អ្នក​ធ្លាប់​សុំ​បែក​តាមសារ ជា​ការ​សម្រេចចិត្ត​ខុស ដោយ​សម្អាង​លើ​ហេតុផល ៥ យ៉ាង

  • 2020-02-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​មិន​តិច​ទេ ដែល​ឆាត​សុំ​សង្សារ​បែក​គ្នា ទាំង​បុរស និង​ស្ត្រី តែ​នោះ​ជា​ជម្រើស​ខុស​ប៉ុណ្ណោះ.។ហេតុផល ៥ យ៉ាង​នេះ អ្នក​ដែល​ធ្លាប់​បែក​គ្នា​តាម​ឆាត ជា​ជ្រើស​ខុស៖

១.មិន​អស់​សេចក្ដី

ការ​បែកគ្នា​តាមរយៈ​សារ គឺ​មិន​អាច​បរិយាយ​អស់​សេចក្ដី​ដូច​ការ​ជួប​សម្ដី​ផ្ទាល់​ឡើយ។ ព្រោះ​ការ​និយាយ​គ្នា​តទល់​នឹង​អាច​បង្ហាញ ឬ​បកស្រាយ​ឲ្យ​ការ​យល់​ច្រឡំ មក​ជា​ត្រូវ​គ្នា​វិញ តែ​បើ​អ្នក​ដាក់​ចិត្ត​ថា​បែក​តាម​ទូរស័ព្ទ ហើយ​មិន​ចង់​ជួប​មុខ​បញ្ហា​នឹង​ចប់​ដោយ​មិន​មាន​ន័យ។

រូបតំណាង

**២.ម្ខាង​ទៀត​មិន​ដឹង​ថា​ខុស​អ្វី**

ចំណុច​នេះ​មិន​មែន​មាន​តែ​នៅ​ក្នុង​រឿង​ភាគ​ទេ សង្គម​ពិត​ក៏​បែបនេះ​ដែរ។ ពេល​ខ្លះ​អ្នក​អាច​ឮ​អ្នក​ដទៃ ឬ​ឃើញ​អ្វី​ដែល​មិន​ពិត ជា​ហេតុ​នាំ​ឲ្យ​ចិត្ត​ខឹង​សុំ​ចប់​គ្នា​តាម​ទូរស័ព្ទ ដោយ​ខាង​នោះ​គេ​មិន​ដឹង​ខ្លួន។ យក​ល្អ​គួរតែ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន ព្រោះ​អ្វី​ដែល​ឃើញ និង​ឮ​អាច​មិន​ត្រឹមត្រូវ។

៣.ជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ

ទោះ​ជា​បែកគ្នា​មែន​ក៏​គេ​និយាយ​គ្នា​រក​ហេតុ​រក​ផល​ឲ្យ​ឃើញ​សិន​ដែរ មិនមែន​ម្ខាង​ទៀត​មិន​បាន​ដឹង​ខ្លួន​ខុស​អ្វី​សោះ ក៏​ផ្ញើ​សារ​សុំ​បែក។ ទាល់តែ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុសត្រូវ​ពិត ទើប​ធ្វើ​បែប​នោះ​ទៅ​រួច ណា​មួយ​អ្នក​ដែល​សុំ​បែក​តាម​ការ​ឆាត ច្រើនតែ​ខុស​ម្នាក់​ឯង។

៤.មនុស្ស​ចរិត​ក្មេង

ចរិត​ក្មេង គឺ​ពូកែ​ងរង៉ក់ រករឿង និង​ចង់​ឲ្យ​គេ​តាម​អង្វរ ដោយ​ពេល​ខ្លះ​គ្រាន់តែ​ជា​រឿង​តូចតាច​មួយ​សោះ​ក៏​បង្កើត​ធ្វើ​ជា​រឿង​ធំ​ណាស់ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ដៃគូ និង​​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ។

៥.ខក​ចិត្ត

បើ​អ្នក​គិត​ថា​ការ​ផ្ញើ​សារ​ទៅ​ដៃគូ ដើម្បី​ជា​ការ​គំរាម​លេង​ប៉ុណ្ណោះ តែ​ចម្លើយ​វិញ​អាច​នឹង​ក្អួត​ឈាម​ព្រោះតែ​ម្ខាង​ទៀត​លែង​ទ្រាំ ហើយ​សម្រេច​យក​ផ្លូវ​បែក​គ្នា​តែម្ដង​ក៏​មាន៕

រូបតំណាង

ចុចអាន៖បើកំពុង​ស្រឡាញ់​មនុស្ស​២​នាក់​ក្នុង​ពេល​តែ​មួយ គួរ​សម្រេច​ចិត្ត​តាម​វិធី​នេះ

អត្ថបទ៖ ទ្រី​ រ៉ាវី