​តុក្កតា​ហើយ។ បច្ចុប្បន្ន​មាន​អ្នក​ធ្វើ​ការ​នៅ​ទី​នេះ​ចំនួន ១២​នាក់ ដោយ​កាន់​ផ្នែក​ខុស​ៗ​គ្នា​ដូច​ជា គ្រាប់​​ភ្នែក ឆ្អឹង សក់​ក្បាល​ជា​ដើ​ម។

ទោះ​បី​ជា​នេះ​ជា​កន្លែង​ជួសជុល​របស់​លេង​កូន​ក្មេង​ក៏​ដោយ តែ​ពេទ្យ​នេះ អ្នក​ណា​ដើរ​ចូល​ក៏​ព្រឺ​ខ្នង​ដែរ ដ្បិត​ក្រៅ​ពី​ចាស់ និង​សុទ្ធ​តែ​សព​តុក្កតា​ចាស់​ៗ​នោះ គេ​ជឿថា​តុក្កតា​នៅ​ទី​នេះ សុទ្ធ​តែ​មាន​វិញ្ញាណ ធ្វើ​ឲ្យ​គេ​គ្រាន់​តែ​គិត ក៏​ព្រឺ​ក្បាល​ខ្ញាក។ អតិថិជន​របស់​ពេទ្យ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ៗ ដែល​មិន​ទាន់​ដាច់​ចិត្ត​ពី​តុក្កតា​របស់​ខ្លួនដែល​បន្សល់​រាប់​សិប​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម