មួយ​ឃ្លា​របស់​ នៅ​ ស្រីពៅ​ ពិត​ជា​សម​ជា​អ្នក​ប្រយុទ្ធ​មែន...

  • 2019-04-30 02:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ ថា​បើក​ដាក់​ចិត្តជា​អ្នក​វ៉ៃ​ ឬ​ជា​អ្នក​ប្រដាល់​ហើយ​កុំ​ខ្លាច​ដៃគូ​ កុំ​ខ្លាច​ការ​ប្រកួត​ បើ​ខ្លាច​ហើយ​គឺ​ធ្វើ​អ្វី​មិន​ចេញ​នោះ​ទេ។​

ស្រីពៅ ហ្គង់ខៀវ

ម្ចាស់​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​ ២០១៨​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​តទល់​ជា​មួយ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ​ថ្ងៃ​ទី៣​ខាង​មុខ​នេះ​ សង្ឃឹម​ត្រឹម​៥០%​សិន​ ព្រោះ​មើល​ទៅ​ដៃគូ​នេះ​សមត្ថភាព​មិន​ធម្មតា​ឡើយ។​ បើ​ទោះ​ជា​ឃើញ​ថា​ សមត្ថភាព​ Priscilla Hertati​ ល្អ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ប្រយុទ្ធ​តំណាង​ឲ្យ​កម្ពុជា​ខាង​លើ​មិន​មាន​ចិត្ត​ខ្លាច​រអា​នោះ​ឡើយ​ ព្រោះ​ដឹង​ច្បាស់​ថា​បើ​មាន​ចិត្ត​ខ្លាច​ហើយ​ ក្បាច់​អ្វី​ដែល​ធ្លាប់​រៀន​កន្លង​មក​គឺ​ភ្លេច​អស់​ហើយ។​

ស្រីពៅ ពេលឈ្នះនៅថៃ

ស្រីពៅ​ បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​ការ​ប្រើ​កែង​ឲ្យ​បាន​ស្ទាត់​ជំនាញ​ជាង​នេះ​ទៀត​ មិន​ថា​ស្នៀត​បុក​កែង​ ឬ​កែង​កៀក​នោះ​ឡើយ​ ព្រោះ​យល់​ឃើញ​ថា​ប៉ះ​ដៃគូ​លើក​នេះ​ចូល​ចិត្ត​ដើរ​បុក​ត្រង់​ដូច្នេះ​ក្បាច់​ដែល​រៀន​ខាង​លើ​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្លាំងពេលប្រកួតមែនទែន។​

កម្មវិធីប្រកួតរបស់ ស្រីពៅ និង​ រតនា​

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ នៅ​ ស្រីពៅ​ បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​កាល​ពី​ម្សិលមិញ​នេះ​ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ One Championship​ ជា​មួយ​កីឡា​ការិនី​ Priscilla Hertati​ ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ខណៈ​ ចាន់​ រតនា​ ក៏​ត្រូវ​ប៉ះ​ជា​មួយ​ម្ចាស់​ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម