ការសិក្សា៖ អ្នក​ Single ​ចាយ​លុយ​អស់​ច្រើន​ជាងអ្នកមានគូទៅទៀត

  • 2019-07-23 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សិក្សា​នៅ​អង់​គ្លេស​លើ​មនុស្ស​អាយុ​ចន្លោះ​ពី​ ១៨-៣០ឆ្នាំ​ ចំនួន​ ២ ១២៥នាក់​ របស់​វេប​សាយ​ Voucher​ Codes​ Pro​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​បាន​បញ្ជាក់​ថា​ អ្នក​ឆ្លើយ​កម្រង​សំណួរ​ជាង​ពាក់​កណ្ដាល​ជា​មនុស្ស​នៅ​លីវ​ ចាយ​លុយ​ក្នុង​មួយ​សប្ដាហ៍​ជា​មធ្យម​ ១៥០ផោន​ ។

ពាក់​កណ្ដាល​ទៀត​ជា​អ្នក​មាន​គូ​ស្នេហ៍​ ចាយ​លុយ​ត្រឹម​តែ​ ៣៩ផោន​ប៉ុណ្ណោះ​ជា​មធ្យម​ក្នុង​ពេល​មួយ​សប្ដាហ៍​ដូច​គ្នា។​ ចំនួន​នេះ​តិច​ជាង​ការ​ចំណាយ​របស់​អ្នក​នៅ​លីវ​ដល់​ទៅ​ ៤ដង​ ហើយ​បើ​យក​ការ​ចំណាយ​របស់​អ្នក​មាន​គូ​ពីរ​នាក់​មក​បញ្ចូល​គ្នា​ក៏​នៅ​តែ​តិច​ជាង​អ្នក​នៅ​លីវ​ដែរ។​

អ្នក​មាន​គូច្រើន​ចំណាយពេលជាមួយគ្នា​និយាយ​ទូរស័ព្ទ​ ឆាត​រក​គ្នា​ ឬ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា។​ បើ​ទោះ​ជា​មាន​ពេល​ខ្លះ​ចេញ​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ​ជាមួយ​គ្នា​ ក៏​គេ​នៅ​អាច​ជួយ​ចេញ​គ្នា​ម្នាក់​ពាក់​កណ្ដាល​ដែរ​ ឬ​សូម្បី​ការ​ទៅ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ក្នុង​សង្គម​ បង់​រំលស់​ ឬ​ការ​ចំណាយ​ផ្សេង​ៗ​ក៏​មាន​ការ​ជួយ​ចែក​រំលែក​គ្នា​ដែរ។​

​ផ្ទុយ​ទៅ​វិញ​ ពិភព​របស់​អ្នក​ Single​ មាន​ពេល​យប់​យូរ​ជាង​ពេល​ថ្ងៃ​ ហើយ​បើ​សិន​មាន​មិត្តភក្តិ​តិច​ឬ​មិត្ត​រវល់​ទៅ​ជាមួយ​គូ​គេ​ទៀត។​ វិធី​បំបាត់​ភាព​អផ្សុក​ ភាព​ឯកា​គឺ​ការ​ចេញ​ទៅ​ខាង​ក្រៅ​ប្រើ​លុយ​លើ​ម្ហូប​អាហារ​ ភេសជ្ជៈ​ថ្លៃ​ៗ​ជា​ដើម។​ ការ​ចំណាយ​របស់​អ្នក​នៅ​លីវ​សុទ្ធ​តែ​ត្រូវ​រ៉ាប់រង​តែ​ម្នាក់​ឯង​ទាំង​អស់​ ដូចនេះ​ហើយ​បើ​មិន​ចេះ​សន្សំ​សំចៃ​ទៀត​ លោក​អ្នក​នឹង​ចាយ​មិន​ដល់​ខែ​មិន​ខាន៕​

ចុចអាន៖ ​ ៧​ យ៉ាង​ដែល​មនុស្សស្រី​គួរ​តែ​បោះចោល បើ​ចង់​បាន​សុភមង្គលពិត

ប្រភព៖ USAtoday ប្រែ​សម្រួល៖ Sokchea Heng

អត្ថបទពេញនិយម