Fan Bingbing ក្លែងក្លាយ​លែងលះ​ស្វាមី ព្រោះ​ប្ដីជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា

  • 2020-07-03 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ទទួល​បាន​មុខ​ដូច​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ត្រូវ​ចំណាយ​ថវិការ​ជាង​​១លាន​ដុល្លារ​ដើម្បី​វះកាត់​កែ​សម្ផស្ស។ ក្រោយ​មក​នាង​បាន​រៀបការ​នឹង​វេជ្ជបណ្ឌិត​ដែល​វះកាត់​ឲ្យ​នាង​តែ​ម្ដង។ កាល​ពី​ថ្ងៃ​ទី ២ ខែ​កក្កដា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា Fan Bingbing ក្លែងក្លាយ នាង He Cheng Xi ព្រមទាំង​វេជ្ជបណ្ឌិត Yu Xiao Chuan បាន​លែង​លះ​គ្នា​រួច​ហើយ ក្រោយពេល​រៀបការ​បាន ៤​ឆ្នាំ។

មូលហេតុ​នាំ​មក​ដល់​ការ​ប្រេះឆា​នេះ គឺ​មក​ពី​ខាង​ស្រី​ដឹង​ថា​ប្ដី​របស់​ខ្លួន​ស្រលាញ់​ភេទ​ដូច​គ្នា។ ទ្រាំ​មិន​បាន​​នឹង​ការ​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ផ្ទាំង​ស៊ីប​បាំង​ភ្នែក​ញាតិ ក៏​ដូច​ជា​ត្រូវ​គេ​បោក​យក​កូន​ប្រើ នារី​ចិន​រូប​នេះ​ក៏​សម្រេច​ចិត្ត​ទម្លាយ​ការ​ពិត​តែ​ម្ដង។

He Cheng Xi កើត​ឆ្នាំ ១៩៩៣ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ឆ្នាំ ២០១៦ ក្រោយ​ពេល​ចូល​រួម​​ក្នុង​កម្មវិធី Super Girl ដោយ​សារ​មាន​រូប​សម្បត្តិ​ស្រដៀង​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing។ តាម​ការ​ប្រាប់​ដោយ​ផ្ទាល់​ខ្លួន នាង​ចាប់​ផ្ដើម​វះកាត់​មុខ​តាំង​ពី​អាយុ ១៥​ឆ្នាំ។ ក្រោយវះកាត់ ៨​ឆ្នាំ នាង​ចំណាយ​លុយ​សរុប ១,១លាន​ដុល្លារ។ បន្ទាប់​មក​នាង​ក៏​រៀបការ​ជាមួយ​អ្នក​វះកាត់​​ឲ្យ​នាង​តែ​ម្ដង។ ១​ឆ្នាំ​ក្រោយ​មក ពួក​គេ​ប្រកាស​ថា​មាន​កូន​ទី​១។ មុន​ពេល​បែក​គ្នា ពួក​គេ​ក៏​ធ្លាប់​ថត​រូប​ស្ដាយ​បែប Fan Bingbing និង Li Chen បង្ហោះ​លើ​បណ្ដាញ​សង្គម​ផង​ដែរ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម