ជីវិតអ្នក Single នឹងមានន័យបំផុតបើបានធ្វើរឿង ១០ យ៉ាងនេះ​

  • 2019-04-30 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​ Single ក៏​ជា​រឿង​ល្អ​ម៉្យាង​ដែរ​ ប៉ុន្តែ​អ្នក​ខ្លះ​បែរ​ជា​មាន​អារម្មណ៍​ថា​ឯកា​ មែន​អត់​?​ នៅ​ពេល​ដែល​អ្នក​ឃើញ​អ្នក​ផ្សេង​គេ​ស្រលាញ់​គ្នា​ អ្នក​នឹង​ខក​ចិត្ត​ចំពោះខ្លួន​ឯង​ណាស់​។​ នោះ​ហើយ​ជា​អារម្មណ៍​​អ្នក​ Single តើ​ត្រូវ​ដោះ​ស្រាយ​បែប​ណា​ជា​មួយ​អារម្មណ៍​បែប​ហ្នឹង​?​ អត់​មាន​អី​ពិបាក​ទេ​ អ្នក​គ្រាន់​តែ​ធ្វើ​រឿង​ទាំង​ ១០​ នេះ​អ្នក​មាន​គូ​ឃើញ​ហើយ​ប្រាកដ​ជា​ច្រណែន​មិន​ខាន​៖

១. រស់​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​អ្នក​គួរ​តែ​ស្រលាញ់​បំផុត​ នោះ​គឺ​ខ្លួន​ឯង

ដោយ​សារ​តែ​យើង​​ត្រូវ​រស់​នៅ​ជា​មួយ​នឹង​ជីវិត​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ​បំផុត​ ហើយ​ពេល​វេលា​ក៏​មាន​មិន​ច្រើន​ដែរ​ អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​ស្រស់​បំព្រង​ដូច​ជា​ ដើរ​ទិញ​អីវ៉ាន់ ធ្វើ​ដំណើរ​កម្សាន្ត​ ដើម្បី​ស្វែង​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដទៃ​ស្វែង​រក​ឲ្យ​អ្នក​ទេ​។​ ជីវិត​ Single ត្រូវ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់​បំផុត​។​

២. ឧស្សាហ៍​មាន​ពិធី​ជំ​លៀង​

ត្រូវ​ចេះ​ប្រើ​ជីវិត​ ព្រោះ​ថា​ Single គ្មាន​អ្នក​ណា​នៅ​ចាំ​ប្រច័ណ្ឌ​មុខ​ក្រោយ​ទេ​ អ៊ីចឹង​ហើយ​គួរ​តែ​ចូល​រួម​ពិធី​ជប់​លៀង​ឲ្យ​បាន​សប្បាយ​ជា​មួយ​សម្លាញ់​ៗ​​របស់​អ្នក​។​ មិន​ថា​អ្នក​ទៅ​រាំ​ ​ច្រៀង​​ ឬ ផឹក​ទេ​ កុំ​បារម្ភ​ព្រោះ​ថា​គ្មាន​នរណា​ដេក​ចាំ​ទូរសព្ទ​ និង​ចាំ​ចាប់​កំហុស​អ្នក​ទេ​។​ សប្បាយ​ម៉ា​អស់​ដៃ​ទៅ​។​

៣. និយាយ​ជា​មួយ​អ្នក​ណាក៏បាន

ត្រូវ​ហើយ​អ្នក​គួរ​តែ​និយាយ​ជា​មួយ​អ្នក​គ្រប់​គ្នា​ ព្រោះ​អ្នក​មិន​មាន​ម្ចាស់​បេះ​ដូង​ដែល​នៅ​ចាំ​ហាម​មិន​ឲ្យ​និយាយ​ជា​មួយ​អ្នក​នេះ​ អ្នក​នោះ​ដែរ​។​ អ្នក​អាច​លេង​សើច​ធម្មតា​ជា​មួយ​អ្នក​ក៏​បាន​ ពេល​ដែល​អ្នក​ស្ថិតក្នុង​នាម​ជា​មិត្ត​ភក្តិ​ ឬ​ បង​ប្រុស​ តែ​គេ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​និង​បារម្ភ​ពី​អ្នក​ នោះ​ជា​ឱកាស​ដែល​អ្នក​អាច​ពិសោធន៍​ពួក​គេ​ ហើយ​អាច​ស្វែង​រក​បុរស​ដែល​ស័ក្ដិសម​ម្នាក់​មក​ធ្វើ​ជា​មិត្ត​ប្រុស​បាន​។

៤. ញ៉ាំ​អ្វី​ដែល​អ្នក​ចង់​ញ៉ាំ

ដោយ​សារ​តែ​វា​ជា​ជីវិត​យើង​ ហើយ​លុយ​ក្នុង​កាបូប​ក៏​ជា​របស់​យើង​ដូច​គ្នា​។​ ជឿ​ថា​នារី​ៗ​គ្រប់​គ្នា​មាន​ក្ដី​សុខ​បំផុត​នៅ​ពេល​ដែល​នាង​បាន​ញ៉ាំ​អាហារ​ដែល​ឆ្ងាញ់​ ហើយ​អ្វី​ដែល​សំខាន់​គឺ​មិន​ចាំ​បាច់​ខ្លាច​ធាត់​ ហើយ​មិន​ចាំ​បាច់​មាន​អ្នក​អង្គុយ​ចាំ​ពេល​ញ៉ាំ​ដែរ​។​

៥. ធ្វើ​ខ្លួន​ឯង​ឲ្យ​ល្អ​បំផុត

ការ​ធ្វើ​ជា​ខ្លួន​ឯង​គឺ​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​មួយ​ ដោយ​សារ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​នរណា​ឡើយ​។​ ពេល​អ្នក​កាន់​តែ​នៅ​ single អ្នក​កាន់​តែ​អាច​ធ្វើ​ជា​ខ្លួន​ឯង​ ។​​ អាច​មាន​ពេល​ធ្វើ​រឿង​ឆ្កួត​ៗ​​ មាន​ពេល​សប្បាយ​ អាច​បើក​ចម្រៀង​ឮ​ៗ​ហើយ​រាំ​តាម​ចិត្ត​។

៦. ស្វែង​រក​ និង​សាកល្បង​ម្ហូប​ឆ្ងាញ់​ៗ

បើ​សិន​ជា​អ្នក​ដែល​ចូល​ចិត្ត​ស្វែង​រក​ និង​ចង់​សាកល្បង​ម្ហូប​ឆ្ងាញ់​ អ្នក​ប្រាកដ​ជា​មាន​ពេល​ច្រើន​ និង​ឱកាស​ច្រើន​ចេញ​ទៅ​រក​អាហារ​ឆ្ងាញ់​ៗ​ ហើយ​អ្នក​អាច​ទៅ​ញ៉ាំ​ជា​មួយ​អ្នក​ណា​ក៏​បាន​ ព្រោះ​ថា​ជា​លុយ​របស់​អ្នក​នោះ​អី​។

៧. មាន​ពេល​សម្រាប់​ធ្វើ​អ្វី​ថ្មី​ៗ

ជីវិត​ Single បាន​ផ្ដល់​ឲ្យ​យើង​នូវ​រឿង​ជា​ច្រើន​។​ មាន​ពេល​ទំនេរ​ច្រើន​សម្រាប់​នឹក​ឃើញ​ធ្វើ​អ្វី​ដែល​ថ្មី​ ឬ​ក៏​ធ្វើ​អ្វី​ដែល​យើង​ចង់​។​ ដូច​ជា​ទៅ​ហាត់​ប្រាណ​យក​រាង​ឲ្យ​ស្អាត​ ធ្វើ​ខ្លួន​ស្អាត​ៗ​ ច្រៀង​ ឬ​ធ្វើ​អ្វី​បាន​ច្រើន​ទៀត​ ព្រោះ​យើង​មិន​ចាំ​បាច់​ត្រូវ​ឲ្យ​ពេល​ទៅ​អ្នក​ណា​ អ៊ីចឹង​ហើយ​ត្រូវ​ប្រើ​ពេល​ឲ្យ​មាន​តម្លៃ​។

៨. ជា​ពេល​ល្អ​សម្រាប់​រក​លុយ

ដោយ​សារ​តែ​មិន​ចាំ​បាច់​ត្រូវ​ទិញ​អំណោយ​ឲ្យ​អ្នក​ណា​ ហើយ​យើង​មាន​ពេល​សន្សំ​លុយ​ ឬ​អាច​យក​ទៅ​វិនិយោគ​។​ ពេល​នោះ​ហើយ​ដែល​យើង​អាច​អង្គុយ​រក​លុយ​និង​យក​ប្រាក់​ចំណេញ​បាន​យ៉ាង​សប្បាយ​ចិត្ត​។​

៩. ចំណាយ​ពេល​ជា​មួយ​គ្រួសារ

ចំណាយ​ពេល​ជា​មួយ​គ្រួសារ​ជា​រឿង​ពិសេស​បំផុត​សម្រាប់​អ្នក​ Single។​ ពិត​ណាស់​អ្នក​នឹង​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​គ្រួសារ​។​ អ៊ីចឹង​ហើយ​ពេល​ថ្ងៃ​ឈប់​សម្រាក​អ្នក​គួរ​តែ​ឆ្លៀត​ពេល​នាំ​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​ ទៅ​ស្រូប​យក​ខ្យល់​អាកាស​ ធ្វើ​បុណ្យ​ខ្លះ​ ធានា​ថា​វា​នឹង​ក្លាយ​ជា​ដំណើរ​កម្សាន្ត​ដែល​អស្ចារ្យ​។​ Single មិន​មែន​ឯកា​ទេ​។

១០. ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្តិ

ក្រៅ​ពី​គ្រួសារ​ នៅ​មាន​មិត្ត​ភក្តិ​ដែល​ចាំ​ផ្ដល់​សុភមង្គល​ឲ្យ​អ្នក​។​ បើ​អ្នក​នៅ​ម្នាក់​ឯង​មិត្ត​ទាំង​នេះ​នឹង​មិន​ទុក​អ្នក​ឲ្យ​នៅ​ឯកា​ទេ​។​ ទៅ​ជប់​លៀង​ក៏​បាន​ ទៅ​ដើរ​លេង​ជាមួយ​ក៏​បាន​ ធ្វើ​រឿង​ឆ្កួត​ៗ​ជា​មួយ​គ្នា​ក៏​បាន​បើ​សិន​ជា​អ្នក​មាន​មិត្ត​ល្អ​ច្រើន​នៅ​ក្បែរ​។​ បើ​នៅ​ single អ្នក​នឹង​មាន​ពេល​ជា​មួយ​មិត្ត​ច្រើន​ មិន​ចាំ​បាច់​ពេល​មិត្ត​បបួល​ត្រូវ​បដិសេធ​ដោយ​សារ​មាន​អ្នក​ហាម​មិន​ឲ្យ​ទៅ​ទេ​៕

ចុចអាន៖ ពេលហត់ខ្លាំងពេក សូមដើរយឺតជាងមុនបន្តិច តែកុំឈប់ដើរឲ្យសោះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម