យុវវ័យចិន បដិសេធនឹងការរៀបការនៅវ័យក្មេង ព្រោះគ្មានលទ្ធភាពចិញ្ចឹមកូន
- 2019-07-12 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យចិន បដិសេធនឹងការរៀបការនៅវ័យក្មេង ព្រោះគ្មានលទ្ធភាពចិញ្ចឹមកូន
ក្រោយពេលអ្នកបង្កើតច្បាប់មួយចំនួននៅប្រទេសចិន ស្នើរឲ្យរដ្ឋាភិបាលទម្លាក់អាយុរៀបការចុះ ដើម្បីបង្កើនអត្រាកើតកូនដែលដាំក្បាលចុះ បានបង្ករចម្រូងចម្រាសជាខ្លាំង។
យោងតាមបណ្ដាញព័ត៌មាន Xinhua កាលពីសប្ដាហ៍មុន សមាជិកមួយចំនួននៃសភាបានស្នើរឲ្យទម្លាក់អាយុរៀបការមកចុះត្រឹម១៨ឆ្នាំ ដែលបច្ចុប្បន្ននោះគឺ២២ សម្រាប់បុរស និង២០សម្រាប់នារី។ លោក Zhang Sujun សមាជិកដែលបានស្នើរសំណើរខាងលើ បានឲ្យដឹងថា ការធ្វើបែបនេះ នឹងជួយឲ្យមនុស្សច្រើនចង់រៀបការ ជាងការដែលអត្រារៀបការកំពុងធ្លាក់ចុះខ្លាំង ហើយអាចរំដោះប្រទេសចេញពីការមានប្រជាជនចាស់ ច្រើនជាងក្មេង។
យ៉ាងណាក្ដី ផ្ទុយពីសមាជិកសភា ស្រទាប់យុវវ័យចិនបានគិតខុសពីនេះទាំងស្រុង។ នាង Xu Nuo វ័យ១៨ឆ្នាំ មកពីខេត្ត Hebei បានឲ្យដឹងថា នាងចិញ្ចឹមខ្លួនឯងមិនទាន់រស់ផង បើមានគ្រួសារ តើឲ្យនាងចិញ្ចឹមកូននាងយ៉ាងម៉េច?
ឯលោក Fuxian និស្សិតម្នាក់ទៀតបានបង្ហាញអារម្មណ៍របស់ខ្លួនថា មូលហេតុដែលលោកមិនរៀបការ មិនមែនមកពីការកំណត់អាយុរៀបការទេ គឺមកពីលោកមិនទាន់មានសមត្ថភាពរៀបការប៉ុណ្ណោះ។ ហើយលោកគិតថា ការទម្លាក់អាយុរៀបការ ក៏មិនអាចជម្រុញឲ្យគេរៀបការលឿនជាងមុនបានដែរ៕
ចុចអាន៖ រឿងដែលម្តាយឪពូកគួរដឹង ចៀសវាងបង្ខំកូនឲ្យស្របតាមខ្លួនគ្រប់ពេល