ទំនាក់ទំនងស្នេហាចេះតែបែកបាក់អាចមកពីអ្នកមានចរិត ៤ យ៉ាងនេះ

  • 2020-05-04 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ពេលខ្លះមិនងាយរក្សាឲ្យបានគង់វង្សយូរអង្វែងនោះទេ ហើយ​មាន​ពេល​ខ្លះ​មនុស្សពីរនាក់អាចនឹងស្រឡាញ់គ្នាក៏ព្រោះតែពួកគេមានលក្ខណៈដូចគ្នា។ ចុះ​ប្រសិន​បើ​ពេល​ខ្លះ​ស្នេហា​របស់​អ្នកឆាប់បែកបាក់ប្រេះផ្សាមិនចេះចប់មិនចេះហើយនោះ តើអាចមក​ពីកត្តាអ្វីខ្លះ? ដូច្នោះ អ្នក​គួរ​ស្វែង​យល់​នូវ ៤ ចំណុចនេះថាតើអ្នកគួររក្សា​ចំណងស្នេហ៍របស់អ្នកបានប៉ុនណា?

១. ចូលចិត្តការគិតរឿងបែកគ្នា

រូបតំណាង

រាល់ទំនាក់ទំនងរវាងមនុស្សពីរនាក់តែងតែធ្លាប់ប្រព្រឹត្តកំហុសណាមួយដោយអចេតនា។ ពេលខ្លះ​វាជារឿង​សា​មញ្ញៗ​ទេ ប៉ុន្តែនៅពេលអ្នកយកវាមកដាក់ខ្លួនជារឿយៗពេក វានឹងនំាការគិតបែបអវិជ្ជ​មានៅកាន់​ដៃគូរ​របស់​អ្នក​។ នោះហើយជាមូលហេតុដែលនំាឲ្យអ្នកគិតតែពីរឿងចែកផ្លូវគ្នា។

២. ចូលចិត្តត្អូញត្អែរច្រើនជាងនិយាយពាក្យថា «ស្រឡាញ់»

រូបតំណាង

ក្រៅពីចូលចិត្តគិតរឿងបែកគ្នាហើយ រឿងដែលអ្នកមិនគួរធ្វើច្រើនជុ្រលពេកនោះ​គឺការនិយាយត្អូញ​ត្អែរពី​នេះ​ពី​នោះ។ នរណាៗក៏ជួបបញ្ហា ការមិនយល់ចិត្តគ្នា ពិសេសគឺរឿង​មិនល្អចំពោះដៃ​គូរដែលខ្លួន​កំពុង​ទាក់ទង​នឹង​តែ​ម្តង។ ប្រសិនបើអ្នកចេះតែត្អូញត្អែរដាក់គេពីនេះពីនោះរហូតគ្មានទីបញ្ចប់នោះ គេនឹងចាប់ផ្តើម​អស់ចិត្ត​ពីអ្នក​ម្តង​បន្តិចៗដូចគ្នា។

៣. ពូកែឃុំគ្រងត្រួតត្រាគេគ្រប់រឿង

រូបតំណាង

ក្រៅពីការបង្កើតកំហុសនិងមានភាពរកំារកូសចំពោះគ្នាទៅវិញទៅមក អ្នកប្រហែលជាមិន​ដឹងទេថា​ដៃគូរទំាង​ពីរ​មាន​អាចចេះគ្រប់គ្រងដៃគូររបស់ខ្លួនបាន។ តែពាក្យ​ថាគ្រប់គ្រងនេះ​មិន​មែន​ឲ្យអ្នក​មក​ត្រួត​ត្រា​គ្រប់​រឿង​នោះ​ទេ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែមិនប្រាក​ដថាអ្នកទាំង​ពីរត្រូវតែដឹងរឿងរបស់គេទំាងអស់ដែរ ព្រោះ​ពេល​ខ្លះ​គេក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ។

៤. ចូលចិត្តប្រើពាក្យ «ភ្លេច»

រូបតំណាង

នៅពេលមានរឿងអ្វីមួយ ដៃគូរម្ខាងទៀតចូលចិត្តប្រើថាពាក្យ «បំភ្លេចចោលទៅ» ពេលខ្លះវាមិនន័យផ្សេង​ទៀត​គឺ លក្ខណៈចៀសវាងអ្វីមួយ។ ឧទាហរណ៍ថា ពេលអ្នកជួបប្រទះបញ្ហាអ្វីមួយ អ្នកមិនបានផ្តល់​ជា​ដំ​ណោះ​ស្រាយសម្រាប់​បញ្ហានោះទេ តែបែរជាចូលចិត្តប្រើថាពាក្យភ្លេចនោះឯង។ ដូច្នោះហើយ ទំនាក់​ទំនង​ស្នេហា​របស់អ្នកទំាងពីរនឹងងាយ​ប្រេះឆាខ្លំាងណាស់​ប្រសិនបើអ្នកមានចរិតលក្ខណៈអស់ទំាងនេះ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ធ្លាប់​ក្លាយ​ជា​មនុស្ស​ខ្វាក់​ភ្នែក​ក្នុង​រឿង​ស្នេហា​ទេ​?

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម