មាន​ដែលឆ្ងល់​អត់ នៅ​សុខ​ៗ​មិន​អី តែ​ខ្លះ​ឲ្យ​តែ​ដើរ​លេង​ជាមួយ​សង្សារ​មក​វិញ គឺ​ដឹង​តែ​ឈ្លោះ​គ្នា

  • 2019-11-07 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​ស្មាន​ថា ដើរ​លេង​ទេសចរណ៍​ជាមួយ​គ្នា​នឹង​កាន់​តែ​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់​តែ​ផ្អែមល្ហែម តែ​ផ្ទុយ​មក​វិញ​គូ​ស្នេហ៍​ខ្លះ​ក្រោយ​ពេល​ដើរ​លេង​ទេសចរណ៍​ជាមួយ​គ្នា​មក​វិញ គឺ​បែក​គ្នា​តែ​ម្ដង​ក៏​មាន។ ដើរ​លេង​ទេសចរណ៍​នឹង​គ្នា នឹង​ធ្លាយ​ចេញ​ទម្លាប់​អាក្រក់​ដែល​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

រូបតំណាង

គ្រប់គូស្នេហ៍​ទាំង​អស់​នៅ​ពេល​ស្រលាញ់​គ្នា តែង​តែ​ចង់​ធ្វើ​រឿង​ល្អ​បំផុត​សម្រាប់​គេ និង​បង្កើត​អនុស្សាវរីយ៍​ជា​ច្រើន​ជា​ដើម។ ដោយ​នៅ​ក្នុង​នោះ មិន​អាច​ខ្វះ​ឡើយ ការ​ដើរ​លេង​ទេសចរណ៍​ជាមួយ​គ្នា។ យ៉ាងណាក្ដី នៅ​ពេល​ណាត់​ជួប​ធម្មតា និង​ដើរ​លេង​ទេសចរណ៍​គឺ​ខុស​គ្នា​ទាំងស្រុង។ នៅ​ពេល​ណាត់​ជួប ដោយ​សារ​តែ​មាន​ពេល​ខ្លី យើង​តែង​តែ​អាច​រៀបចំ ក៏​ដូច​ជា​ធ្វើ​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​នៅ​ចំពោះ​មុខ​ដៃ​គូ។ ប៉ុន្តែ​នៅ​ពេល​ដើរ​ទេសចរណ៍ ដោយ​សារ​តែ​មាន​រយៈ​ពេល​វែង ដូច​នេះ​ពេល​ខ្លះ ធ្វើ​ឲ្យ​ចរិត​ពិត​របស់​យើង​ត្រូវ​បាន​បង្ហាញ​ចេញ។

រូបតំណាង

នៅ​ពេល​ដើរ​ទេសចរណ៍ យើង​នឹង​មាន​ពេល​នៅ​ជាមួយ​គ្នា​ជាប់ ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​កើត​ឡើង ដូច​ជា​ចំណង់ចំណូល​ចិត្ត​មិន​ដូច​គ្នា ញ៉ាំ​អាហារ​មិន​ត្រូវ​គ្នា ឃើញ​គ្នា​យូរ​ពេក​ក៏​ធុញ​ជា​ដើម។ នៅ​ពេល​នេះ គ្រប់​ចំណុច​ល្អ​ទាំង​អស់​ត្រូវ​បាន​បិទបាំង និង​ធ្លាយ​ចេញ​មក​តែ​ចំណុច​អាក្រក់​ដែល​យើង​មិន​ដឹង​ពី​មុន​មក។

គេ​តែង​ថា ដើរ​ទេសចរណ៍​ជាមួយ​សង្សារ នឹង​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន​​គឺ​ពិត​ជា​មិន​ខុស​ឡើយ ដ្បិត​មាន​គូ​ស្នេហ៍​ជា​ច្រើន កំឡុង​ពេល​ដើរ​លេង​នេះ​គឺ​ឈ្លោះ​គ្នា​មិន​តិច​ឡើយ ដោយ​មាន​អ្នក​ខ្លះ ពេល​ត្រលប់​មកវិញ បែក​គ្នា​តែ​ម្ដង​ក៏​មាន។

រូបតំណាង

ដូច​នេះ​ប្រសិន​ជា​ចង់​ដឹង​ចរិត​ពិត​របស់​សង្សារ ថា​ជា​យ៉ាង​ណា​នោះ អាច​ចំណាយ​ពេល​ដើរ​លេង​ទេសចរណ៍​ជាមួយ​គ្នា​បាន ព្រោះ​ធាតុ​ពិត​របស់​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាញ​ចេញ​មក​យ៉ាង​ច្បាស់៕

ចុចអាន៖ ​ មើលដឹងតំណែងអ្នកក្នុងបេះដូងគេនៅលេខរៀងណា ពេលកំពុងជួបទំនាក់ទំនងមិនច្បាស់លាស់

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម