ពូកែ​ជេរ​ពេក ខ្លាច​បាប​មែន​ទេ? ចិន​បញ្ចេញ​ម៉ូដ​មី​មាន​បោះពុម្ពធម៌​ដើម្បី​កាត់​បន្ថយបាប

  • 2019-08-23 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​បណ្ដាញ​សង្គម​ ក៏​ដូច​ជា​ក្នុង​ស្ថានភាព​ជាក់​ស្ដែង​ប្រចាំថ្ងៃ​យើង​មិន​គេច​ផុត​ឡើយ​ពី​ករណី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ផ្ទុះ​កំហឹង​ដល់​ថ្នាក់​ភ្លាត់​មាត់​ប្រើ​សម្ដី​ធ្ងន់​ ឬដល់​ថ្នាក់​ជេរ​នរណា​ម្នាក់​ក៏​មាន។ ពេល​ខ្លះ​ចិត្ត​មិន​ចង់​ប្រើ​សម្ដី​អាក្រក់​ឡើយ តែ​ពេល​ខ្លះ​នៅ​លើ​បណ្ដាញ​សង្គម​ក៏​ដូច​ជា​នៅ​ខាង​ក្រៅ យើង​ទប់​ចិត្ត​មិន​បាន​ ទើប​បណ្ដាល​ឲ្យ​ជ្រុល​មាត់​ជ្រុល​ក​ម្ដង​ៗ។

ទោះ​បី​ជា​អចេតនា​ក៏​ដោយ តែ​សម្ដី​បាន​ជះ​ចេញ ហើយ​ក៏​មាន​បាប​បាត់​ទៅ​ហើយ។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​ខ្លាច​​ថ្ងៃ​ក្រោយ​មាន​បាប ធ្វើ​ឲ្យ​ចិត្ត​រសាប់រសល់​យប់​ឡើង​គេង​មិន​លក់​ជា​ដើម។ ដោយ​សារ​តែ​សង្កេត​ឃើញ​ថា បញ្ហា​នេះ​កើត​មាន​ឡើង​ជា​ប្រចាំ ដូច​នេះ​ហើយ នៅ​ពេល​នេះ​ក្រុមហ៊ុន​ផលិត​មី​ញ៉ាំរបស់​ចិន​​មួយ​បាន​បញ្ចេញ​ម៉ូដ​មី​ថ្មី ដែល​មាន​បោះពុម្ព​អក្សរ​ធម៌​នៅ​លើ​មី​ស្រាប់ សម្រាប់​អ្នក​ដែល​ចិត្ត​ក្ដៅ ពិបាក​គ្រប់គ្រង​​មាត់​ខ្លួន​​ឯង​ជា​ដើម។

ទោះ​បី​ជា​ទើប​តែ​ត្រូវ​បាន​បញ្ចេញ​លើ​ទី​ផ្សារ​ក៏​ដោយ តែ​ម៉ូដ​មី​នេះ​កំពុង​លក់​ដាច់​ខ្លាំង​ រហូត​ដល់​ដាច់​ស្ដុក​លើ​គ្រប់​គេហទំព័រ​ទាំង​អស់។ ជាមួយ​គ្នា​នោះ​ដែរ មី​នេះ​ក៏​មាន​តម្លៃ​ថ្លៃ​ ក៏​ដូច​ជា​ទំហំ​ច្រើន​ឲ្យ​អ្នក​ទិញ​ជ្រើសរើស​ដូច​គ្នា៕

​ចុចអាន៖ ​​ ដាច់​កុងត្រា ម្ចាស់​ផ្ទះ​ស្ទើរ​ស្លាប់ ពេល​គេ​សង​ផ្ទះវិញសំរាម​គរ​ដល់​ក្បាល មាន​ទាំង​សព​សត្វ​ទៀត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម