អ្នកនឹងអាយុខ្លីមិនខាន បើហ៊ានហូបស្វាយទាំងខ្លួនមានជំងឺទាំងនេះ

  • 2019-11-22 10:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ស្វាយ​សម្បូរ​ជាតិ​សរសៃ ជាតិ​ស្ករ ​សារ​ធាតុ​រ៉ែ ​រួម​ទាំង​វីតាមីន​ចាំ​បាច់​ផ្សេង​ៗ ​ដែល​ល្អ​សម្រាប់​សុខភាព​និង​រាង​កាយ។ ​ប៉ុន្តែ​វា​អាច​ជា​ថ្នាំ​ពុល​សម្រាប់​មនុស្ស​ដែល​មាន​ជំ​ងឺ​៥​ប្រភេទ​ដូច​ខាង​ក្រោម។

១. ​អ្នក​មាន​ជំ​ងឺ​ស្បែក

​ញ៉ាំ​ស្វាយ​ច្រើន​នឹង​​ឆាប់​ឡើង​កម្ដៅ​ ជួន​កាល​អាច​រាក​រូស​ទៀត​ក៏​មាន​។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​កំពុង​ក្ដៅ​​ខ្លួន ​ឬ​មុខ​ឡើង​មុន​ច្រើន ​កុំ​ទទួល​ទាន​ស្វាយ​អី​។ ក្រៅ​ពី​នេះ ​បើ​អ្នក​​មាន​បញ្ហា​រោល​រមាស់ ​ឡើង​ហើម​ខ្លាំង ​ក៏​មិន​អាច​បរិភោគ​ស្វាយ​បាន​ដែរ ព្រោះ​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ។

២. ​នៅ​ពេល​​ពោះ​ទទេ

​ពេល​ពោះ​ទទេ ឬ​កំពុង​ឃ្លាន​ខ្លាំង ​ក៏​មិន​គួរ​ហូប​ស្វាយ​ដែរ ព្រោះ​សារជាតិ​អាស៊ីត​ជូរ​ក្នុង​ស្វាយ​​មិន​ថា​ស្វាយ​​ទុំ ​ឬ​ខ្ចី​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​បាន​។ ​បើ​ពេល​ពោះ​ទទេ នឹង​បណ្ដាល​ឲ្យ​រលាក​ក្រពះ​​និង​ពោះ​វៀន​ ងាយ​​បង្ក​ជា​ដំបៅ​ក្រពះ​ខ្លាំង​ណាស់។

៣. ​អ្នក​មាន​ជំ​ងឺ​ហឺត

ជីវជាតិ​របស់​​ផ្លែ​ស្វាយ​​ជា​មធ្យម​មាន​​ផ្ទុក​​សារធាតុ ដែល​បណ្ដាល​ឲ្យ​រាង​កាយ​កើត​អាឡែហ្សី​បាន​។ ​សម្រាប់​អ្នក​មាន​ជំ​ងឺ​ហឺត ​រឹត​តែ​មិន​គួរ​ហូប​ស្វាយ ព្រោះ​វា​​បណ្ដាល​ឲ្យ​ប្រតិកម្ម​ ពិបាក​ដក​ដង្ហើម ​រហូត​គំរាម​កំហែង​ដល់​អាយុជីវិត​បាន​។

៤​. អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​និង ​អ្នក​លើស​ទម្ងន់

​ក្នុង​ស្វាយ​មួយ​ផ្លែ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ណាស់ ​ប្រសិន​បើ​អ្នក​ញ៉ាំ​ច្រើន​ពេក​ក៏​​ធ្វើ​ឲ្យ​​ឆាប់​ឡើង​គីឡូ ​និង​ងាយ​កើត​ជំ​ងឺ​​ទឹក​នោម​ផ្អែម​ដែរ។ ​ដូច្នេះ ​ផ្លែ​ស្វាយ​មិន​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់​​ឡើយ ។

៥. ​អ្នក​មាន​ជំ​ងឺ​​តម្រង​នោម

បើ​អ្នក​កំពុង​មាន​បញ្ហា​ជំ​ងឺ​តម្រង​នោម​រ៉ាំ​រ៉ៃ ផ្លែ​ស្វាយ​ជា​សត្រូវ​របស់​អ្នក​ហើយ។ ​វា​បណ្ដាល​ឲ្យ​ឈឺ​ចាប់​និង​បំផ្លាញ​ឆាប់​រហ័ស​លើ​តម្រង​នោម​របស់​អ្នក។ ​លើស​ពី​នេះ ​នៅ​ពេល​ហូប​ស្វាយ​ដោយសារ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ​រួម​ទាំង​សារធាតុ​រ៉ែ​នោះ​នឹង​ដាក់​សម្ពាធ​មក​លើ​តម្រង​នោម​របស់​អ្នក កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ។

ចុចអាន៖ ​ ៥ ថ្ងៃសម្រកក្បាលពោះបានយ៉ាងងាយជាមួយភេសជ្ជៈមួយកែវនេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម