នារីបើ​មាន​លក្ខណៈសម្បត្តិ ៦យ៉ាង​នេះ នោះងាយឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​ណាស់

  • 2020-02-14 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ជា​ច្រើន​ដែល​អាច​ឲ្យ​មនុស្ស​ប្រុស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​យើង​ ប៉ុន្តែ​ត្រូវ​ដឹង​ថា​លក្ខណៈ​សម្បត្តិ​ទាំង​ ៦ ​នេះ​អាច​ឲ្យ​មនុស្ស​ប្រុស​លង់​ស្រឡាញ់​យើង​ដោយ​មិន​ដឹង​ខ្លួន​បាន៖

១. ការ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ

មិន​មែន​ឲ្យ​តែ​ស៊ិចស៊ី​មនុស្ស​ប្រុស​ចូលចិត្ត​នោះ​ទេ​ ត្រូវ​ដឹង​ថា​ការ​ស្លៀក​ពាក់​គឺ​ជា​ភាព​ទាក់ទាញ​មួយ​ ដែល​មនុស្ស​តែងតែ​សង្កេត​មើល។​ ការ​ស្លៀក​ពាក់​សមរម្យ​ ថ្លៃ​ថ្នូរ​ ស្រស់​ស្អាត​​ ក៏​បាន​បង្ហាញ​ថា​យើង​ជា​មនុស្ស​បែប​ណា​ដែរ។​​

រូបតំណាង

**២. មាន​ការ​គិត​ខ្ពស់ ឆ្លាត**

មនុស្ស​ស្រី​ដែល​ឆ្លាត​ គឺ​ជា​នារី​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ ព្រោះ​ពេល​ដែល​បាន​និយាយ​ ឬ​ក៏​នៅ​ជាមួយ​គឺ​មាន​ភាព​រស់រវើក​ និង​ស្រស់​ស្រាយ។

៣. មាន​ស្នាម​ញញឹម​

ដូច​ដែល​ប្រាប់​ហើយ​ថា​ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​គឺ​អាច​ឆក់​យក​បេះដូង​របស់​មនុស្ស​ប្រុស​បាន​ ដូច្នេះ​យើងគួរ​តែ​ញញឹម​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ទៅ​រួច​ កុំ​ចេះ​តែ​ធ្វើ​មុខ​ក្រញូវ។

រូបតំណាង

៤. មាន​ការ​ជជែក​ និង​បញ្ចេញ​មតិ

វា​ជា​ភាព​ទាក់ទាញ​មួយ​ ព្រោះ​ពេល​ដែល​យើង​ជជែក​ និង​បញ្ចេញ​មតិ​ គឺ​ដូច​ជា​យើង​បាន​បញ្ចេញ​ចំណេះដឹង​ដែល​អ្នក​មាន​ដែរ​ ដូច្នេះ​ហើយ​យើង​គួរ​តែ​បញ្ចេញ​អ្វី​ដែល​អ្នក​មាន។

៥. មាន​ការ​អត់​ធ្មត់​ជាមួយ​រឿង​នៅ​ជុំវិញ​ខ្លួន

វា​ជា​រឿង​ដែល​យើង​គួរ​តែ​មាន​ក្នុង​ខ្លួន​ ព្រោះ​បើ​យើង​ចេះ​តែ​ឆេវឆាវ​ មិន​ចេះ​អត់​ធ្មត់​​វា​ពិត​ជា​ពិបាក​ពេល​ដែល​យើង​ចង់​សម្រេច​ការងារ​អ្វី​មួយ​ ហើយ​ក៏​មិន​ល្អ​សម្រាប់​ខ្លួន​​ឯង​ផង​ដែរ និង​ ភ្នែក​អ្នក​ដទៃ​ដែរ។

រូបតំណាង

៦. ចិត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា

មិន​មែន​ល្អ​ជាមួយ​អ្នក​ដែល​អ្នក​ស្រឡាញ់​នោះ​ទេ​ តែ​ត្រូវ​តែ​មាន​ចិត្ត​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់​​ និង​បង្ហាញ​ពី​តម្លៃ​អ្នក​ដូច​គ្នា។

ល្អ​ ឬ​ មិន​ល្អ​ គឺ​យើង​ជា​អ្នក​បង្ហាញ​ចេញ​មក​ ដូច្នេះ​ត្រូវ​រក្សា​ភាព​ល្អ​ស្អាត​របស់​យើង៕

​អានបន្ត​៖ ​ អ្នក​ធ្លាប់​សុំ​បែក​តាមសារ ជា​ការ​សម្រេចចិត្ត​ខុស ដោយ​សម្អាង​លើ​ហេតុផល ៥ យ៉ាង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម