ផ្នែកទាំង ៤ នៅលើរាងកាយ ដែលអាចបញ្ជាក់ថាអ្នកជាមនុស្សឆ្លាត
- 2020-01-03 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្នែកទាំង ៤ នៅលើរាងកាយ ដែលអាចបញ្ជាក់ថាអ្នកជាមនុស្សឆ្លាត
ក្រៅពីការកត់សម្គាល់ទៅលើខួរក្បាល ដើម្បីវាស់ស្ទង់ពីភាពឆ្លាតវៃរបស់អ្នក សូម្បីតែផ្នែកមួយចំនួននៃលើរូបរាងកាយក៏អាចបង្ហាញថាអ្នកជាមនុស្សឆ្លាតបានដែរ។
១. មានជើងវែង
តាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Brown និង Princeton បានបង្ហាញថា មនុស្សដែលមានកម្ពស់ខ្ពស់ ភាគច្រើនមានលុយច្រើនជាងអ្នកកម្ពស់ទាប ព្រោះពួកគេឆ្លាតជាង។ អ្នកស្រាវជ្រាវ បានប្រមែប្រមូលព័ត៌មានពីក្នុងស្ថាប័នរដ្ឋ ដើម្បីវាស់ស្ទង់និងវិភាគ ទៅលើទម្ងន់ កម្ពស់ ប្រាជ្ញា ចំណេះវិជ្ជា និងប្រាក់ខែ របស់ប្រជាជនអាមេរិកនិងអង់គ្លេស ក្នុងអំឡុងឆ្នាំ ១៩៥៨ និង ១៩៧០ គិតចាប់ពីពេលកើតរហូតដល់ធំពេញវ័យ។ លទ្ធផលបានបង្ហាញទៀតថា អ្នកមានកម្ពស់ខ្ពស់ តែងទទួលបានពិន្ទុខ្ពស់លើតេស្តសាកល្បងផ្នែកចំណេះដឹង រួមទាំងមានប្រាក់ខែខ្ពស់ផងដែរ។ ទោះជាបែបនេះក្តី អ្នកសិក្សាស្រាវជ្រាវ ក៏មិនបានសំដៅលើកម្ពស់តែមួយមុខ ដើម្បីវាស់ស្ទង់ពីភាពវៃឆ្លាតបានឡើយ ព្រោះតំណពូជនិងការមើលថែរក្សាពេលវ័យក្មេង ក៏ជាកត្តាចម្បងដែលមានឥទ្ធិពលមកលើខួរក្បាលដែរ។
២. ប្រើដៃឆ្វេងដើម្បីធ្វើការ
អ្នកប្រើដៃឆ្វេងនៅពេលធ្វើការឬពេលសរសេរ មិនមែនបញ្ជាក់ថាអ្នកជាមនុស្សពោរពេញដោយទេពកោសល្យឡើយ ប៉ុន្តែមានគុណសម្បត្តិជាច្រើន ប្រហែលជាអ្នកមិនទាន់បានដឹង។ តាមការសិក្សានៃសាកលវិទ្យាល័យ Athens ទៅលើនិស្សិតកំពុងបន្តនិងបញ្ចប់ការសិក្សា ពី១០០ សាកលវិទ្យាល័យ ដោយតម្រូវឲ្យធ្វើតេស្តសមត្ថភាពផ្នែកចំណេះដឹងចំនួន ២វិញ្ញាសា។ លទ្ធផលបានបញ្ជាក់ថា អ្នកដែលប្រើដៃឆ្វេង អាចធ្វើបានពិន្ទុខ្ពស់ជាង អាចប្រើការចងចាំ និងប្រើខួរក្បាលគិត បានល្អប្រសើរផងដែរ។ ហេតុផលគឺដោយសារតែ អ្នកប្រើដៃឆ្វេង អាចប្រើប្រាស់ខួរក្បាលទាំងសងខាងក្នុងពេលតែមួយ។
៣. គ្មានក្បាលពោះធំ
សម្រាប់អ្នកដែលមានក្បាលពោះធំ ផ្ទុកទៅដោយជាតិខ្លាញ់ អាចបង្កផលអវិជ្ជមានដល់សុខភាព ដូចជាលើសសម្ពាធឈាម ជំងឺបេះដូងនិងដំណើរការនៃខួរក្បាលជាដើម។ ដោយផ្អែកលើការធ្វើពិសោធន៍រវាងមនុស្សធាត់មានក្បាលពោះធំ និងមនុស្សមានមាឌធម្មតាស្ថិតក្នុងស្តង់ដារសុខភាពល្អ បានបង្ហាញថា អ្នកដែលមិនធាត់ មានការចងចាំល្អជាងអ្នកដែលមានក្បាលធំកំផ្លេស។ ដោយសារតែរាងកាយផ្ទុកអ័រម៉ូនខ្លាញ់ច្រើន បណ្តាលឲ្យដំណើរការនៃឈាមរអាក់រអួល ទើបអាចបង្កផលប៉ះពាល់ដល់កោសិកាខួរក្បាល។
៥. មានទំហំក្បាលធំ
អ្នកប្រហែលជាមិនចូលចិត្តទេ ពេលឭគេហៅខ្លួនឯងថាក្បាលធំ ប៉ុន្តែដឹងអត់ថា ក្បាលធំហ្នឹងមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ចំណុចពិសេសនោះគឺ អ្នកមានភាពវៃឆ្លាតខ្លាំងណាស់។ ដោយយោងទៅតាមលទ្ធផលធ្វើតេស្តផ្នែកចំណេះដឹង លទ្ធផលបានបង្ហាញថា មនុស្សដែលមានក្បាលធំ តែងទទួលបានពិន្ទុខ្ពស់ និងមានភាគរយខ្ពស់ក្នុងការបញ្ចប់ការសិក្សាដោយរលូន៕
ចុចអានបន្ត៖ មនុស្ស ៥ប្រភេទ ដែលតែងជួបរឿងពិបាកចិត្ត ខូចចិត្តច្រើនជាងអ្នកដទៃ