នរណាៗក៏មានរឿងចង់បំភ្លេចដែរ តោះ! ជ្រើសរើសម៉ាស៊ីនថតរូបមួយដើម្បីដឹងថារឿងណាមិនគួរចងចំា

  • 2020-05-12 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានការចងចំាដែលចង់បំភ្លេចដែរឬទេ? នរណាៗក៏ធ្លាប់មានរឿងអតីតកាលដែលចង់បំភ្លេចដែរ មិន​ថា​រឿង​នោះជារឿងបែបណានោះទេ។ ពេលខ្លះអ្នកចង់បំភ្លេច តែមិន​ដឹងថា​ត្រូវ​បំភ្លេច​វាឲ្យ​បាន​យ៉ាង​ណា​​នោះ​ទេ។ ហេតុដូចនេះហើយ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នា​នឹងបានដឹងពីល្បែង​ជ្រើសរើសរូប​ដើម្បីដឹង​ថារឿង​ណា​អ្នក​គួរ​បំភ្លេច​ចោល​ឲ្យ​បាន។ លក្ខខណ្ឌងាយៗនោះទេ អ្នកគ្រាន់តែជ្រើសរើសម៉ាស៊ីនថតរូបមួយ​ដែលអ្នក​ចូល​ចិត្ត​រួចហើយមកដឹងអត្ថន័យនៅខាងក្នុងអត្ថបទនេះជាការស្រេច។ អញ្ចឹងតោះមកលេងទំាងអស់គ្នា៖

បើអ្នកជ្រើសរើសម៉ាស៊ីនថតរូប «ក»

ការចងចំាដែលអ្នកគួរបំភ្លេចចោលនោះគឺបទពិសោធន៍ធ្លាប់ស្រវឹងស្រា។ អ្នកជាមនុស្ស​មានបន្ទុក​ខ្លំាង​មែន​ទែន។ បទពិសោធន៍នៃការស្រវឹងស្រាកាល​ពីមុនធ្វើឲ្យអ្នក​ដួលសន្លំឈឹងតែងម្តង។ ដរាបណា​អ្នកគិតពីខ្លួនឯង អ្នក​នឹង​មានអារម្មណ៍ថាមិនស្រណុក​និងមិនអាចធ្វើការងារអ្វីផ្សេងបានល្អដោយសារ​តែរឿង​នោះ​ធ្វើឲ្យអ្នក​បែក​អារម្មណ៍។

បើអ្នកជ្រើសរើសម៉ាស៊ីនថតរូប «ខ»

រឿងអតីតកាលដែលអ្នកគួរតែលុបចោលឲ្យអស់នោះគឺកុមារភាពដែលមិនសប្បាយរីករាយ។ នៅក្នុង​ចិត្ត​របស់​អ្នក មានរឿងមួយចំនួនដែលអ្នកមិនចង់ឲ្យអ្នកដទៃដឹងឡើយ។ រឿងនោះមានឥទ្ធិពលជះ​មកលើ​រូបអ្នក សូម្បី​តែ​ពេលនេះក៏វាប៉ះពាល់ចំពោះអ្នកដោយមិនដឹងខ្លួនដែរ។ ដូច្នេះ អ្នកគួរកុំគិតពីវាហើយ​ឲ្យអតីតកាល​នោះ​ហួស​ទៅឆ្ងាយចុះ។

បើអ្នកជ្រើសរើសម៉ាស៊ីនថតរូប «គ»

រឿងអតីតកាលដែលអ្នកគួរតែលុបចោលឲ្យអស់នោះគឺភាពមិនសប្បាយចិត្តរបស់អ្នកនិងរឿងដែលពាក់ព័ន្ធគ្នាកាល​ពីមុន។ អ្នកតែងតែចំណាយពេលនិងស្រឡាញ់យ៉ាងជ្រាលជ្រៅ ទីបញ្ចប់អ្នកក៏ទទួលបានការបែកគ្នា។ មូល​ហេតុនេះក៏រុញច្រានអ្នកមិនហ៊ានស្រឡាញ់ តែការពិតជោគវាសនានឹងរលាយបាត់ទៅដោយឯកឯង។ អ្នក​ត្រូវ​តែ​រៀនពីមនោសញ្ចេតនាកាលពីមុនហើយក្លាហានជឿជាក់លើរឿងស្នេហា។

បើអ្នកជ្រើសរើសម៉ាស៊ីនថតរូប «ឃ»

ការចងចំាដែលអ្នកគួរបំភ្លេចចោលនោះគឺបទពិសោធន៍មិនមានក្តីសុខកាលពីរៀននៅសាលា។ បទ​ពិសោធន៍​នៅ​សាលាគឺជាដំណាក់កាលដ៏សំខាន់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ រីឯការរួបរួមគ្នា​ជាមួយមិត្ត​ភ័ក្តិ​របស់​អ្នក​គឺ​ជា​គំរូមួយដ៏ល្អសម្រាប់ក្តីសុខរបស់អ្នក។ ទន្ទឹមនឹងនោះ អ្នកក៏គួរតែចង​ចំាដែរថា មនុស្ស​ម្នាក់ៗ​ជា​បុគ្គល​ឯក​រាជ្យ​និងមិនអាចគ្រប់គ្រងអ្នកដទៃបាន។ អ្នកត្រូវតែជឿទុកចិត្តឲ្យបាន។

តើអ្នកមានរឿងអតីតកាលដែលចង់បំភ្លេចឲ្យបានដែរឬទេ?

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសគ្រឿងតុបតែងមុខណាមួយ ដើម្បីដឹងពីអ្វីដែលអ្នកគួរលះបង់ក្នុងជីវិត

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម