៩ ចំណុចបង្ហាញថា អ្នកបានជួបបុរសពិតក្នុងជីវិតស្នេហា

  • 2019-12-05 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជ្រើស​រើស​គូ​ស្រក ​គឺ​ជា​រឿង​លំបាក​បំផុត​សម្រាប់​មនុស្ស​ស្រី ព្រោះ​អត្ថន័យ "​បុរស​ពិត​" ​ក្នុង​រឿង​ស្នេហា ​មិន​ងាយ​នោះ​ទេ។ ​​ក្នុង​រឿង​មនោសញ្ចេតនា មិន​ដូច​គណិត​វិទ្យា ១ ​បូក ​១ ​ស្មើ ២ ​នោះ​ទេ តែ​លទ្ធផល​អាច​លើស​ឬ​ខ្វះ​ពី​នេះ ប្រសិន​បើ​មនុស្ស​ដែល​អ្នក​ជួប​ជា​បុរស​ពិត​ ស្មោះ​ស្នេហ៍។ ​ ​

រូបតំណាង

១. គាត់​ណែនាំ​អ្នក​ទៅ​មនុស្ស​គ្រប់​គ្នា​ដែល​គាត់​ស្គាល់ ​។ គាត់​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សំខាន់​

២. ពេល​នៅ​ជាមួយ​គាត់ ​អ្នក​មិន​មាន​អារម្មណ៍​ទើស​ទាល់ ​អ្នក​ជា​ខ្លួន​ឯង​កាន់​តែ​​ច្បាស់។ ​គាត់​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ចំពោះ​ខ្លួន​ឯង

៣. ​គាត់​គាំ​ទ្រ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​តែង​លើក​ទឹក​ចិត្ត

រូបតំណាង

៤. បើ​មាន​បញ្ហា​ជាមួយ​អ្នក គាត់​ព្យាយាម​ធ្វើ​ឲ្យ​ក្លាយ​ជា​រឿង​តូច​បំផុត

៥. ​អ្នក​មាន​អារម្មណ៍​ថា ​ជា​មនុស្ស​ដែល​តែង​ទទួល​បាន​ច្រើន​ជាង​ផ្ដល់​ឲ្យ​​ មិន​ធ្វើ​ឲ្យ​អ្នក​លះ​បង់​​ខ្លួន​ឯង​ដើម្បី​ភាព​អាត្មានិយម​​របស់​គេ

រូបតំណាង

៦. គាត់​មិន​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ជា​មនុស្ស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​នេះ

៧. ​គាត់​បង្ហាញ​ក្ដី​ស្រលាញ់​ដោយ​គ្មាន​លក្ខខណ្ឌ គាត់​ប្រាប់​ថា​ស្រលាញ់​អ្នក

រូបតំណែង

៨. គាត់​តែង​មាន​វត្តមាន​​មិន​ថា​អ្នក​ជួប​ទុក្ខ​លំបាក ​ឬ​សប្បាយ​ចិត្ត

៩. ​តាំង​ពី​ស្គាល់​គាត់​មក ​អ្នក​កាន់​តែ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​ជាង​មុន ​អ្នក​មិន​ដែល​ជួប​ភាព​ឈឺ​ចាប់ ​

​តើ​អ្នក​បាន​ជួប​មនុស្ស​បែប​នេះ​ហើយ​ឬ​នៅ​? ​​ចំណុច​ខាង​លើ​ទាំង​៩ ​នឹង​ស្តែង​ចេញ​ពី​គាត់ ​នៅ​ពេល​អ្នក​បាន​ជួប​បុរស​ពិត។ ​ជ្រើស​រើស​បុរស​ពិត​មាន​៩​ចំណុច​នេះ ​មួយ​ជីវិត​របស់​អ្នក​នឹង​សប្បាយ​ចិត្ត​មិន​ខាន៕​

អានបន្ត៖ ​ ទម្រាំ​អាច​រក​ស្នេហ៍​ពិត​ឃើញមនុស្សភាគច្រើន​ត្រូវ​ឆ្លង​កាត់ស្នេហា​ ៣​ប្រភេទ​នេះ​

​​

ប្រភព៖ 108resources ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម