ចង់ក្លាយជាតារាម៉ូដែលល្បីលេចធ្លោ តែអត់បទពិសោធន៍សោះ ក៏លែងជាបញ្ហា

  • 2019-10-18 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ជា​អ្នក​បង្ហាញ​ម៉ូត ឬ​ភាសា​អង់គ្លេស​ហៅថា ម៉ូដែល (Model) គឺ​ជា​អាជីព​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ព្រោះ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​ឱកាស​បង្កើន​សមត្ថភាព​ជាច្រើន​ផ្សេង​ទៀត។ កាលពីមុន បើ​និយាយ​ដល់​អាជីព​មួយ​នេះ គ្រប់​ៗ​គ្នា​ច្បាស់​ជា​ស្រមៃ​ដល់​មនុស្ស​ដែល​អ្នក​ដែល​មាន​រូបរាង​ស្អាត​បាត ខ្ពស់​ៗ និង​បទពិសោធន៍​ច្បាស់​លាស់។ ចំណុច​នេះ​បាន​ក្លាយ​ជា​ឧបសគ្គ​ ចំពោះ​អ្នក​ខ្លះ​គ្មាន​បទពិសោធន៍ មិន​សូវ​ក្លាហាន កម្ពស់​ទាប ប៉ុន្តែ​ខ្លួន​ពិត​ជា​ស្រឡាញ់​ការងារ​នេះ​ខ្លាំង មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ឬ​សុំ​យោបល់​ពី​ខាង​ណា។

ដើម្បី​ដោះស្រាយ​ការ​បញ្ហា​នេះ និង​ជួយ​បំពេញ​ក្ដី​ស្រមៃ​យុវជន ដែល​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ ក្រុមហ៊ុន​មួយ​បាន​ផ្ដល់​ឱកាស​ពិសេស​សម្រាប់​មនុស្ស​ជំនាន់​ថ្មី អាច​សម្រេច​គោលដៅ​ជីវិត​ដោយ​ជោគជ័យ។

លោក ផាត់ទ្រី ឌារិក ប៉ាន ស្ថាបនិក​ក្រុមហ៊ុន Perfect 10 បាន​ប្រាប់​វេបសាយ កញ្ញា ថា ដោយ​មើល​ឃើញ​ពី​ភាព​ប៉ិន​ប្រសព្វ​របស់​យុវជន​សម័យ​ថ្មី​ភាគ​ច្រើន ដែល​ស្រឡាញ់​ការងារ​ដើរ​ម៉ូត លោក​ក៏​មាន​បំណង បង្កើត​ក្រុមហ៊ុន​នេះ ដែល​មាន​ក្រុម​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់ បណ្ដុះ​យុវជន​ឲ្យ​មាន​សមត្ថភាព និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ទេពកោសល្យ ​ក្នុង​វិស័យ​កម្សាន្ត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បរទេស។ ក្រៅ​ពី​នេះ ក្រុមហ៊ុន ​Perfect 10 ក៏​ចង់​លើក​ទឹកចិត្ត​ក្រុម​អ្នក​ដើរ​ម៉ូត​ឲ្យ​ស្រឡាញ់​ការសិក្សា ដាច់ខាត​កុំ​បោះបង់​កណ្ដាល​ទី ទោះ​ស្រឡាញ់​អាជីព​មួយ​នេះ​យ៉ាងណា​ក៏​ដោយ គឺ​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​ឲ្យ​ល្អ។

លោក ផាត់ទ្រី ឌារិក ប៉ាន (រូបថតពី Page: Khmer Alumni Association)

លោក ផាត់ទ្រី ដែល​ជា​សហគ្រិន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​រូប ដែល​ទទួល​បាន​ជោគជ័យ​ពី​ក្រុង Seattle នៃ​រដ្ឋធានី Washington សហរដ្ឋអាមេរិក បាន​បន្ត​ថា គោលដៅ​របស់​លោក គឺ​ជួយ​តម្រង់​ទិស​អ្នក​គ្មាន​បទពិសោធន៍ ប៉ុន្តែ​មាន​ពួកគេ​មាន​ភាព​ប៉ិនប្រសប់ អត្តចរិត​ល្អ ឲ្យ​មាន​សមត្ថភាព និង​ក្លាយ​ជា​បុគ្គល​លេចធ្លោ​ក្នុង​អាជីព​ជា​តារា​ម៉ូដែល​ក្នុង​ស្រុក លើ​ឆាក​អន្តរជាតិ និង​អាច​មាន​ចំណូល​ខ្ពស់​ផង​ដែរ។

ក្រៅ​ពី​ជួយ​អ្នក​ចង់​ចាប់​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត លោក​បន្ត​ថា បច្ចុប្បន្ន ក្រុមហ៊ុននេះទើបបើកដំណើរការប្រហែល១ឆ្នាំ ប៉ុន្តែ​មាន​ចំណុច​ល្អ និង​ផ្លែផ្កា​ល្អ​ឲ្យ​គួរ​ឲ្យ​កត់​សម្គាល់ និង​បាន​ចាប់​ដៃគូ​ធ្វើការជាមួយស្ថាប័នធំ​ៗ ចំនួន​៩​ នៅ​ក្នុង​វិស័យ​សម្បូរ​បែប​ និង​មាន​ការ​ទទួល​ស្គាល់​ពី​សាធារណជន​នៅ​កម្ពុជា ដូចជា ​ក្រុមហ៊ុន Sabay ជាដើម។

ព័ត៌មានលម្អិតសូមទាក់ទង លោក ផាត់ទ្រី ឌារិក ប៉ាន តាមលេខ ០៩៦ ៩៩៤ ៤៧៩០ ឬ Email: we.are.dyfferent@gmail.com

ចុចមើលព័ត៌មានបន្ថែម Instagram perfect10.kh

រូបថតតារាម៉ូដែលទាំងអស់ ថតដោយ Raksa Uy

ចុច​ត្រង់​នេះដើម្បី​មើល​ព័ត៌មាន​លម្អិត និង​សកម្មភាព​តារា​បង្ហាញ​ម៉ូត​ពី Page Perfect 10

អត្ថបទ៖ ពៅ រក្សា