Yang Zi ឡើងគីឡូសាហាវ ខុសគ្នាដាច់នឹងរូបភាពក្រោយពេលកាត់ត
- 2020-05-08 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yang Zi ឡើងគីឡូសាហាវ ខុសគ្នាដាច់នឹងរូបភាពក្រោយពេលកាត់ត
ទោះបីជាកំពុងរវល់ថតរឿងថ្មីក៏ដោយ តែតារាសម្ដែងស្រីជួរមុខចិន Yang Zi នៅតែឡើងគីឡូស្រឺតៗ ធ្វើឲ្យរូបពិត និងរូបក្រោយកាត់តរបស់នាងខុសគ្នាដូចមេឃ និងដី។
ក្រោយរយៈពេលសម្រាកដ៏វែងដោយសារជំងឺកូវីដ ១៩ នៅទីបំផុត តារាសម្ដែងស្រីលំដាប់ A ចិន ក៏បានត្រលប់មកថតរឿងវិញ។ កម្រងរូបភាពរបស់តួរឿង Ash of Love ខណៈកំពុងថតរឿងថ្មីក៏ត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម។
តាមនោះដែរ ស្រីស្អាតវ័យ ២៧ឆ្នាំកំពុងមានវត្តមានថតភាពយន្តភាគបុរាណ The Golden Hairpin។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ រូបសម្បត្តិរបស់ Yang Zi ទៅវិញទេ។ មិនដឹងជាមកពីមូលហេតុអ្វី ខណៈអ្នកដទៃនៅពេលកំពុងថតរឿងតែងមានរាងស្គមជាងធម្មតា ដោយសារហត់នោះ តែផ្ទុយមកវិញ តារាកើតឆ្នាំ ១៩៩២ បែរជាឡើងគីឡូស្រឺតៗទៅវិញ។
នៅលើបណ្ដាញសង្គម ទស្សនិកជនបានបង្ហាញពីអារម្មណ៍ខ្លួនឯងថា៖ អាចមកពីជ្រុងថតមិនស្អាតទើបតារាស្រីនេះត្រូវទៅជាបែបនេះ។ គួបផ្សំនឹងថតក្រោមកម្ដៅទៀតនោះ ធ្វើឲ្យនាងមួម៉ៅមុខមិនស្រស់។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេទទួលស្គាល់នោះគឺ នាងពិតជាឡើងទម្ងន់មែន។ បើធៀបនឹងរូបភាពដែលផលិតកម្មស្រីស្អាតនេះបញ្ចេញខ្លួនឯងនោះ គឺដូចមនុស្ស២ផ្សេងគ្នាតែម្ដង៕
អានបន្ត៖ តារាកូរ៉េ-ចិន ទោះមុខស កខ្មៅ តែពេលថតរូបមាន Flash ចំនួនតិចបំផុត នៅតែស្អាត