ស្រក​ទម្ងន់​ម្ដង​ជាង ១០​គីឡូ តិចនិកពិសេស​ពី​តារាស្រី​កូរ៉េ

  • 2019-07-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រក​ទម្ងន់​សម្រាប់​នារី​ដែល​ធាត់​គឺ​ជា​រឿង​សំខាន់​បំផុត ព្រោះ​អ្នក​​ពិត​ជា​ពិបាក​ចិត្ត​ណាស់​នៅ​ពេល​បើកភ្នែក​ឡើង​មក​ឆ្លុះ​កញ្ចក់​ឃើញ​រូបរាង​ដែល​មិន​សម​បំណង​។ តិចនិកពិសេស​ក្នុង​ការ​ស្រកទម្ងន់​យ៉ាង​លឿន​ពី​តារា​ស្រី​កូរ៉េ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ព្រោះ​រូបរាង​ដែល​អ្នក​ប្រាថ្នា​នឹង​ត្រឡប់​មក​រក​អ្នក​វិញ ៖

១. Boram Park

តារា​ចម្រៀង​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ ព្រោះ​ពីមុន​នាង​មាន​រូបរាង​ធាត់ មិន​ស្រឡូន​បែប​នេះ​ឡើយ។ ជាក់​ស្ដែង Boram Park បាន​ចែក​រំលែក​នូវ​គន្លឹះ​ក្នុង​ការ​ស្រក​ទម្ងន់​នោះ ដោយ​គិត​ទៅ​លើ​របប​អាហារ និង​ការ​ហាត់ប្រាណ​ផង​ដែរ។

របប​អាហារ ៖

អាហារពេល​ព្រឹក ៖ មាន​សម្ល​កន្លះ​កូន​ចាន ប៉េងប៉ោះ ៤ផ្លែ និង​ត្រសក់

អាហារ​ថ្ងៃ​ត្រង់ ៖ ញ៉ាំ​សាឡាដ​ជាមួយ​សាច់មាន់​មួយ​ចាន ចេក និង ស៊ុត​ស្ងោរ

អាហារ​ពេល​ល្ងាច ៖ ចេក និង​ស៊ុតស្ងោរ

បន្ថែម​ពី​នេះ​នាង​ក៏​បាន​ហាត់ប្រាណ​ផង​ដែរ ទើប​ការ​ស្រក​ទម្ងន់​បាន​លឿន​បែប​នេះ ។

២.IU

IU​ ដែល​គ្រប់​គ្នា​បាន​ស្គាល់​ថា​ជា​តារា​ស្រី​ដែល​មានរាង​ស្ដើង​នោះ នាង​ក៏​ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​ដែរ ហើយ​របប​អាហារ​របស់​នាង​គឺ​ផ្លែ​ល្ពៅ និង​សាឡាដ​ដែល​មានវីតាមីន C ខ្ពស់ជារៀងរាល់ថ្ងៃ។ IU ញ៉ាំ​ផ្លែល្ពៅ​កិន​ឲ្យ​ម៉ត់ជំនួស​ឲ្យ​អាហារ​ផ្សេង​ទៀត ឬ​ពេល​ខ្លះ​នាង​ញ៉ាំ​សាឡាដជំនួស​បាយ​ដែរ ហើយយោងតាមវិធីនៃការញ៉ាំនេះនាង​ស្រក​បាន​ ១០ គីឡូក្រាម​ពេញ​តែ​ម្ដង។ IU ក៏បាននិយាយផងដែរថារបបអាហារ​ជា​ផ្នែក​មួយ​សំខាន់​ប៉ុន្តែ​ការ​ធ្វើ​លំហាត់ប្រាណ​ក៏​ត្រូវ​តែ​មាន​ផង​ដែរ។

៣. Park Shin Hye

Park Shin Hye ដែលជា​តារាស្រី​ដ៏​ស្រស់ស្អាត​នោះ បានចាប់ផ្តើមសម្រកទំងន់ដោយសារនាងចង់ធ្វើឱ្យ​រូបរាង​មុខមាត់របស់នាង​កាន់​តែ​ស្អាត​ជាង​មុន។​ របបអាហារ​​ក្នុង​ការ​សម្រកទម្ងន់របស់នាង​មាន​ដូចជា ៖

អាហារពេលព្រឹក មាន​ត្រសក់​មួយ​ផ្លែ និងផឹកទឹកដោះគោ ១កែវ។

អាហារថ្ងៃត្រង់គឺ ញ៉ាំ​បាយ​ពាក់កណ្ដាល​ចាន​ចង្កឹះ និងស្ពៃ​ក្ដោប។

អាហារពេលល្ងាច គឺ​ញ៉ាំត្រសក់ និងស្ពៃក្តោប។ លើសពីនេះទៀតនាងក៏​ត្រូវ​ជិះកង់ ឬ​រាំ​តាម​ចង្វាក់​ភ្លេង​ពីរទៅបីដងក្នុងមួយសប្តាហ៍ដើម្បីបញ្ចុះទម្ងន់​នេះ​ដែរ។

របប​អាហារ និង​ការ​ហាត់​ប្រាណ​ពិត​ជា​សំខាន់​ណាស់​បើ​អ្នក​ពិត​ជា​ចង់​ស្រក​ទម្ងន់​មែន។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​អាច​តស៊ូ​បាន៕

ចុចអាន៖នារី​ដែល​ជើង​ធំ ហើយ​ចង់​បាន​ជើង​ស្រឡូន​ កុំភ្លេច​​រៀន​តាម​វីដេអូ​នេះ!

ប្រភព៖ popdaily ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម