សរសើរ​សំណាង​ពួក​គាត់​ទៅ តារា​ស្រី ៨ដួង​នេះ បាន​ស្វាមី​សុទ្ធ​ "ឯកឧត្ដម និង​ឧកញ៉ា" រៀង​ៗ​ខ្លួន

  • 2019-06-28 09:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា និង​អតីត​តារា​ស្រី​ទាំង​​នេះ អាច​​​ចាត់​ទុក្ខ​​ថា គឺ​ជា តារា​ស្រី និង​អតីត តារា​សម្ដែង​ដែល​មាន​ភ័ព្វ​វាសនា​ខ្ពស់ ដែល​​ពួក​គេ​កំពុង​តែ​របស់​នៅ​យ៉ាង​មាន​ក្ដី​សុខ​ជា​មួយ​និង​គំនរ​ទ្រព្យ ក្នុង​មាន៖ លោកជំទាវ ស្រី​តូច ចំណាន,លោកជំទាវ លី យ៉ា​ណា, អ្នកនាង ឱក បុរី ,អ្នក​នាង ពេជ្រ ច័ន្ទ​បូរមី,អ្នក​នាង ហ៊ឹម ស៊ីវន និង​អ្នក​នាង ផាន់ ម៉ូនីកា ជា​ដើម ។

ទី១/ លោកជំទាវ ស្រី​តូច ចំណាន ភរិយា អ្នក​ឧកញ៉ា គិត ម៉េង

លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា គឺ​ជា​អតីត​ពិធី​ការិនី និង​តារា​សម្ដែង បច្ចុប្បន្ន​​អតីត​តារា​ស្រី​រូប​នេះ​មាន​ងារ​ជា​ជំទាវ​កូន៤ ក្រោយ​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​សេដ្ឋី​ស្រុក​ខ្មែរ អ្នក​ឧកញ៉ា គិត ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន Royal Group ។

ទី២/ លោកជំទាវ លី យ៉ាណា ភរិយា អ្នក​ឧកញ៉ា ហុង ពីវ

លោកជំទាវ លី យ៉ាណា ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​អតីត​តារា​បង្ហាញ​ម៉ូដ Khmer Super Model បច្ចុប្បន្ន​អតីត​តារា​ម៉ូដែល​រូប​នេះ បាន​ក្លាយ​ជា​ជំទាវ មាន​កូន​ស្រី​ម្នាក់ កំពុង​រស់​នៅ​លើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ​ ក្រោយ​ក្លាយ​ជា​ភរិយា​ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី និង​ជា​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី ព្រម​ទាំង​ជា​ម្ចាស់​បុរី​ពិភព​ថ្មី​ផង។

ទី៣/ អ្នក​នាង ឱក បុរី ភរិយា ឯកឧត្ដម ស៊ុត តារា

អ្នកនាង ឱក បុរី ភរិយា ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ដូច​គ្នា គឺ​អតីត​តារា​ចម្រៀង បច្ចុប្បន្ន បាន​ក្លាយ​ជា​ជំទាវ ក្រោយ​ក្លាយ​ជា​ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់ ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ុត តារា។ អ្នក​នាង ឱក បុរី បាន និង​កំពុង​រស់​នៅ​លើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ ជា​មួយ​​ចំណងដៃ​កូន​ស្រី៣​នាក់៕

ទី៤/ ពេជ្រ ច័ន្ទ​បូរមី ភរិយា ឧត្ដមសេនីយ៍ កែវ វ៉ាន់​ថន

អ្នក​នាង ពេជ្រ ច័ន្ទ​បរមី គឺ​ជា​អតីត​តារា​សម្ដែង​ម្នាក់ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ជំទាវ ក្រោយ​ក្លាយ​ជា​ភរិយា​​របស់​ឧត្តម​សេនីយ៍ កែវ វ៉ាន់ថន អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ ហើយ​បច្ចុប្បន្ន​អតីត​តារា​​សម្ដែង​​រូប​នេះ ក៏​កំពុង​រស់​នៅ​លើ​គំនរ​ទ្រព្យ​ស្ដុកស្ដម្ភ ជា​មួយ​​ចំណងដៃ​កូន​២នាក់។

ទី៥/ អ្នក​នាង ហ៊ឹម ស៊ីវន ភរិយា ឯកឧត្ដម ពៅ ម៉ាលី

អ្នក​នាង ហ៊ឹម ស៊ីវន ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្បាស់​ថា គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា។ តារា​ចម្រៀង​ស្រី​មាន​កំណើត​មក​​ពី​ខេត្ត​ព្រៃ​វែង​រូប​នេះ ក៏​មាន​ងារ​ជា​ជំទាវ​ដូច​គ្នា ​ក្រោយ​រៀបការ​ជាមួយ​ឯកឧត្ដម ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ទី៦/ អ្នក​នាង ផាន់ ម៉ូនីកា ភរិយា ឯកឧត្ដម គង់ សុខម៉េង

អ្នក​នាង ផាន់ ម៉ូនីកា គឺ​ជា អតីត​តារា​ចម្រៀង​សាន់ដេ។ អ្នក​នាង ក៏​ទើប​តែ​ក្លាយ​ជាង​ជំទាវ​ដូច​គ្នា​បន្ទាប់​ពី​ស្វាមី របស់​ខ្លួន គឺ លោក គង់ សុខម៉េង ​បាន​ឡើង​តួនាទី​ជា ជា​ជំនួយ​ការ​ផ្ទាល់​សម្ដេច​ក្រឡាហោម ស ខេង ។ ​បច្ចុប្បន្ន​អតីត​តារា​ចម្រៀង​រូប​នេះ មាន​កូន​២​នាក់ និង​មាន​មុខ​ជំនួញ​ជា​ច្រើន ក្នុង​នោះ​ហាង​ស៊ុប​កាកាស៊ូគី នៅ​កោះ​ពេជ្រ ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​របស់​អ្នក​នាង។

ទី៧/ អ្នក​នាង នៅ សុនិតា ភរិយា ឯកឧត្ដម ទិត្យ ថាវរិទ្ធ

អ្នក​នាង នៅ សុនិតា តារា​កំពុង​ពពោះ​ជិត​សម្រាល ក៏​កំពុង​តែ​មាន​គេ​ហៅ​ជា ជំទាវ​ដូច​គ្នា​ បន្ទាប់​ពី​អ្នក​នាង មាន​​រៀបការ​មិន​បើក​ចំហ​ជា​មួយ លោក ទិត្យ ថាវរិទ្ធ ដែល​ថ្មីៗ​នេះ អ្នក​ដឹក​នាំ​សិល្បៈ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រូប​នេះ​​ត្រូវ​បាន​តែង​តាំង​​ជា​អនុរដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

ទី៨/ អ្នក​នាង ឈឹម អារីយ៉ា ភរិយា ឯកឧត្ដម រស់ ឧស្សាហ៍

អ្នក​នាង ឈឹម អារីយ៉ា ក៏​ជា​អតីត​តារា​សម្ដែង​ដូច​គ្នា ហើយ​បច្ចុប្បន្ន​​ បាន​ក្លាយ​ជា​ជំទាវ​ក្រោយ​រៀប​ការ ជា​មួយ​បុរស​ពោះម៉ាយកូន២ លោក រស់ ឧស្សាហ៍ មន្ត្រីផ្កាយ២ ដែល​ត្រៀម​ឡើង​ផ្កាយ​៣ នៅ​ក្រសួងមហាផ្ទៃ មាន​តួនាទី​ជា​អគ្គនាយក​រង​ស្ថាប័ន​មួយ របស់​ក្រសួងមហាផ្ទៃ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម