អង្គការម៉ារីស្តូប នាំយកមកវិញនូវទិវាសិទ្ធិក្នុងការជ្រើសរើស ដើម្បីអបអរសិទ្ធិស្រ្តីក្នុងការសម្រេចចិត្ត

  • 2019-10-21 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាធារណជន​គ្រប់រូប​គឺ​ត្រូវ​បាន​អញ្ជើញ​មក​កម្មវិធី​ទិវា ”សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស” នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ដើម្បី​អបអរ និង​លើក​កម្ពស់​ស្រ្តី​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​សិទ្ធិ​ក្នុង​ការ​បន្ត​ពូជ​របស់​គាត់។

នៅ​ឆ្នាំ​ទី​២​នេះ ទិវា​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​ដែល​ជា​កម្មវិធី​ផ្តួច​ផ្តើម​ដោយ​អង្គការ Marie Stopes នឹង​ត្រឡប់​មក​វិញ​ដើម្បី​លើក​កម្ពស់​ស្រ្តី ក្នុង​ការ​​គ្រប់​គ្រង​ជីវិត​របស់​គាត់ និង​អនុវត្ត​សិទ្ធិ​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ពី​ជម្រើស​សុខភាព​បន្ត​ពូជ និង​សេវាកម្ម​ដែល​មាន​សុវត្ថិភាព រួម​មាន​ទាំង​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព​ផង​ដែរ។ បើ​ទោះ​បី​ជា​សេវាកម្ម​រំលូត​កូន​ស្រប​ច្បាប់​ក៏​ដោយ ប៉ុន្តែ​ព័ត៌មាន​ពី​សេវាកម្ម​នេះ​នៅ​មាន​កម្រិត ហើយ​នៅ​តែ​ជា​ប្រធានបទ​ដែល​មិន​ត្រូវ​បាន​ជជែក​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ឲ្យ​ស្រ្តី​ទៅ​ស្វែង​រក​សេវាកម្ម​ដែល​មិន​មាន​សុវត្ថិភាព ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច ខ្មាស​អៀន ឬ​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ ការ​បំបាត់​ការ​រំលូត​កូន​ដោយ​មិន​មាន​សុវត្ថិភាព និង​ធានា​ថា ទារក​គ្រប់​រូប​គឺ​សុទ្ធ​តែ​ទទួល​បាន​ការ​ត្រូវ​ការ គឺ​ជា​គុណ​តម្លៃ​របស់​អង្គការ Marie Stopes តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង​នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ​១៩៩៨។

សាធារណជន​គ្រប់​ភេទ​ទាំង​អស់​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​មួយ​កំណាត់​ថ្ងៃ​នេះ ដោយ​មាន​ព័ត៌មាន និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​នៅ Futures Factory វេលា​ម៉ោង​១​ដល់​ម៉ោង​៦​ល្ងាច។ កម្មវិធី​នេះ​នឹង​រួម​មាន​ការ​តាំង​ពិព័រណ៌​រូប ល្បែង​កម្សាន្ត ការ​សម្តែង ការ​គូរ​គំនូរ ការ​ប្រឹក្សា​យោបល់​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ចូល​រួម​របស់ Feminist Voices។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ www.facebook.com/MarieStopesKH ។ អ្នក​ចូល​រួម​មិន​ត្រឹម​តែ​អាច​ដើរ​មើល​កម្សាន្ត និង​ចូល​រួម​ក្នុង​សកម្មភាព​ដែល​ពួក​គេ​ចង់​ដឹង​ទេ ប៉ុន្តែ​ពួក​គាត់​ក៏​នឹង​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ពី​សុខ​ភាព​បន្តពូជ វិធីសាស្រ្ត​ពន្យារ​កំណើត និង​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព ក៏​ដូច​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ស្រ្តី​ឲ្យ​គ្រប់​គ្រង​រាង​កាយ​របស់​គាត់ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ចំពោះ​សុខភាព​គាត់ និង​អនាគត​របស់​គាត់។

អ្នក​ស្រី Amy Williamson នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ Marie Stopes បាន​ឲ្យ​ដឹង​ថា៖ «បើ​ទោះ​ជា​ស្រ្តី​ជា​ច្រើន​នៅ​ខ្វះ​ខាត​ព័ត៌មាន និង​ការ​ទទួល​បាន​សេវាកម្ម​រំលូត​កូន​ដោយ​សុវត្ថិភាព​នៅ​ប្រទេស​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​យើង​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​បំបាត់​គំលាត​នេះ​ដើម្បី​ធានា​បាន​ថា គ្រប់​ស្រ្តី​ទាំង​អស់​មាន​ជម្រើស​ក្នុង​ការ​រំលូត​កូន​ប្រសិន​បើ​ពួក​គាត់​ចង់ ដោយ​មិន​ផ្តល់​ហានិភ័យ​ដល់​សុខភាព​របស់​គាត់»។

អ្នក​ស្រី​បាន​សម្តែង​គំនិត​វិជ្ជមាន​ទៅ​លើ​អនាគត​នៃ​សិទ្ធិ​សុខភាព​បន្តពូជ​របស់​ស្រ្តី​នៅ​ប្រទេស​កម្ពុជា ថា៖ «ជាមួយ​នឹង​សកម្មភាព និង​ការ​ខិត​ខំ​លើក​កម្ពស់ និង​ផ្សព្ធផ្សាយ​របស់​យើង ដូច​ជា​ទិវា​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​នេះ ក៏​ដូច​ជា​ការ​ខិត​ខំ​របស់​ស្ថាប័ន​ពាក់ព័ន្ធ យុវវ័យ​នឹង​កាន់​តែ​យល់​ដឹង​បន្ថែម​ពី​សុខភាព​បន្ត​ពូជ​របស់​ពួក​គេ វិធី​ក្នុង​ការ​ការពារ​ខ្លួន និង​ជម្រើស​ដែល​អាច​ទទួល​បាន​ប្រសិន​បើ​ពួក​គេ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ។ ទាំង​អស់​នេះ គឺ​ដើម្បី​ប្រាកដ​ថា យុវវ័យ​ជា​ពិសេស​ស្រ្តី នឹង​អាច​ពង្រីក​សក្តានុពល​របស់​ពួក​គាត់​ដោយ​ចាប់​ផ្តើម​បង្កើត​គ្រួសារ​នៅ​ពេល​ដែល​គាត់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ»។

ទិវា​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​គឺ​ជា​កម្មវិធី​ដែល​ចូល​រួម​ដោយ​សេរី និង​ស្វាគមន៍​សាធារណជន​ទាំង​អស់។ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ យើង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ចែក​រំលែក​កម្មវិធី​នេះ និង​រូបភាព​តាម​រយៈ​បណ្តាញ​សង្គម​ជាមួយ​នឹង #PowerofChoice។

ស្ត្រី​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​អំពី​មធ្យោបាយ​ពន្យារ​កំណើត ឬ​ជម្រើស​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ ឬ​ឥត​ព្រាង​ទុក អាច​ទំនាក់ទំនង​ទៅ​កាន់​អង្គការ​ម៉ារីស្តូប​បាន។

ពួកគេ​អាច​ទូរសព្ទ​ទៅ​កាន់​អង្គការ​ម៉ារី​ស្តូប តាម​រយៈ​ទូរសព្ទ​លេខ ០១២ ៩៩៩ ០០២ ឬ​​០៩៨ ៩៩៩ ១០២ ឬ​តាម​រយៈ​បណ្ដាញ​ហ្វេសប៊ុក www.facebook.com/MarieStopesKH។ ស្ត្រី​ទាំង​អស់​ក៏​អាច​អញ្ជើញ​មក​កាន់​គ្លីនិក​ម៉ារីស្តូប​ដោយ​ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​តាម​សេវា​សុខភាព​សាធារណៈ ដើម្បី​សាក​សួរ​ព័ត៌មាន​ផ្សេងៗ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​អង្គការ​ម៉ារីស្តូប ដែល​មាន​អាស័យ​ដ្ឋាន៖ www.mariestopes.org.kh៕

ចុចអាន៖ ​ ហេតុអ្វីបានជាគេប្រារព្ធ​ទិវា​​កុមារី​អន្តរជាតិ ១១ តុលា?    

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម