ខ្សែ​សាក​ទូរសព្ទ​ខូចយក​ស្កុត​​មក​រុំ នារី​១៧ឆ្នាំ​ម្នាក់​ត្រូវ​ភ្លើង​ឆក់​ស្លាប់​នៅ​នឹង​កន្លែង

  • 2019-11-14 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លាចាក​លោក​របស់​នារី​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភជា​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិច ទាំង​មិន​ទាន់​មាន​ចំណេះ​ដឹង​ច្បាស់​លាស់។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Dailymail បាន​រាយការណ៍​ថា នារី​ម្នាក់​វ័យ​១៧​ឆ្នាំ ឈ្មោះ Nong Ying មក​ពី​ខេត្ត Chaiyaphum ប្រទេស​ថៃ​បានស្លាប់​ភ្លាម​ៗនៅ​កន្លែង​ដោយ​សារ​ឆក់​ខ្សែ​ភ្លើង។ មុន​នោះ​ដែរ នារី​រូប​នេះ​បាន​ប្រើ​ទូរសព្ទ​​បណ្ដើរ និង​សាក​ថ្ម​បណ្ដើរ។ យ៉ាងណាក្ដី ខ្សែ​សាក​របស់​នារី​អភ័ព្វ​បាន​របក ហើយ​នាង​បាន​យក​ស្កុត​មក​រុំ​ដើម្បី​ប្រើ​បន្ត។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ម្ដាយ​របស់ Nong អាយុ​៤៧​ឆ្នាំ បាន​ត្រលប់​មក​វិញ​​ឃើញ​កូន​គេង​នៅ​មួយ​កន្លែង ហើយ​ស្មាន​តែ​កូន​កំពុង​គេង។ តែ​នៅ​ពេល​ប៉ះ​ខ្លួន លោក​ស្រី​ត្រូវ​ឆ្លង​ភ្លើង ទើប​ដឹង​ថា​កូន​ខ្លួន​ត្រូវ​ភ្លើង​ឆក់​ស្លាប់។ យោង​តាម​ប៉ូលិស ក្នុង​តំបន់ លោក Khanti Peansoognern បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​រលាក​ដៃ​ឆ្វេង​ដែល​ជា​ដៃ​កាន់​ទូរសព្ទ។ មូលហេតុ​នៃ​ការ​ស្លាប់​គឺ​បណ្ដាល​មក​ពី​ខ្សែ​សាក​ត្រូវ​ដាច់​ចេញ​ក្រៅ ហើយ​នាង​បាន​ជ្រុល​ដៃ​ទៅ​ប៉ះ​ខ្សែ​នេះ បណ្ដាល​ឲ្យ​ឆក់​ដល់​ស្លាប់។ ក្រោយ​រឿង​នេះ​កើត​ឡើង ប៉ូលិស​បាន​អំពាវនាវ​មិន​ឲ្យ​ប្រើ​គ្រឿង​អេឡិចត្រូនិច​ដែល​ដាច់​ខ្សែ ឬ​ខូច​នោះ​ឡើយ ព្រោះ​អាច​ឆក់​យក​អាយុ​ជីវិត​យើង​គ្រប់​ពេល​វេលា៕

ចុចអាន៖ ​ វិធី​ចាត់​ការ​មិត្តភ័ក្ដិ​ដែល​បបួល​មក​ញ៉ាំ​អី តែ​វក់​វី​ជាមួយ​ទូរសព្ទ

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម