វិធីរក្សាផ្លែឈើឲ្យនៅស្រស់ទុកបានយូរថ្ងៃ ដោយមិនបាច់ដាក់ក្នុងទូទឹកកក

  • 2020-03-23 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​រក្សា​ផ្លែ​ឈើ​ឲ្យ​ទុក​បាន​យូរ ​ស្ត្រី​មេ​ផ្ទះ​ជា​ច្រើន​ជ្រើស​វិធី​ដាក់​ក្នុង​ទូ​ទឹក​កក។ ​តែ​វិធី​នេះ ​រស​ជាតិ​ផ្លែ​ឈើ​មិន​សូវ​ឆ្ងាញ់​ មុត​ផ្អែម​ឆ្ងាញ់​ឡើយ​។ ​​កញ្ញា ​សូម​បង្ហើប​តិច​និក​រក្សា​ផ្លែ​ឈើ​បាន​ច្រើន​ថ្ងៃ ​ដោយ​គ្មាន​​​ជំនួយ​ពី​ទូ​ទឹក​កក ​ហើយ​នៅ​តែ​រក្សា​បាន​វីតាមីន ​​និង​ស្រស់​ដដែរ។

រូបតំណាង

ផ្លែ​​ចេក

​​ចែក​ឆាប់​ទុំ​ណាស់ ​នៅ​ពេល​ត្រូវ​កម្ដៅ​ព្រះ​អាទិត្យ​និង​សីតុណ្ហភាព​ខ្លាំង។ ​គេ​អាច​រក្សា​វា​ឲ្យ​ស្រស់​តាម​បែប​សាមញ្ញ​ដោយ​ដាក់​​​វា​កុំ​ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ​ឬ​ទី​ដែ​ល​មាន​ខ្យល់​ចេញ​ចូល​ពេក។ ​វិធី​នេះ ​ជួយ​ឲ្យ​ទុក​ចេក​បាន​យ៉ាង​ហោច​២​សប្ដាហ៍។ ​​ឬ​មិន​អ៊ី​ចឹង​ទេ ​អាច​​យក​ថង់​​មក​រុំ​នៅ​លើ​ទង​ផ្លែ​ចេក ជួយ​រក្សា​ឲ្យ​នៅ​ស្រស់​និង​រស​ជាតិ​ផ្អែម។

រូបតំណាង

​ផ្លែ​ក្រូច​

​ក្រូច​មាន​ច្រើន​ប្រភេទ​កំពុង​ដាក់​លក់​លើ​ទីផ្សារ ហើយ​ក្រូច​ខ្លះ​អាច​ទុក​បាន​យូរ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ដាក់​ក្នុង​ទូ​ទឹក​កក។ ​អ្នក​អាច​ជ្រើស​យក​ក្រូច​ណា​មាន​​ទង​មក​ជាមួយ ​ហើយ​លាប​កំបោរ​លើ​ទង​នោះ។ ​វា​នឹង​ជួយ​រក្សា​កុំ​ឲ្យ​មាន​សត្វ​ល្អិត​ស៊ី និង​រលួយ​សាច់​ខាង​ក្នុង​បាន​ដែរ។ ​មួយ​ទៀត ​អ្នក​អាច​ទុក​ក្រូច​នៅ​ទី​ណា​ដែល​មិន​​ជះ​ផ្ទាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ ​ឬ​ត្រូវ​ទឹក​ភ្លៀង​​ជា​ដើម​។ ​អ្នក​គួរ​រុំ​ថង់​​ដើម្បី​ទុក​​ឲ្យ​បាន​យូរ​ផង​ដែរ​។

រូបតំណាង

​​ផ្លែ​​ប៉ោម​

​អ្នក​អាច​រុំ​ដោយ​ប្រើ​ក្រដាស​កាសែត ​ហើយ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់​មិន​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ ​​​​បែប​នេះ​យ៉ាង​ហោច​ក៏​អាច​រក្សា​បាន​៣​ -​៤ ​ថ្ងៃ​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ ​បើ​ប៉ោម​ទុក​ក្នុង​ទូ​ទឹក​កក​ ​វា​មាន​ប្រសិទ្ធ​ភាព​រក្សា​បាន​ដល់​ទៅ​ជាង​៣​ខែ ដោយ​រុំ​ប៉ោម​នឹង​ក្រដាស​ជូត​មាត់​ហើយ​ខ្ចប់​ដោយ​ប្លាស្ទិក​ ​ក្នុង​សីតុណ្ហភាព​ពី ​ -1 ​ទៅ 2 ​អង្សារ​សេ។

រូបតំណាង

​​ផ្លែ​ម្នាស់

​ចិត​សម្បក​​និង​​​ភ្នែក​​ម្នាស់​ឲ្យ​ស្អាត​ហើយ​យក​ទឹក​ក្រូច​ឆ្មា​មក​ប្រោះ​លើ​ផ្លែ​ម្នាស់ រួច​ទុក​វា​ក្នុង​ទូ​ធម្មតា។ ​បែប​នេះ​អាច​​រក្សា​បាន​​​២​ថ្ងៃ​ផង​ដែរ។

រូបតំណាង

​​ផ្លែ​ទំពាំង​បាយ​ជូ

​​​​​ផ្លែ​ឈើ​នេះ​ឆាប់​បាត់​សោភណភាព​ជាង​​គេ​​គឺ​​លើ​ពណ៌​សម្បក​របស់​វា​តែ​ម្ដង។ ​បើ​អ្នក​ចង់​ទុក​វា​បាន​យូរ ​សូម​កុំ​លាង​ទឹក​ម្ដង​ទាំង​អស់ ​​។ ​បើ​អ្នក​​ចង់​ញ៉ាំ​ប៉ុន្មាន ​លាង​ចំនួន​នោះ​តាម​ចូល​ចិត្ត​ជា​ការ​ល្អ​ជាង។ ​អ្នក​អាច​រក្សា​វា​​ដល់​ទៅ​២ អាទិត្យ​ ​រុំ​វា​ដោយ​ក្រដាស​ជូត​មាត់​ហើយ​ទុក​ក្នុង​​ឡាំង​ក្រដាស​កា​តុង និង​ទី​ដែល​​មាន​សីតុណ្ហភាព​ត្រជាក់ ​គ្មាន​ពន្លឺ​ព្រះ​អាទិត្យ។

រូបតំណាង

​​ផ្លែ​ប័រ

​ខ្ចប់​ផ្លែ​ប័រ​ដោយ​ប្រើ​ក្រដាស​កា​សែត ​​នោះ​អ្នក​នឹង​អាច​រក្សា​​វា​បាន​យូរ។ ​ឬ​​អ្នក​អាច​ចិត​សម្បក​វា​ហើយ​ឆ្កឹះ​យក​តែ​សាច់​ ដាក់​ក្នុង​ថង់​ប្លាស្ទិក​​ចង​មាត់​ឲ្យ​ជិត​កុំ​ឲ្យ​ត្រូវ​​ខ្យល់ ​នោះ​ក៏​ជា​វិធី​ជួយ​រក្សា​បាន​យូរ​ផង​ដែរ​៕

រូបតំណាង

ចុចអាន៖ ​ ស្មានមិនដល់! អាហារ៥មុខនេះសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា