ធ្លាប់​ក្លាយ​ជា​មនុស្ស​ខ្វាក់​ភ្នែក​ក្នុង​រឿង​ស្នេហា​ទេ​?

  • 2020-05-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ដឹង​ហើយ​ថា​ស្នេហា​គឺ​ជា​ការ​លះបង់​ និង​ការ​ផ្ដល់​ឲ្យ​គេ​ទាំង​ដែល​មិន​បាន​ទទួល​បាន​អ្វី​មក​វិញ​សោះ​ តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា​តើ​មាន​ក្ដី​ស្រលាញ់​ ការ​ខ្វល់​ខ្វាយ​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​គេ​?​ តែ​អ្នក​​ចុង​ក្រោយ​ដែល​ឈឺ​ចាប់​តែ​ម្នាក់​ឯង​គឺ​ជា​ខ្លួន​ឯង​។​ វិធី​ក្នុង​ការ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​បាន​យូរ​មិន​មែន​ឋិត​លើ​ថា​តើ​អ្នក​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ​​ ប៉ុន្តែ​វា​ឋិត​ត្រង់​ថា​តើ​អ្នក​ស្រលាញ់​មនុស្ស​ត្រឹម​ត្រូវ​ឬ​អត់​។​

រូបតំណាង

**១. អ្នក​ដាក់​ទុន​ច្រើន​ពេក​ហើយ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ**

អ្នក​ចំណាយ​កម្លាំង​និង​ពេល​ច្រើន​ពេក​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ទាំង​ដែល​គេ​មិន​ខ្វល់​ពី​អ្នក​ ទាំង​ដែល​គេ​ជា​មនុស្ស​គ្មាន​បេះដូង​។​ អ្នក​រំពឹង​ខ្លាំង​ពេក​ក្នុង​ទំនាក់​ទំនង​មួយ​នេះ​ អ្នក​រំពឹង​ថា​នឹង​ទទួល​បាន​ការ​បញ្ចប់​ដោយ​រីក​រាយ​។​ អ្នក​មិន​ខុស​ទេ​ពី​ព្រោះ​ដោយ​សារ​តែ​នៅ​ពេល​អ្នក​ស្រលាញ់​នរណា​ម្នាក់​ដែល​មិន​ដែល​ស្រមៃ​ មិន​ដែល​គិត​ថា​តប​ស្នង​ក្ដី​ស្រលាញ់​ឲ្យ​អ្នក​វិញ​ នោះ​បញ្ជាក់​ថា​អ្នក​កំពុង​ស្រលាញ់​គេ​ខុស​របៀប​ហើយ​។​

២. ភ្លេច​គិត​ពី​ជីវិត​ខ្លួន​ឯង

នេះ​ជា​កំហុស​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​រូប​បាន​ធ្វើ​។​ អស់​រយៈ​ពេល​យូរ​ប៉ុណ្ណា​ហើយ​ដែល​អ្នក​​បាត់​បង់​​ការ​ចាប់​អារម្មណ៍​ចំពោះ​ខ្លួន​ឯង​ មិន​ខ្វល់​ពី​ខ្លួន​ឯង​ដោយ​សារ​តែ​រវល់​មើល​ថែ​អ្នក​ដទៃ​។​ ជីវិត​របស់​អ្នក​ហាក់​ដូច​ជា​ត្រូវ​បាន​បង្រួម​ឲ្យ​ខ្លី​ អ្វី​ៗ​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ក៏​ដោយ​សារ​តែ​ បុរស​ម្នាក់​ ឬ​នារី​ម្នាក់​នោះ។​ នៅ​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ អ្នក​រៀប​ចំ​គម្រោង​ណាត់​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់​ ថ្ងៃ​ឈប់​សម្រាក​ក៏​អ្នក​យក​ពេល​នៅ​ជា​មួយ​គេ​។​ អ្នក​គួរ​តែ​ចាំ​ថា​ក្នុង​ឱកាស​ពិសេស​ផ្សេង​ៗ​អ្នក​គួរ​តែ​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​ឬ​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន​។​ ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​តែ​មាន​ជីវិត​ឯករាជ្យ​ជា​របស់​ខ្លួន​ឯង​មួយ​ ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ កុំ​ឲ្យ​អ្នក​ដទៃ​មក​ក្ដោបក្ដាប់​វា​បាន​អី​។

រូបតំណាង

៣. អ្នក​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដ​ទៃ​សប្បាយ​ចិត្ត

អ្នក​បាត់​បង់​ភាព​ជា​ខ្លួន​ឯង​ បោះ​ចោល​ធាតុ​ពិត​ខ្លួន​ឯង​គ្រាន់​តែ​​មនុស្ស​ម្នាក់​មិន​ចូល​ចិត្ត​វា​។​ រំសាយ​ចោល​ការ​ណាត់​ជួប​ ដោយ​សារ​តែ​នាង​ឬ​គាត់​ប្រច័ណ្ឌ​ ឬ​អាច​ធ្វើ​បាន​សូម្បី​តែ​បោះ​បង់​ចោល​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង​ ហើយ​ផ្លាស់​ប្ដូរ​គម្រោង​ពេល​អនាគត​ខ្លួន​ឯង​ ដោយ​សារ​តែ​អ្នក​មិន​ហ៊ាន​ចាក​ចេញ​ពី​គេ​។​

តើ​អ្នក​មាន​ដែល​មាន​អារម្មណ៍​ថា​ហត់​ដោយ​សារ​តែ​អ្នក​ត្រូវ​សម្ដែង​គ្រប់​ពេល​ ស្មុគ​ស្មាញ​ហើយ​តែង​តែ​ខ្លាច​ថា​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​ទេ?​ អ្នក​គួរ​តែ​ដឹង​ថា​ស្នេហា​គឺ​ជា​ការ​ស្វែង​រក​ការ​យល់​ចិត្ត​ហើយ​និង​ភាព​យោគ​យល់​ពី​ដៃ​គូ​ ស្វែង​រក​អ្នក​គាំ​ទ្រ​និង​ផ្ដល់​ថាមពល​ឲ្យ​អ្នក។​​ កុំ​បន្ទោស​អ្នក​ដទៃ​ដែល​មិន​យល់​ពី​អ្នក​ តែ​អ្នក​គួរ​តែ​បន្ទោស​ខ្លួន​ឯង​ដែល​មិន​ជំរុញ​ខ្លួន​ឯង​ឲ្យ​រស់​ក្នុង​ភាព​ពិត​របស់​ខ្លួន​ឯង​៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ ឃួន សុលិកា

អត្ថបទពេញនិយម