អភ័យទោសឲ្យបុរសគ្មានតម្លៃម្នាក់មិនហៅថា ចិត្តទូលាយទេ តែនោះគឺជាការឆោតល្ងង់
- 2019-12-31 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភ័យទោសឲ្យបុរសគ្មានតម្លៃម្នាក់មិនហៅថា ចិត្តទូលាយទេ តែនោះគឺជាការឆោតល្ងង់
បើទោះចាប់បានថា មនុស្សប្រុសដែលខ្លួនស្រលាញ់កុហកយ៉ាងណាក៏ដោយ ជំនួសឲ្យការបែកគ្នា មាននារីមួយចំនួនបានជ្រើសយកការអភ័យទោស ហើយគិតថាថ្ងៃណាមួយគាត់នឹងផ្លាស់ប្ដូរ។ ប៉ុន្តែនេះជាវិធីឆោតល្ងង់ទៅវិញទេ ។ អ្នកកាន់តែអភ័យទោសឲ្យគេ គឺគេកាន់តែមើលងាយអ្នកលើសដើម។
មនុស្សប្រុសផិតក្បត់ មិនខុសពីខោអាវរហែកនោះឡើយ ទោះតម្លៃសាច់ក្រណាត់ថ្លៃកប់ពពកយ៉ាងណា ក៏មិនបានធ្វើឲ្យអ្នកមើលទៅប្រណិតដែរ។ ក្នុងអាពាហ៍ពិពាហ៍ គឺត្រូវរកបុរសដែលស្មោះត្រង់ហើយអាចកាន់ដៃគ្នារហូតដល់ថ្ងៃចុងបញ្ចប់នៃជីវិត។
ម្ល៉ោះហើយ ពេលគាត់ធ្វើខុស ហើយសុំអង្វរការលើកលែងពីអ្នក ដំបូងគឺជាការផ្ដល់ឱកាសប៉ុណ្ណោះ។ ខ្លួនអ្នកផ្ទាល់ត្រូវពិចារណា ថាតើម្ដងនេះគាត់ពិតជាដឹងខុសមែន ឬគ្រាន់តែនិយាយពាក្យសុំទោស ដើម្បីលួងអ្នកឲ្យស្ងប់ចិត្ត ហើយបន្ទាប់មកនៅតែបន្តសកម្មភាពថោកទាបនេះដដែរឬអត់។
ការជឿជាក់ក្នុងជីវិតរៀបការ អាស្រ័យលើអ្នកនិងស្វាមី ដើម្បីកាន់ដៃគ្នាដល់ចុងបញ្ចប់។ កុំស្ដាប់លេសដោះសារថាដោយសារការអូសទាញរបស់មិត្តភក្កិ ដោយសារតែមនុស្សស្រីឲ្យដៃ ព្រោះបើគាត់មិនចាប់អារម្មណ៍ គ្មានអ្នកណាអាចដោះខោអាវចេញពីខ្លួនគាត់បានឡើយ។
នៅពេលចាប់បានថា ប្តីមានចិត្តមិនស្មោះត្រង់ សូមទទួលស្គាល់ការពិតហើយកុំបន្ទោសខ្លួនឯង។ មិនមែនអ្នកមិនល្អទេ គឺមកពីប្ដីហេងស៊យនោះមិនទាន់យល់តម្លៃរបស់អ្នក។ ត្រូវចាំថា អត់មនុស្សប្រុសម្នាក់ ក៏អ្នកមិនស្លាប់ដែរ។ ផ្ទុយទៅវិញ អ្នកគួរតែជួយអរខ្លួនឯង ដែលបកអាក្រាតការពិតរបស់មនុស្សប្រុសផិតក្បត់ម្នាក់បានសម្រេច។
មនុស្សស្រីត្រូវចាំ ភារកិច្ចចម្បងរបស់អ្នកនៅពេលនោះ គឺត្រូវបោះបង់ប្តីចិត្តអាក្រក់នោះចោល ឲ្យបាន ហើយរស់នៅសប្បាយរីករាយជាមួយកូនៗ។ ក្នុងជីវិតនេះ មនុស្សស្រីត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង ខំរកប្រាក់ ឲ្យជីវិតបានស្ងប់ចិត្តជាងនេះ៕
អានបន្ត៖ នៅ Single យូរចង់រៀបការឆាប់ៗ តែបើភ្លេចគិត ៦ចំណុចនេះ អាចទឹកភ្នែកជូតក្បាលជង្គង់