មិនចង់មានបញ្ហា អ្នកម្តាយត្រូវដឹងពីវិធីនៃការកាន់ឬពរកូនតូចឲ្យត្រឹមត្រូវ

  • 2019-11-25 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសមើល​ថែទារក​ឬកុមារ​តូចៗវាពិត​ជាមិន​មែន​រឿង​ងាយស្រួល​សម្រាប់​អ្នក​ម្តាយ​ឡើយ។ ការពរ​ឬ​កាន់​កុមារ​ដោយ​មិន​ដឹង​ពីរបៀប​ច្បាស់​លាស់ អាច​នាំឲ្យមាន​បញ្ហា​ឬគ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង​លើ​កុមារ​ផ្ទាល់តែ​ម្តង។ ការព​ឬកាន់​ទារក​មិន​បាន​ត្រឹមត្រូវ​រួម​មាន៖

១​. ការព​រទារក​ក្រោម​ក្លៀក

នៅពេល​អ្នកព​ទារក សូមយក​ដៃទ្រ​ក្បាល​របស់គេ ព្រោះថា​ទារកទើប​កើតពុំ​ទាន់​មានសាច់​ដុំកសម្រាប់​ធ្វើ​ចលនា​ឡើយ។ បើអ្នក​ពគេ​នៅក្រោម​ក្លៀក វា​អាច​ធ្វើឲ្យ​ពិបាក​ដក​ដង្ហើម​ឬក៏​មាន​របួស​ជាដើម ជា​ធម្មតា​ពួកគេអាច​ទ្រាំទ្រក្បាល​ដោយខ្លួន​ឯងនៅ​អាយុ​ប្រហែល​៤​ទៅ​៦​ខែ។

២​. ដាក់ទារក​នៅក្នុង​កាបូប​ព្យួរពី​មុខ

អ្នកអាច​ប្រើកាបូប​សម្រាប់​ដាក់​ទារក​បាន តែក៏​គួរតែ​ដឹង​ពីរបៀប​ប្រើប្រាស់​ឲ្យបាន​ត្រឹម​ត្រូវដែរ។ វា​ពិត​ជាសំខាន់​ណាស់នៅ​ពេល​ទារក​បានទ្រ​យ៉ាង​មាំ​ជាមួយ​នឹង​កាបូប គឺវា​ប្រៀប​ដូចជា​អ្នក​ម្តាយ​ព​ទា​រក​ដែរ​អញ្ចឹង។ បើដាក់​គេពុំត្រឹម​ត្រូវអាច​នាំមាន​ការប្រែប្រួល​ត្រគាក​ខុស​ធម្មតា។

៣​. ការដាក់​ទារកនៅ​លើស្មា

បើអ្នក​ពទារក​ទល់មុខ​មកលើស្មា​ចូរអ្នក​មានការប្រុង​ប្រយ័ត្ន​ចំពោះមុ​ខរបស់​គេ។ មុខ​របស់​គេគួរតែ​នៅលើ​ស្មារបស់​អ្នក ចៀសវាង​ការពិបាក​ដកដង្ហើម​ព្រោះមុខ​គេផ្អឹប​នឹង​ខ្លួនអ្នក។

៤​ មិនព្រម​ផ្លាស់ប្តូរ​ការព​រទៅម្ខាង​ទៀត

វាមាន​សារសំខាន់​ណាស់​សម្រាប់​ការព​ក្មេងៗ ពីព្រោះ​ថាដូច​ការលើក​ឡើងមុខ​នេះ​អញ្ចឹងក​របស់គេ​ពុំ​ទាន់​មានភាព​រឹងមាំ​នៅឡើយ។ ដូច្នេះ​មានន័យ​ថាវាពិត​ជាសំខាន់​ណាស់ដែល​សាច់ដុំ​ត្រូវការ​អភិវឌ្ឃ​ទាំង​សង​ខាង។

៥​។ មិនទ្រ​ខ្នង​របស់​ទារក

អ្នក​មិនគួរ​កាន់ទារក​ដោយទ្រ​គូទនិង​ក្បាលរ​បស់​គេ​ឡើយ។ ​ទីមួយ​មាន​ហានិភ័យ​ដែល​កុមារ​អាច​នឹង​ធ្លាក់ចុះ ហើយ​ទីពីរ​ឆ្អឹងខ្នង​ត្រូវបាន​ផ្ទុក​លើស​ទម្ងន់​ដោយសារ​តែខ្វះ​កា​ទ្រផ្នែក​ខាង​ក្រោយ​ត្រឹមត្រូវ។ ដូច្នេះ​ចាំ​បាច់​ត្រូវទ្រខ្នង​របស់ក្មេង​ដោយដៃម្ខាង​និងក្បាលរ​បស់ពួក​គេជាមួយ​ដៃ​ម្ខាង​ទៀត។

៦​. ពរទារក​បែរមុខ​មក​មុខ

វាមិន​បានផ្តល់​ផលល្អ​អីទេ បើអ្នក​ព​ទារកបែរ​មុខចេញ​ពីអ្នកនោះ លើសពី​នេះវា​អាចនាំ​ឲ្យអ្នក​មានការ​ពិបាក​មើល​ខុសត្រូវ​គេ។ វាបង្កើត​សម្ពាធ​លើឆ្អឹង​ខ្នង​និង​មាន​អាការ​សំយ៉ុង​ជើង​ទៀត​ផង។ ហេតុ​នេះ​ហើយ ចូរអ្នក​ពទារក​មក​បែរមុខ​មកអ្នក​ដើម្បីចៀស​វាងបញ្ហា​ឆ្អឹង​ខ្នងនិង​ការសំយ៉ុង​ជើង។

ចុចអានបន្ត៖

១០ យ៉ាង ម៉ាក់ប៉ាមិនគួរធ្វើ ដើម្បីឱ្យកូនក្លាយជាក្មេងល្អមានភាពចាស់ទុំនិងម្ចាស់ការលើខ្លួនឯង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម