ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា ស្អាតហើយ តែអ្នកផាត់មុខ និងធ្វើសក់ ក៏សង្ហាមិនធម្មតាដែរ
- 2019-05-17 07:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមង្គលការ ឱក សុគន្ធកញ្ញា ស្អាតហើយ តែអ្នកផាត់មុខ និងធ្វើសក់ ក៏សង្ហាមិនធម្មតាដែរ
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់កំពូលតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែផលិតកម្ម ហង្សមាស អ្វីទាំងអស់ គឺមានការសម្រិតសម្រាំងខ្លាំង មិនថាទាំំងការលម្អវេទិកា កូនក្រមុំ កំលោះ កន្លែងទទួលភ្ញៀវកិត្តិយស ការរៀបចំផ្កាលម្អ តុការ និងមុខម្ហូបជាដើម ព្រោះភ្ញៀវកិត្តិយស សុទ្ធសឹងតែលំដាប់ខ្ពស់ ដូច្នេះការជ្រើសរើសអ្នកផ្ដល់សេវាកម្ម ធ្វើសក់ និងផាត់មុខ ក៏ម៉ត់ចត់ដូចគ្នាដែរ។
នៅថ្ងៃពិសេស ផ្ទៃមុខរបស់ សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា ស្រស់ស្អាត និងទាក់ភ្នែកខ្លាំងគ្រប់ម៉ូដ សាមញ្ញមិនរញ៉េរញ៉ៃ ហើយក៏មិនចំណាយពេលធ្វើយូរទៀត។
នោះគឺជាស្នាដៃផាត់មុខ និងធ្វើសក់ អ្នកជំនាញ ២រូប ដែលម្នាក់ៗ គឺសង្ហាមិនណយឡើយ។ អ្នកទី១ឈ្មោះ ឡាម សំណាង ជាអ្នកផាត់មុខកូនក្រមុំផ្ទាល់។ បុគ្គលទី២ នៅពីក្រោយភាពស្រស់ស្អាតរបស់ សុគន្ធកញ្ញា ក្នុងថ្ងៃពិសេសគឺ លោក គូ ពិសិដ្ឋ ជាអ្នកតុបតែងម៉ូដសក់ ក្នុងកម្មវិធីជូនកូនក្រមុំ។
គួរបញ្ជាក់ថា អ្នកទាំំង២ សុទ្ធតែជាជាងដែលមានបទពិសោធជំនាញការងារពីខាងក្រៅប្រទេសមកផងដែរ៕
រក្សាសិទ្ធរូបភាព៖ PU SAM
** ទស្សនារូបភាពខាងក្រោម៖**
១. លោក ឡាម សំណាង គឺជាអ្នកផាត់មុខ និងជាបុរសដ៏សង្ហាម្នាក់
២. លោក គូ ពិសិដ្ឋ ជាអ្នកតុបតែងធ្វើម៉ូដសក់ដ៏ពូកែ និងស្រស់សង្ហារ