ចង់ឲ្យការផាត់មុខចែងចាំងលេចធ្លោ កុំភ្លេចហាយឡាយ ៥ ចំណុចនេះ

  • 2019-10-10 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តិចនិក​សំខាន់​ដែល​អាច​ជួយ​ឲ្យ​ការ​ផាត់​មុខ មាន​ភាព​ស្រស់​ស្អាត​ទាក់​ទាញ គឺ​ការ​បន្ថែម​ពណ៌​ហាយ​ឡាយ​ចែង​ចាំង​ភ្លឺ​ភ្លេក​ទៅ​លើ​​ចំណុច​សំខាន់​ៗ​នៃ​ផ្ទៃ​មុខ។ ចំណុច​ទាំង​នោះ​ដែរ អាច​ជួយ​រំលេច​ លើក​សម្រស់​ឲ្យ​លេច​ធ្លោ​មួយ​កម្រិត​ទៀត។

១. ហាយ​ឡាយ​ត្រង់​ផ្នែក ថ្ងាស

នេះ​ជា​គន្លឹះ​ល្អ​សម្រាប់​អ្នក​ដែល​មាន​ថ្ងាស​ចង្អៀត ព្រោះ​វា​នឹង​ជួយ​បង្ហាញ​ឲ្យ​ទម្រង់​ថ្ងាស​មើល​ទៅ​​​ស្រឡះ​​ស្អាត​ ដោយ​គ្រាន់​តែ​យក​ហាយ​ឡាយ​មក​ផាត់​ត្រង់​បរិវេណ​កណ្តាល​ថ្ងាស​ជា​ការ​ស្រេច។

២. ហាយ​ឡាយ​ត្រង់​ផ្នែក​ ខ្ទង់​ច្រមុះ

មិន​ចាំ​​បាច់​ទៅ​វះ​កាត់​​ក៏​បាន​ដែរ​ គ្រាន់​តែ​ប្រើ​ជក់​ដើម្បី​វាយ​ស្រមោល​​ទាំង​សង​ខាង និង​បន្ថែម​ហាយ​ឡាយ​​នៅ​លើ​ខ្ទង់​ច្រមុះ​ ដោយ​​​ផាត់​ពី​ខ្ទង់​ខាង​លើ​អូស​ចុះ​មក​ដល់​ចុង​ច្រមុះ នោះ​អ្នក​នឹង​ទទួល​បាន​ខ្ទង់​ច្រមុះ​ដែល​ទាក់ទាញ​ភ្លាម​ៗ។

៣. ហាយ​ឡាយ​ត្រង់​ផ្នែក ឆ្អឹង​ថ្ពាល់

ត្រង់​នេះ​ជា​ចំណុច​សំខាន់​ខ្លាំង​ណាស់ ព្រោះ​ការ​ផាត់​នៅ​លើង​ថ្ពាល់ ទាំង​សង​ខាង នឹង​ជួយ​ឲ្យ​ថ្ពាល់​មើល​ទៅ​រលោង​ចែង​ចាំង​ បែប​ធម្មជាតិ​ តាម​ស្ទីល​កូរ៉េ​ ជា​ពិសេស​វា​​អាច​ធ្វើ​ឲ្យ​លេច​ចេញ​​​ទម្រង់​មុខ​ក្មេង​ជាង​វ័យ​។​

៤. ហាយ​ឡាយ​ត្រង់​ផ្នែក​ខាង​ក្រោម​ ចុង​ចិញ្ចើម

ចំណុច​មួយ​នេះ​ដែរ​ ជា​អ្វី​ដែល​អ្នក​មិន​គួរ​មើល​រំលង​ដូច​គ្នា ព្រោះ​វា​អាច​ជួយ​កែ​ត្រូវ​ នូវ​ចំណុច​ខ្វះ​ខាត​ពេល​ដែល​អ្នក​គូរ​រោម​​ភ្នែក ថែម​ទាំង​ធ្វើ​ឲ្យ​បរិវេណ​ភ្នែក កាន់​តែ​ស្រស់​ថ្លា ភ្លឺ​ស្រឡះ មាន​មន្ត​ស្នេហ៍​ គួរ​ឲ្យ​ចង់​គយ​គន់​។

៥. ហាយ​ឡាយ​ត្រង់​ផ្នែក​​ខាង​​លើ​ គន្លាក់​បបូរ​មាត់

ក្រៅ​ពី​ភ្នែក ផ្នែក​មាត់​ក៏​ជា​កន្លែង​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់។ គ្រាន់តែ​ផាត់​បន្ថែម​​នៅ​លើ​គន្លាក់​មាត់​បន្តិច​បន្តួច វា​នឹង​ជួយ​ឲ្យ​ពណ៌​ក្រែម​កាន់​តែ​​លេច​ធ្លោ​ និង​មាន​បបូរ​មាត់​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់​៕

ចុចអានបន្ត៖ ចេញទៅ​ក្រៅ​​​​​​​យ៉ាង​​ហំ ជាមួយ​​នឹង​​​​​​​​​​​​​ស្ទីល​​​​ស្រស់​​ស្អាត​​​​​​​ស្រួល​​​​ខ្លួន​​​​​​

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម