ស្រីៗគួរដឹង! វិធីផាត់ភ្នែកដោយប្រើពណ៌ត្នោតដើម្បីបានភ្នែកមានមន្តស្នេហ៍

  • 2019-07-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ដល់​ពាក្យ​ថា ភ្នែក​សិចស៊ី មាន​មន្តស្នេហ៍​ គ្នា​យើង​ភាគ​ច្រើន​ប្រហែល​គិត​ដល់​ការ​ប្រើ​ Eyeliner ​ពណ៌​ខ្មៅ គូស​យ៉ាង​ដិត​លើ​ត្របក​ភ្នែក​ហើយ​មែន​ទេ? ប្រហែល​នេះ​ជា​ការ​គិត​ត្រឹម​ត្រូវ ប៉ុន្តែ​ការ​ប្រើ​ Eyeliner តែ​មួយ​មុខ ហើយ​​ត្របក​ភ្នែក​ប្រើ​ពណ៌​មិន​បាន​ត្រឹម​ត្រូវ ក៏​មើល​ទៅ​មិន​សូវ​ស្អាត​ដែរ។ ​ថ្ងៃ​នេះ ​កញ្ញា​សូម​បង្ហាញ​​ការ​ផាត់​ភ្នែក​ដោយ​ប្រើ​ពណ៌​ត្នោត​ដើម្បី​បាន​ភ្នែក​ធំ​ស្អាត និង​សិចស៊ី​តែ​មិន​ហួស​ហេតុ។

វិធី​ទី១៖ ​ប្រើ​ពណ៌​ត្នោត​ប្រហែល​ Matt ​លាប​លើ​ត្របក​ភ្នែក ​ហើយ​ប្រើ​ Eyeliner ​ពណ៌​ត្នោត​ស្រាល

សម្រាប់​នារីៗ​ដែល​ចូល​ចិត្ត​ផាត់​មុខ​បែប​សុភាពៗ ឬ​សម្រាប់​ការ​ផាត់​មុខ​ប្រចាំ​ថ្ងៃ​ដែល​មិន​សូវ​ក្រាស់​ពេក​ គួរ​ជ្រើស​រើស​ពណ៌​​ត្នោត​​ស្រាល​មក​លាប​​លើ​ត្របក​ភ្នែក។ បន្ទាប់​មក​​ប្រើ​ពណ៌​ត្នោត​ដិត​បន្តិច​មក​លាប​ចំ​កណ្ដាល​ត្របក​ភ្នែក​អូស​មក​ចុង​កន្ទុយ​ភ្នែក​ដើម្បី​ឃើញ​ពណ៌​ដេញ​ពី​ស្រាល​មក​ដិត។ បន្ថែម​លើ​នេះ គួរ​ប្រើ​ Eyeliner ពណ៌​ត្នោត​មក​លាប ហើយ​ប្រើ​ម៉ាស្ការ៉ា​​លាប​លើ​រោម​ភ្នែក​ដើម្បី​បាន​ភ្នែក​ធំ​​ស្អាត និង​ទាក់​ទាញ។

វិធី​ទី២៖ ប្រើ​ពណ៌​ត្នោត​ផ្លេកៗ ហើយ​ប្រើ​ Eyeliner ពណ៌​ត្នោត

សម្រាប់​អ្នក​ដែល​ចង់​ឃើញ​ភ្នែក​ភ្លឺ​ថ្លា កាន់​តែ​មាន​មន្ត​ស្នេហ៍ កុំ​ភ្លេច​ជ្រើស​​យក​គូល័រ​ភ្នែក​ដែល​មាន​ពណ៌​ភ្លឺ​ផ្លេកៗ​លាយ។ អ្នក​ដែល​ចូល​ចិត្ត​ផាត់​ភ្នែក​ដោយ​ពណ៌​ក្រម៉ៅៗ គួរ​សាក​ប្រើ​ពណ៌​ត្នោត​តែ​បែក​ផ្លេក​ៗ​តិច​លាប​លើ​ត្របក​ភ្នែក​ឱ្យ​សព្វ រួច​សឹម​យក​ Eyeliner ពណ៌​​ត្នោត​ដូច​គ្នា​មក​គូស​ពី​​លើ​ឱ្យ​ដិត​ខាង​ចុង និង​លាប​ម៉ាស្ការ៉ា​ថ្នមៗ​។ បន្ទាប់​មក​ទៀត កុំ​ភ្លេច​ប្រើ​ពណ៌​ស​ផ្លេកៗ​បន្តិច​លាប​​នៅ​ត្រង់​គល់​​ភ្នែក​ដើម្បី​ជួយ​ឱ្យ​ភ្នែក​កាន់​តែ​ភ្លឺ​ចែង​ចាំង និង​បន្ថែម​ភាព​ទាក់​ទាញ​ទៅ​កាន់​អ្នក​នៅ​ចំពោះ​មុខ ហើយ​នេះ​ជា​ស្ទីល​​ដែល​​នារី​និយម​ប្រើ​សម្រាប់​ការ​ផាត់​មុខ។

អាច​ប្រាប់​បាន​អត់ ថា​គ្នា​យើង​ចូល​ចិត្ត​វិធី​មួយ​ណា?

ប្រភព៖ jelly ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម