គយគន់ព្រៃកោងកាង ជិះទូកមើលទេសភាពនៅពាមក្រសោបបាងកាយាក រំសាយត្រជាក់ចិត្ត

  • 2019-07-29 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទេសភាព​ស្រស់​ត្រកាល​នៃ​​តំ​បន់​ទេសចរណ៍​ធម្មជាតិ​​ពាម​ក្រសោប ​ព្រៃ​កោង​កាង​បាង​កា​យាក មិន​ឲ្យ​អ្នក​ទៅ​លេង​ខក​បំណង​ឡើយ។ លោក​អ្នក​គ្រាន់​តែ​​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​ពាម​ក្រសោប ​ចម្ងាយ​ប្រមាណ​​៧​គី​ឡូ​ម៉ែត្រ ​ពី​ក្រុង​ខេមរភូមិន្ទ ​ខេត្ត​កោះ​កុង​ ​នោះ​នឹង​ឃើញ​​រមណីយដ្ឋាន​ធម្មជាតិ​ចម្រុះ​ដោយ​ព្រៃ​កោង​កាង​ជាក់​ជា​មិន​ខាន។

​​ក្រៅ​ពី​នោះ​ ​គេ​ក៏​អាច​ជិះ​ទូក​​មើល​ទេសភាព ​ស្ដាប់​សំ​លេង​សត្វ​យំ មើល​ត្រី​ និង​​​សម្រស់​ពន្លឺ​ព្រះ​អាទិត្យ​ជាប់​ប្រប​មាត់​ទឹក​យ៉ាង​សប្បាយ​ចិត្ត។ ​​ម្យ៉ាង​ទៀត ​អ្នក​ទេសចរ​ច្រើន​តែ​មិន​រំ​លង​ថត​រូប​លេង​​​ជាមួយ​ដើម​ព្រៃ​កោង​កាង​​ដុះ​ក្រាស់​ជា​ជួរ​ៗ​តាម​បណ្ដោយ​ស្ពាន​យ៉ាង​វែង។ ស្រប​នឹង​ធម្មជាតិ​បែប​ព្រៃ​ព្រឹក្សា និង​អាកាស​ធាតុ​នា​​រដូវ​វស្សា​នេះ​ផង ​ធ្វើ​ឲ្យ​អ្នក​ទៅ​លេង​មាន​អារម្មណ៍​ស្រស់​ស្រាយ ​ត្រជាក់​កាយ ​មិន​នឿយ​ណាយ​​​ឡើយ។ ​ពេល​ដើរ​ទៅ​មុខ​ទៀត នឹង​បាន​ទៅ​ដល់​​​ស្ពាន​យោល​នេះ ​​ដែល​មាន​​ប៉ម​មួយ​ខ្ពស់​អាច​ឲ្យ​ទេសចរ​ទាំងឡាយ ​គយ​គន់​សម្រស់​ព្រៃ​​កោង​កាង​ទាំង​មូល​យ៉ាង​ត្រជាក់​ភ្នែក៕

(រូបភាព៖ ​សម្រស់ខេត្តកោះកុង)

ចុចអាន៖ ​​ បឹងធម្មជាតិកើតពីបន្ទុះភ្នំភ្លើងនៅកណ្តាលព្រៃ ទឹកថ្លាដូចកញ្ចក់ត្រូវចិត្តអ្នកនិយមផ្សងព្រេង

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម