ម៉ារីម៉ា ធ្លាយ​រូប​ដក់​ភ្នែក​ធំ មុខ​ស្លេកស្លាំង ពេល​អត់​ផាត់​មុខ​សោះ

  • 2020-03-16 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​កម្រ​ឃើញ​កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera ទុក​មុខ​ធម្មជាតិ​បង្ហាញ​ខ្លួន​ណាស់។ នៅ​ពេល​គ្មាន​ជំនួយ​ពី​ក្រែម​ម្សៅ អ្នក​ម្ដាយ​កូន​២ មាន​ទឹក​មុខ​ស្លេក និង​ដក់​ភ្នែក​ធំ។

អាច​និយាយ​បាន​ថា ក្នុង​ចំណោម​គូ​ស្នេហ៍​តារា​សិល្បៈ​ហ្វីលីពីន​ទាំង​អស់ គ្រួសារ​របស់​កំពូល​តារា​សម្ដែង Marian Rivera និង Dingdong Dantes គឺ​ជា​ប្ដី​ប្រពន្ធ​ដែល​មាន​ឥទ្ធិពល​ជាង​គេ​បង្អស់។ ក្រោយ​ពេល​សម្រាល​បុត្រ​បាន​២​នាក់​រួច អ្នក​ទាំង​២​រឹត​តែ​ទទួល​បាន​ក្ដី​ស្រលាញ់​លើស​ដើម។

កាល​ពី​ពេល​ថ្មី​ៗ​នេះ គ្រួសារ​៤​សមាជិក​រូប​នេះ បាន​ដើរ​លេង​លំហែកាយ​នៅ​ឆ្នេរ​សមុទ្រ Bohol។ វីដេអូ​របស់​គ្រួសារ​នេះ​ដើរ​លេង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​កូន​របស់​អ្នក​ទាំង​២​ត្រូវ​បាន​គេ​សរើសើរ​ថា​កាន់​តែ​គួរ​ឲ្យ​ស្រលាញ់​ជាង​មុន។ យ៉ាងណាក្ដី​ សម្រស់​របស់​តួ​រឿង​ម៉ារីម៉ា​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

តាម​នោះដែរ ខុស​ប្លែក​ពីសព្វ​មួយ​ដង នៅ​លើក​នេះ ស្រី​ស្អាត​វ័យ​ ៣៥​ឆ្នាំ ទុក​មុខ​ហ្សី​ន​១០០​% ដែល​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ដក់​ភ្នែក​ធំ​របស់​នាង​យ៉ាង​ច្បាស់ ព្រម​ទាំង​ស្បែក​មុខ​ស្លេក​ស្លាំង​ផង​ដែរ។ ទស្សនិកជន​បាន​លាន់​មាត់​ថា វ័យ​ចំណាស់​ចាប់​ផ្ដើម​វាយ​លុក​អ្នក​ម្ដាយ​កូន​២​ហើយ។ ប៉ុន្តែ​បើ​ប្រៀប​នឹង​អ្នក​អាយុ ៣៥​ដទៃ​ទៀត នាង​នៅ​តែ​មើល​ទៅ​ស្រស់​ថ្លា៕

អានបន្ត៖ ​ Huang Xiaoming រង់​ចាំ​ម៉ោង​១២ ជូន​ពរ​ខួប​កំណើត​ត្រចៀកកាំ មិត្ត​ភាព​២០​ឆ្នាំ មិន​ប្រែ​ប្រួល

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម