តោះ! មក​ស្គាល់​នូវ​អាហារ​ ៥​មុខ​ ដែល​ជួយ​ឱ្យ​ឆាប់​រំលាយ​អាហារ រក្សា​រាង​ស្អាត

  • 2019-12-24 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង​ស្អាត អ្នក​ណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ តែ​បើ​មាន​តែ​ការ​ប៉ង​ប្រាថ្នា​ហើយ​មិន​មាន​ការ​អនុវត្ត​នោះ វា​ក៏​មិន​ងាយ​បាន​សម្រេច​នោះ​ដែរ។ ជំហាន​ដំបូង​ មុន​នឹង​ឈាន​ដល់​ការ​សម្រក​ទម្ងន់ ឬ ការ​រក្សា​រាង​បាន​ល្អ នោះ​អ្នក​ត្រូវ​មាន​របប​អាហារ​មួយ​ត្រឹម​ត្រូវ និង​ជាពិសេស​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ទើប​ធ្វើ​ឱ្យ​វា​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ។ ការ​ទទួល​ទាន​នូវ​របប​អាហារ​ដែល​ត្រឹមត្រូវ គឺ​អាច​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​មិន​ងាយ​ឡើង​ទម្ងន់ និង​ ថែម​ទាំង​អាច​សម្រក​ទម្ងន់​បាន​ទៀត​ផង។ របប​អាហារ​ត្រឹមត្រូវ​ទាំង​នោះ​អាច​រួម​មាន​៖

១. បន្លែពណ៌​បៃតង

រូបតំណាង

ពពួក​បន្លែ​បៃតង​គឺ​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន ហើយ​​វា​មាន​តួនាទី​ជួយ​ពន្លឿន​​ល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​រាង​កាយ​។ មិន​ថែម​តែ​ប៉ុណ្ណោះ វា​ជួយ​សម្រួល​បញ្ហា​ទល់​លាមក​ និង ជួយ​ឱ្យ​រាង​កាយ​រក្សា​ទម្ងន់​បាន​យ៉ាង​ល្អ។

២. ពង​មាន់

រូបតំណាង

ពង​មាន់​គឺ​ពោរពេញ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ដែល​ប្រតេអ៊ីន​នេះ​ហើយ​ជួយ​ជម្រុញ​ល្បឿន​នៃ​ការ​រំលាយ​អាហារ​របស់​អ្នក​ ជាពិសេសគឺ​ពង​មាន់​ស្ងោរ។ ការ​បរិភោគ​នូវ​ពងមាន់​ស្ងោរ១​ថ្ងៃ​ ២​គ្រាប់ ជួយ​ផ្តល់​នូវ​ថាមពល ជួយ​ជំនួយ​ដល់​ខួរ​ក្បាល និង ​ការ​ចងចាំ ព្រម​ទាំង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​វង្វេងវង្វាន់​ទៀតផង។

​​៣. ផ្កា​ខាត់ណា​ខៀវ (Broccoli)

រូបតំណាង

ផ្កាខាត់ណា​ខៀវ​ត្រូវ​បាន​មនុស្ស​ទូទៅ​ទទួល​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​វា​។ វា​ជួយ​កាត់​បន្ថយ​នូវ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ និង ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់​ព្រោះ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ។

៤. ខ្ញី

រូបតំណាង

មើម​ខ្ញី​ក៏​មាន​អត្ថប្រយោជន៏​ដល់​ការ​រំលាយអាហារ និង ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​បាន​រយៈពេល​យូរ​ ។ ដូច្នេះ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​រក្សា​រាង​ ឬ សម្រក​ទម្ងន់​ អាច​បរិភោគ​ខ្ញី​ជា​ភេសជ្ជៈ ឬ ក្នុង​ម្ហូប​អាហារ។

៥. តែ​បៃតង

រូបតំណាង

គេ​តែង​ផឹក​តែ​បៃតង​កំឡុង​ពេល​ហាត់​ប្រាណ ព្រោះ​វា​ជួយ​ជម្រុញ​ការ​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ល្អ។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​តាមដាន​នូវ​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ និង​ ក្បាល​ពោះ​ផង​ដែរ ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ជាដើម។

ក្រៅ​ពី​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ អ្នក​ក៏​អាច​ជម្រុញ​ការ​រំលាយ​អាហារ​តាម​រយៈ​ការ​ពិសារ​ទឹក​ឱ្យ​បាន​ច្រើន​ ជាពិសេស គួរ​ផឹក​ទឹក​ឱ្យ​បាន​២​កែវ មុន​ចូល​គេង។ ពេល​អ្នក​អាច​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក​បាន​ រាង​កាយ​របស់​អ្នក​នឹង​ទម្លាប់​នឹង​របប​អាហារ​ថ្មី​នោះ​សន្សឹមៗ​ដូច​គ្នា ហើយ​បម្រែ​សម្រួល​នៃ​រាង​កាយ​ប្រាកដ​ជា​កើត​មាន​ឡើង៕

អានបន្ត៖ មិន​ត្រឹម​តែ​មាន​រសជាតិផ្អែម​ឆ្ងាញ់​ ដំឡូង​ពណ៌​ស្វាយ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្ល៉ឹង?

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម