ប្ដី​ប្រពន្ធ ចៀវៃ ដើរ​លេង​ជាមួយ Shu Qi ទុ​ក​ឲ្យ​កូន​នៅ​ផ្ទះ

  • 2019-12-20 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រៀបការ​បាន​៣ ឆ្នាំ អ្នក​គាំទ្រ បាន​បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​នៅ​ពេល​ចុង​បញ្ចប់ ប្ដី​​ប្រពន្ធ​របស់​តារា​សម្ដែង​ស្រី Ruby Lin និង​តារា​សម្ដែង​ប្រុស Wallace Huo កំពុង​មាន​សុភមង្គល​ពិត​ៗ មិន​ដូច​ពាក្យ​ចចាមអារ៉ាម។

បណ្ដាញ​បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​ពី​កម្រង​រូប​ភាព​ហូបចុក​នៅ​ផ្ទះ​របស់​កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Shu Qi។ នៅ​ក្នុង​រូបភាព​ទាំង​នេះ គេ​ឃើញ​ថា មាន​វត្តមាន​របស់​គូ​ស្នេហ៍​ប្ដី​ប្រពន្ធ Ruby Lin និង Wallace Huo ព្រម​ទាំង​សិល្បករ​ផ្សេង​ទៀត​ផង​ដែរ។

គេ​សង្កត​ឃើញ​ថា ប្រុស​ស្អាត Wallace Huo បាន​ញញឺម​យ៉ាង​ស្រស់ ខុស​ពី​រូបភាព​ធម្មតា ដែល​មុខ​លោក​តែង​ស្មើ​ជា​និច្ច។ ប្តី​របស់​ចៀវៃ ហាក់​មាន​សុភមង្គល​ខ្លាំង នៅ​ពេល​ទៅ​តាម​ប្រពន្ធ ​ហើយ​មក​លេង​ផ្ទះ​មិត្តភ័ក្ដិ​បែប​នេះ។ តាម​សម្ដី​របស់ Shu Qi ការ​ជួប​ជុំ​នេះ គឺ​សិល្បករ​ទាំង​អស់​មិន​បាន​យក​កូន​តាម​ឡើយ គឺ​មក​តែ​ខ្លួន​​ប៉ុណ្ណោះ ព្រោះ​យូរ​ៗ​ទើប​បាន​លំហែ​អារម្មណ៍​ម្ដង។

វត្តមាន​របស់​ប្ដី​ប្រពន្ធ តួ​រឿង ព្រះ​នាង​យេយេ បាន​ពន្លត់​អស់​រាល់​មន្ទិល​សង្ស័យ​ដែល​គូ​ស្នេហ៍​មួយ​នេះ​កំពុង​ជួប​បញ្ហា​រកាំរកូស​រឿង​ស្នេហា ដែល​ព័ត៌មាន​តែង​ចុះ​ផ្សាយ​ជា​និច្ចកាល។

គួរ​និយាយ​ផង​ដែរ Ruby Lin និង Shu Qi គឺ​ជា​មិត្ត​ស្និទ្ធិស្នាល​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​អ្នក​ទាំង​២​តែង​ណាត់​គ្នា​ដើរ​លេង​តែ​២​នាក់​ជា​និច្ច ដោយ​កាល​ពីខែ​មុន អ្នក​ទាំង​២​បាន​បណ្ដើរ​គ្នា​ទៅ​លេង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន៕

អានបន្ត៖ ​ ប្ដី​របស់​ត្រចៀកកាំត្រូវ​គេ​ចោទ​ជំពាក់​គេ​២៨​លាន​ដុល្លារ​មិន​សង ហើយ​គំរាម​គេ​ទៀត

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel