កំពូលមហាសេដ្ឋីពិភពលោក៤នាក់មានរូបមិនស្អាត តែបានប្រពន្ធស្រស់ដូចទេពអប្សរ

  • 2019-04-29 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​ពោល​ថា អាក្រក់​គូ​នឹង​ស្អាត​ពិត​ជា​មិន​ខុស​មែន ត្បិត​ទោះ​បី​ជា​មហាសេដ្ឋី​ទាំង​៤​រូប​ខាង​ក្រោម​នេះ មាន​រូប​សម្បត្តិ​មិនលេច​ធ្លោ​ក៏​ដោយ ប៉ុន្តែ​ភរិយា​របស់​ពួក​គេ​សុទ្ធ​តែ​មាន​សម្រស់​ដែល​ធ្វើ​ឲ្យ​នារី​ផ្សេង​ទៀត ច្រណែ​នចង់​បាន។

១. Stephen Hung

មហាសេដ្ឋី Stephen Hung គឺ​ជា​អ្នក​ក្ដោប​ក្ដាប់​អចលនទ្រព្យ​ច្រើន​បំផុត​នៅ​ទីក្រុង​ហុងកុង។ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក លោក​ក៏​ក្លាយ​ជា​អគ្គនាយក​នៃ​សហព័ន្ធ Louis XIII ដូច​គ្នា។ ក្រៅ​ពី​អាជីព​ជោគជ័យ​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ បុរស​រូប​នេះ​ក៏​ត្រូវ​បាន​គេ​សរសើរ​នៅ​ពេល​យក​បាន​ប្រពន្ធ​ជា​នារី​ស្រស់​ស្អាត នាង Deborah Valdez ផង​ដែរ។ អ្នក​ទាំង​២​បាន​ជួប​គ្នា​នៅ​ពេល​កំពុង​លំហែរ​នៅ​លើ​នាវា​ទេសចរណ៍​មួយ​កាល​ពី​ឆ្នាំ​២០០៨។

២. Zhang Si Yu

មង្គលការ​របស់​អគ្គនាយក​សហព័ន្ធ​គ្រឿង​បន្លាស់​កុំព្យូទ័រ Gao Ming និង​តា​រា​ម៉ូដែល​សិចស៊ី An Qi ធ្លាប់​ទទួលបាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ពី​មហាជន។ មិន​ត្រឹម​តែ​ខុស​គ្នា​ពី​រូប​សម្បត្តិ​នោះ​ទេ ឋានៈ​ក្នុងសង្គម​របស់​អ្នក​ទាំង​២​ក៏​ត្រូវ​បាន​គេ​លើក​ឡើង​និយាយ​ច្រើន​ដែរ។ តាម​នោះ​ដែរ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ខាង​ស្រី​យក​ខាង​ប្រុស​គឺ​ដោយ​សារ​លុយ​ទាំង​ស្រុង។ ​ឆ្លើយ​តប​វិញ តារា​ស្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ឃើញ​ប្ដី​ពិត​ជា​សង្ហារ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​​មួយ​ឃ្លា​នេះ រឹត​តែ​ត្រូវ​គេ​រិះ​គន់​កាន់​តែ​ខ្លាំង។

៣. Bernie Ecclestone

ទោះ​បី​ជា​រៀបការ​បាន​ដល់​ទៅ​៧​ឆ្នាំ​ហើយ​ក៏​ដោយ តែ​មនោសញ្ចេតនា​របស់​សេដ្ឋី Bernie Ecclestone និង​ភរិយា​នាង Fabiana Flosi នៅ​តែ​ស្អិត​រមួត​ដូច​ដើម​ខុស​ពី​សម្ដី​អ្នក​ផង​ដែល​លើក​ឡើង​ថា ខាង​ស្រី​យក​បុរស​ចំណាស់​នេះ​ដោយ​សារ​តែ​លុយ។ តាម​នោះ​ដែរ អ្នក​ទាំង​២​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​៤៦​ឆ្នាំ។ លើស​ពី​នេះ សេដ្ឋី​ខាង​លើ​ធ្លាប់​មាន​ប្រពន្ធ​២​រូប​រួច​ហើយ។

៤. Phillip Ruffin

ឆ្នាំ​២០០៨ មហាសេដ្ឋី​អាមេរិក Phillip Ruffin បាន​បង្ករ​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រកាស​រៀបការ​នឹង​នាង Oleksandra Nikolayneko។ ខាង​ប្រុស​គឺ​ជា​សេដ្ឋី​រក​ស៊ី​ខាង​កាស៊ីណូ ឯ​ខាង​ស្រី​គឺ​ជា​បវរកញ្ញា​ប្រទេស Ukraine ដោយ​មាន​គម្លាត​អាយុ​ដល់​ទៅ​៤៦​ឆ្នាំ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា អ្នក​ទាំង​២​ដើរ​ជាមួយ​គ្នា​ប្រៀប​ដូច​តា និង​ចៅ តែ​ភាគី​​ទាំង​២​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​​ទៅ​នឹង​គ្រប់​​មតិ​ទាំង​ឡាយ៕

ចុចអាន៖ ស្រលាញ់គ្នាតាមOnline ខាងប្រុសស្មានជួបកំពូលស្រីស្អាត បែរប៉ះអ៊ុំស្រីទម្ងន់៧០គីឡូទៅវិញ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម