មិន​ត្រឹម​តែ​មាន​រសជាតិផ្អែម​ឆ្ងាញ់​ ដំឡូង​ពណ៌​ស្វាយ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្ល៉ឹង?

  • 2019-12-23 10:15:00
  • ចំនួនមតិ 23 | ចំនួនចែករំលែក 176

សម្រាប់​អ្នក​ចូលចិត្ត​ញុំា​ដំឡូង​ ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​នូវ​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ដំឡូង​ស្វាយ​ហើយ។ ដំឡូង​ស្វាយ​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ស្ងោរ​ ឬ ចំហុយ​ញុំា ឬ ប្រើ​ក្នុង​ការ​ធ្វើ​បង្អែម​នានា ហើយ​ អ្នក​ធ្លាប់​ញុំា​វា​តែង​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​វា។ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដំឡូង​ស្វាយ​​ក៏​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ដែរ រួម​មាន​៖

រូបតំណាង
រូបតំណាង

១. មាន​សារធាតុ​ដែល​ប្រឆាំង​នូវ​ជំងឺ​មហារីក

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ចាក់​ថា​ នៅ​ក្នុង​ដំឡូវ​ពណ៌​ស្វាយ​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​កោសិកា​មហារីក និង អាច​​កាត់​បន្ថយ​នូវ​ការ​រីកលូតលាស់​នៃ​កោសិកា​មហារីក​រហូត​ទៅ​ដល់​ ៥០% ឯណ្ណោះ។ អ្នកសិក្សា​បាន​បញ្ចាក់​ទៀត​ថា បើ​មាន​ការ​ដកពិសោធន៍ និង ស្រាវ​ជ្រាវ​បន្ថែម​ សារធាតុ​មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដំឡូង​ស្វាយ​ អាច​យក​មក​ធ្វើ​ជា​ភ្នាក់ងារ​ទប់​ស្កាត់​កោសិកា​មហារីក​នៅ​ក្នុង​សារពាង្គកាយ​មនុស្ស​ទៀត​ផង។

២. ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​

តាម​ការ​ពិសោធន៍​ជាក់​ស្តែង​ អ្នក​ដែល​បាន​បរិភោគ​នូវ​ដំឡូង​ស្វាយ​អស់​​រយៈ​ពេល​ ៤សប្តាហ៍ ត្រូវ​បាន​​ធ្លាក់​ចុះ​នូវ​សម្ពាធ​ឈាម​ពី ៣.៥% ទៅ ៤.៣% ហើយ​​កម្រិត​ជាតិ​គ្លុយកូស និង​ លីពីត នៅ​ក្នុង​សារពាង្គកាយ​គឺ​នៅ​ដដែល។ ចំណែក​ឯ​ទម្ងន់​របស់​ពួកគេ​ក៏​នៅ​ដដែល​ដែរ។ គួរ​បញ្ចាក់​ផង​ដែរ​ថា ការ​បរិភោគ​ដំឡូង​ស្វាយ​ក្នុង​កម្រិត​មធ្យម អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ស្ពឹក​នៃ​សរសៃ ដែល​ច្រើន​កើត​ឡើង​ស្រប​ពេល​ដែល​អាយុ​កាន់​តែ​ចាស់។

រូបតំណាង

៣. ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ

ជាតិ​កាក​សរសៃ​(Fiber)​ដែល​មាន​នៅ​ក្នុង​ដំឡូងស្វាយ អាច​ជួយ​ឱ្យ​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​មាន​សភាព​ប្រក្រតី និង ងាយ​ស្រួល​។ លើស​ពី​នេះ វា​ក៏​ជួយ​ឱ្យ​ការពារ​ពោះវៀន​របស់​អ្នក​​មិន​ឱ្យ​រលាក និង ទប់​ស្កាត់​នូវ​ជាតិ​ដែក​ហួស​កម្រិត​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​​មិន​ស្រួល​ពោះ​ជាដើម។

៤. ជួយ​រក្សា​ដំណើរការ​របស់​ថ្លើម

ការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ឆ្នាំ ២០១៦ បាន​បង្ហាញ​ថា ការ​បរិភោគ​ដំឡូង​ស្វាយ​ជួយ​បង្កើន​នូវ​សារធាតុប្រឆាំងអុកស៊ីតកម្ម​ក្នុង​រាង​កាយ។ ម៉ូលេគុល​តូចៗ​ទាំង​នោះ​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ ជួយ​គ្រប់​គ្រង​នូវ​ការ​ស្តុកទុក​នៃ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម ជួយ​ការពារ​ថ្លើម​ពី​ការ​រលាក​ ព្រម​ទាំង​ទប់ស្កាត់​នូវ​ជាតិ​​គីមី​គ្រោះថ្នាក់​នានា​ដែល​បណ្តាល​មក​ពី​​សុរា៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ផ្លែ​ឈើ​ ៥​មុខ​ ដែល​គួរចៀសវាង ប្រសិន​បើ​អ្នកចង់​សម្រក​ទម្ងន់ ឬ រក្សា​រាង​

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Siyou Tang