ស្រ្តីទើបសម្រាលកូនរួចអត់ងងុយព្រោះរវល់មើលកូន គូរអនុវត្តគន្លឹះទាំងនេះ

  • 2020-02-07 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​សម្រាល​កូន​រួច ​បញ្ហា​ដែល​ជួប​ប្រទះ​ញឹក​ញាប់​​របស់​អ្នក​ម្ដាយ​គឺ អស់​កម្លាំង​​ព្រោះ​ត្រូវ​ងើប​មើល​ទារក។ ​បើ​ពេល​ណា​ទារក​យំ​ពេល​យប់​ទៀត កាន់​តែ​អត់​ងងុយ​ខ្លាំង​តែ​ម្ដង។ ​ថ្ងៃ​នេះ កញ្ញា ​សូម​បង្ហាញ​គន្លឹះ​សម្រាប់​អ្នក​ម្ដាយ​អាច​មាន​ពេល​សម្រាក​​ខ្លះ ​អំឡុង​​ពេល​នេះ។

រូបតំណាង

**​១. ​ប្រាប់​ស្វាមី​ឲ្យ​ជួយ​ការងារ​ផ្ទះ**

មើល​កូន​ផង ​ធ្វើ​ការងារ​ផ្ទះ​ផង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ពិសេស​អ្នក​ម្ដាយ​សរសៃ​ខ្ចី​ទៀត​។ ​ដូច្នេះ​អ្នក​ត្រូវ​បែង​ចែក​ការងារ​ផ្ទះ ​​ដោយ​ប្រាប់​ឲ្យ​ស្វាមី​​ជួយ​ខ្លះ កុំ​ឲ្យ​អ្នក​ហត់​នឿយ​ខ្លាំង​ពេក​។

រូបតំណាង

​២. ​បង្រៀន​កូន​ង៉ែត​​ឲ្យ​គេង​លក់

ទារក​ដែល​កាច ភាគ​ច្រើន​មិន​សូវ​គេង​​ទេ​ច្រើន​តែ​យំ​ច្រើន​វិញ ​ប៉ុន្តែ​ពេល​ចូល​ដល់​សប្ដាហ៍​ទី​៦-​៨ អ្នក​ម្ដាយ​​អាច​​ដឹង​ពី​របៀប​គេង​របស់​ទារក​បាន ដោយ​ឲ្យ​គេ​គេង​ពេល​យប់​ឲ្យ​បាន​ឆ្អែត ​ដូច្នេះ​អ្នក​ម្ដាយ​អាច​សម្រាក​បាន​គ្រប់​គ្រាន់​នៅ​ពេល​យប់។

រូបតំណាង

៣. រក​មនុស្ស​ដែល​ទុក​ចិត្ត​ម្នាក់​ឲ្យ​ជួយ​

​អ្នក​​អាច​រក​មនុស្ស​មើល​ថែ​ទារក​ ប្រសិន​បើ​អ្នក​រវល់​​ហើយ​អស់​កម្លាំង​ខ្លាំង។ ​រក​អ្នក​ណា​ម្នាក់​ដែល​ស្រលាញ់​ក្មេង ​និង​មាន​បទពិសោធន៍​​ល្អ​មើល​​ថែ​ទាំ​ទារក​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ ឬ​ការ​សោក​ស្ដាយ​នៅ​ពេល​ក្រោយ។ ​វិធី​មួយ​ទៀត ​អ្នក​អាច​ពឹង​ឪពុក​ម្ដាយ​ឲ្យ​ជួយ​មើល​ក៏​បាន​ដែរ។

រូបតំណាង

៤. ព្យាយាម​រក​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង

បើ​អ្នក​ម្ដាយ​គេង​បាន​តិច ការ​ប្រឈម​​កើត​ស្រ្តេស​នឹង​កើន​ឡើង ម្ល៉ោះ​ហើយ​ការ​អស់​កម្លាំង​ក៏​កើត​មាន​ដែរ។ ​អ្នក​ម្ដាយ​ទាំង​អស់​គួរ​​​លៃ​លក​ពេល​វេលា​សម្រាក​ឲ្យ​បាន​សម​ស្រប​សម្រាប់​​ខ្លួន​ឯង។ ​ដូចនេះ ​អ្នក​នឹង​មាន​ថាម​ពល ហើយ​មាន​កម្លាំង​ពលាំ​​ មិន​ទាស់​នោះ​ទេ៕

ចុចអាន៖ ​​ រឿងដែលម្តាយឪពូកគួរដឹង ចៀសវាងបង្ខំកូនឲ្យស្របតាមខ្លួនគ្រប់ពេល

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម