ជ្រើសរើសគ្រឿងតុបតែងមុខណាមួយ ដើម្បីដឹងពីអ្វីដែលអ្នកគួរលះបង់ក្នុងជីវិត

  • 2020-05-08 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងជីវិតមនុស្សម្នាក់តែងជួបបញ្ហា ការលំបាក តស៊ូ និងការលះបង់ផ្សេងៗគ្នា។ នរណាៗក៏មានមាន​រឿង​​ដែល​ត្រូវដោះស្រាយមិនថាទំនាក់ទំនងស្នេហា ការងារ ការរៀនសូត្រឡើយ អ្នក​សុទ្ធតែ​ធ្លាប់​មាន​បញ្ហា​ដែល​ត្រូវ​ជួប​ប្រទះហើយត្រូវដោះស្រាយ។ ហេតុដូចនេះ ប្រសិនបើអ្នកចង់ដឹងថាអ្វីដែលគួរលះបង់ក្នុងជីវិត​ដើម្បីរំ​​លែក​បញ្ហា​នោះ អ្នកអាចជ្រើសរើសរូបណាមួយខាង​ក្រោមរួច​ស្វែងរកចម្លើយ។ អត្ថន័យនេះ​រូបអស់​ទំាង​នោះ​រួម​មាន៖

បើអ្នកជ្រើសរើសគូល័រភ្នែក

អ្នកគប្បីទម្លាក់ចុះនៅរឿងអតីតកាលចេញពីខ្លួនអ្នក។ អ្នកត្រូវតែជឿថាមនោសញ្ចេតនា​អតីតនឹងបង្ក​ជាគ្រោះ​ថ្នាក់​មក​ដល់អ្នកដែលងាយធ្វើឲ្យបច្ចុប្បន្នកាលអ្នកកំពុងតែមានភាពស្រស់ស្អាតប្រែប្រួល។ ជាពិសេស នៅ​ពេល​អ្នកជួបនរណាម្នាក់ដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកមិនគួរបោះបង់ឬក៏ស្រឡាញ់គេក៏ព្រោះ​តែរឿង​អតីត​នោះ​ដែរ បើពុំនោះទេ អ្នកនឹងឈឺចាប់ជាក់ជាមិនខាន។

បើអ្នកជ្រើសរើសក្រេម

អ្វីដែលអ្នកគួរតែលះបង់នោះគឺការស្អប់។ អ្នកត្រូវតែជឿថាពិភពលោកនេះមើលមកស្រស់ស្អាត។ ការអាក់អន់​ស្រពន់​ចិត្តនឹងបង្កឲ្យអ្នកគិតរឿងអវិជ្ជមាននៅក្នុងចិត្ត។ បន្ថែមពីនេះ អ្នកមិនអាចរំសាយវាចេញបានទេ តែថែម​ទំាង​គាបសង្កត់វានៅក្នុងខ្លួនទៀត។

រឿងអស់ទំាងនេះហើយ​ដែលអ្នកគួរ​លះបង់ចេញពីជីវិតឲ្យបាន។ បន្ទាប់​មក​ទៀត អ្នកនឹងឃើញតែពិភពលោកស្រស់ស្អាតតែប៉ុណ្ណោះ។

បើអ្នកជ្រើសរើសម៉ាស្ការ៉ា

រឿងដែលអ្នកគួរលះបង់នៅក្នុងជីវិតនោះគឺភាពមិនងាយស្រួល។ មនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែ​ស្រឡាញ់អ្នក​និង​ធ្វើឲ្យ​អ្នកឈឺចាប់ ក៏ព្រោះតែភាពមិនស្រណុកស្រួលរបស់អ្នក អ្នកហាក់បីមិនអើពើចំពោះទង្វើល្អរបស់គេ ហើយ​អ្នកថែមទំាងរករឿងមិនសំខាន់តូចតាចបង្ហាញ​ថាគេមិនយកចិត្តទុកដាក់នឹងអ្នកទៅវិញ។

ដូច្នោះ​អ្វីដែល​អ្នក​គួរធ្វើនោះគឺមើលឃើញការប្រឹងប្រែងរបស់គេនិងទទួលស្គាល់ថាអ្នកស័ក្តិសមទទួលបាន​ការ​ស្រឡាញ់​ពី​មនុស្ស​គ្រប់គ្នា។

បើអ្នកជ្រើសរើសម្សៅទ្រនាប់

នៅក្នុងជីវិតរបស់អ្នក គួរតែលះបង់ការគិតស្រម៉ៃជានិច្ចឲ្យបាន។ អ្នកត្រូវតែចំានៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ​តែង​តែមាន​ចំណុចល្អនិងមិនល្អរៀងៗខ្លួន។ ដូច្នោះ បើការនឹកស្រម៉ៃរបស់អ្នកស៊ីជម្រៅពេក អ្នកមិនអាចយល់​ពី​គំនិត​របស់អ្នកដទៃឡើយ។ យ៉ាងនេះហើយ អ្នកគួរតែបណ្តោយខ្លួនពីការគិតស្រម៉ៃខ្លះទៅដើម្បី​ឲ្យខ្លួន​អ្នក​បាន​ធូរស្រួល។

យ៉ាងណាដែរ? ប្រសិនបើអ្នកមានចំណុចណាដូចខាងលើនេះ អ្នកគប្បីធ្វើខ្លួនឯងមានភាពវិជ្ជមាន​គិតរឿង​ល្អៗ​ឲ្យ​បាន​ច្រើន៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសក្រវិលមួយ ដើម្បីដឹងពីសំណាងដែលអ្នកអាចនឹងទទួលបានពេលខាងមុខ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម