នារីទាន់សម័យពិតប្រាកដ គឺហ៊ានចាកចេញពីស្រមោលអតីតដែលជាស្នេហាក្លែងក្លាយ

  • 2020-01-02 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខ្ញុំ​បាន​ស្រលាញ់​គ្នា​​ជាមួយ​គាត់​អស់​ពេល​៥​ឆ្នាំ​ហើយ។ ​អាច​ថា​នេះ​ជា​ពេល​វេលា​យូរ​គួរ​សម​ដែរ​ សម្រាប់​នារី​វ័យ​ក្មេង​ដូច​ជា​ខ្ញុំ។ ពួក​យើង​បាន​ស្រលាញ់​គ្នា​ដំបូង ​តាំង​ពី​នៅ​រៀន​វិទ្យាល័យ​ម្ល៉េះ​។ ​ស្នេហា​របស់​​ពួក​យើង ​ពេល​ខ្លះ​​​រីក​ស្គុះស្គាយ​ដូច​​ផ្កា​ត្រូវ​សន្សើម​នា​ពេល​ព្រលឹម តែ​ពេល​ខ្លះ​វិញ​ដូច​ព្រះអាទិត្យ​កំពុង​រះ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ដូច្នោះ​ដែរ។

រូបតំណាង

​​យ៉ាង​​ណា ​វា​នៅ​តែ​ជា​ស្នេហា ​ដែល​ពួក​យើង​មិន​អាច​ចោល​គ្នា​បាន​។ ​គ្រប់​យ៉ាង​វា​មិន​ល្អ​​ទាំង​អស់​ទេ ​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​​ដែល​បាន​ឆ្លង​កាត់​​ជីវិត​ស្នេហា​ ​ក្នុង​​ភាព​ជា​យុវវ័យ​បែប​នេះ​។

​​ស្គាល់​គាត់ ​ខ្ញុំ​បាន​ទទួល​រស​ជាតិ​ការ​យក​ចិត្ត​ទុក​ដាក់​ ​​ទៅ​មើល​កុន ​ដើរ​លេង​បោះ​តង់​​តាម​ខេត្ត ​ហើយ​រាល់​ល្ងាច​ថ្ងៃ​សៅ​រិ៍ ​គាត់​តែង​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ។ ​ទាំង​នេះ មើល​ទៅ​សាមញ្ញ​​ទេ ​ប៉ុន្តែ​ពួក​យើង​ទាំង​ពីរ​ចង់​បាន​គ្រប់​យ៉ាង​សាមញ្ញ​បែប​នេះ​តាម​ដែល​អាច​ទៅ​រួច។

រូបតំណាង

​ខ្ញុំ​នៅ​ចាំ​បាន​ថា គាត់​បាន​ផ្តិត​រូប​ថត​របស់​​យើង​ពីរ​នាក់​ដាក់​ក្នុង​ស៊ុម​មួយ​អម​ជាមួយ​ឃ្លា​ផ្អែម​ល្ហែម​ជា​ច្រើន។ ​លើស​ពី​នេះ ​គាត់​បាន​ឲ្យ​ស្មា​ខ្ញុំ​ផ្អែក​បង្ហូរ​ទឹក​ភ្នែក ​នៅ​ពេល​ខ្ញុំ​រក​ការងារ​មិន​​​ទាន់​បាន​។ ខ្ញុំ​ធុញ ​ខ្ញុំ​សប្បាយ​ចិត្ត ​ឬ​កើត​ទុក្ខ គ្រប់​អារម្មណ៍​ទាំង​អស់​គឺ​ខ្ញុំ​​ចែក​រំលែក​​​ជាមួយ​គាត់​គ្រប់ពេល។ ខ្ញុំ​យល់​ថា ​គាត់​ជា​មនុស្ស​ប្រុស​មាន​ស្មា​ដ៏​រឹង​មាំ​ម្នាក់​​ដែល​អាច​ឲ្យ​ខ្ញុំ​ផ្អែក​បាន​យ៉ាង​កក់​ក្តៅ ​មិន​ថា​ពេល​ពិបាក​ចិត្ត ឬ​​ហត់​នឿយ​ឡើយ។ ​

រូបតំណាង

​រឿង​រ៉ាវ​​ស្នេហា​អាយុ​កាល​៥ឆ្នាំ​របស់​ពួក​យើង ​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​និង​​អាច​កាន់​ដៃ​គ្នា​ចូល​រោង​ការ​បាន​​ដោយ​សុវត្ថិភាព។ ​នរណា​ក៏​គិត​បែប​នេះ ​រួម​ទាំង​ខ្ញុំ​ខ្លួន​ឯង​ក៏​អ៊ី​ចឹង​ដែរ។ ​​ខ្ញុំ​បាន​រៀប​ចំ​រឿង​រ៉ាវ​ជា​ច្រើន ​ខ្ញុំ​បាន​ព្យាយាម​ដាំ​ដុះ​និង​ថែរក្សា​ស្នេហា​នេះ​ប្រៀប​ដូច​អាយុ​ជីវិត​ខ្លួន​ឯង​អ៊ី​ចឹង។ ​ប៉ុន្តែ​ដូច​ពាក្យ​​គេ​ថា ​មនុស្ស​គិត​មិន​ដូច​ទេវតា​គិត។ ​គ្រប់​យ៉ាង​វា​ចេញ​មក​មិន​ដូច​ការ​រំ​ពឹង​ទុក​ឡើយ។ ​

​គាត់​បាន​ជួប​នារី​ម្នាក់​ផ្សេង​ទៀត ​ហើយ​ពូក​គេ​ស្រលាញ់​គ្នា​ណាស់។ ​គាត់​ប្រែ​​ជា​មនុស្ស​​ឈាម​ត្រជាក់ ហើយ​​សុំ​បែក​គ្នា​ជាមួយ​ខ្ញុំ​នៅ​យប់​មួយ​ក្នុង​រដូវ​រងា។ ​ប្រហែល​គ្មាន​នរណា​ខុស​ទេ ​ក្នុង​រឿង​នេះ ព្រោះ​ព្រហ្មលិខិត​​ជា​អ្នក​កំណត់​វាសនា​ឲ្យ​ពួក​គេ​បាន​ជួប​គ្នា​ហើយ​ចាប់​ចិត្ត​លើ​គ្នា​បែប​នេះ​។

រូបតំណាង

ស្នេហា​អាយុ​៥​ឆ្នាំ ​តើ​ឲ្យ​ខ្ញុំ​បំភ្លេច​ដូច​ម្តេច​ទៅ? ​​មាន​ទាំង​ភាព​​យុវវ័យ ​ការ​រីក​រាយ ​​​​ទុក្ខ​សោក ​គឺ​គ្រប់​រស​ជាតិ។ ​​ខ្ញុំ​ទទួល​ស្គាល់​ថា ​គាត់​ជា​បុរស​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​កន្លង​មក ​​​ហើយ​គាត់​ក៏​ជា​បុរស​ម្នាក់​ដែល​បំផ្លាញ​​ខ្ញុំ​យ៉ាង​សាហាវ​បំ​ផុត​ដូច​​គ្នា​។ ​​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មាន​តិច​ណាស់​សម្រាប់​ខ្ញុំ​នៅ​ពេល​នេះ។ ​ខ្ញុំ​គ្មាន​កម្លាំង​ចិត្ត​សូម្បី​ត​ទល់​នឹង​មនុស្ស​គ្រប់​គ្នា ​រួម​ទាំង​ខ្លួន​ឯង​ផង​ដែរ។

រូបតំណាង

​ខ្ញុំ​ស្អប់​ពេល​យប់​ខ្លាំង​បំ​ផុត។ ​ខ្ញុំ​តែង​តែ​បើក​មើល​សារ​ចាស់​ៗ ​រូប​ថត​ពួក​យើង​ពី​មុន ខ្ញុំ​គ្មាន​សេចក្តី​ក្លាហាន​​បំ​ភ្លេច​​អនុស្សាវរីយ៍​ផូរ​ផង់​ទាំង​នោះ​ចោល​ទេ។ ​នេះ​ពិត​ជា​ការ​លំ​បាក​មួយ ​ដើម្បី​ទទួល​ស្គាល់​ថា​ស្នេហា​នេះ​បាន​បញ្ចប់​ហើយ។ ​ស្នេហា​ដែល​បាន​បំពេញ​គ្រប់​យ៉ាង​​​ក្នុង​ភាព​ជា​យុវវ័យ​របស់​ខ្ញុំ ​ប៉ុន្តែ​អតីតកាល​គ្រាន់​ជា​អតីត​កាល ខ្ញុំ​ត្រូវ​បញ្ចប់​ស្នេ​ហា​នេះ ​ហើយ​បើក​ចិត្ត​ទទួល​យក​អ្នក​ថ្មី​៕​

រូបតំណាង

​អាន​បន្ត​៖ ​ អភ័យទោសឲ្យបុរសគ្មានតម្លៃម្នាក់មិនហៅថា ចិត្តទូលាយទេ តែនោះគឺជាការឆោតល្ងង់ ​​​

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម