ដាច់ខាតកុំទិញទំនិញ ១០ ប្រភេទនេះតាមអនឡាញអី

  • 2019-04-26 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ទោះ​បី​ជា​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​ច្រើន​មែន​ តែ​ក្រៅ​ពី​ចំណេញ​ពេល​វេលា​គឺ​វា​មាន​គុណ​វិបត្តិ​ជា​ច្រើន​ដែល​អ្នក​គួរ​ជៀស​វាង​។​ ទំនិញ​ខ្លះ​មាន​គុណ​ភាព​ខុស​ពី​ការ​គិត​របស់​អ្នក​ទាំង​ស្រុង​។​ ខាង​ក្រោម​នេះ​ជា​ទំនិញ​ ១២​ ប្រភេទ​ដែល​អ្នក​មិន​គួរ​ទិញ​តាម​អន​ឡាញ​៖

១. សម្ភារៈ​លំអ​ក្នុង​ផ្ទះ

អ្នក​គួរ​តែ​ទៅ​ដល់​កន្លែង​ផ្ទាល់​ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា​អ្នក​ពេញ​ចិត្ត​ទំនិញ​នោះ​ពិត​មែន​។​ បើ​សិន​អ្នក​ទៅ​ដល់​កន្លែង​ ២ ទៅ​ ៣​ ដង​ទៀត​អ្នក​អាច​នឹង​ទទួល​បាន​តម្លៃ​ពិសេស​ ព្រោះ​អ្នក​លក់​មិន​ចង់​ឲ្យ​អ្នក​ដើរ​ចេញ​មក​ដៃ​ទទេ​ឡើយ​។​ ទំនិញ​ជា​ច្រើន​ដូច​ជា​ វាំងនន​ កម្រាល​ពូក​ កម្រាល​ព្រំ​ជា​ដើម​ វា​តែង​តែ​មាន​ពណ៌​ខុស​ពី​រូប​ថត​នៅ​លើ​អនឡាញ​ អ៊ីចឹង​ហើយ​ទៅ​ដល់​កន្លែង​ផ្ទាល់​ដើម្បី​បាន​ពណ៌​កាន់​តែ​ត្រូវ​ចិត្ត​។

២. កម្រាល​ពូក ឬ​ ខ្នើយ

គិត​មើល​ទៅ​អ្នក​ត្រូវ​ចំណាយ​ពេល​ប្រហែល​​ ៨​ ម៉ោង​នៅ​លើ​កម្រាល​ពូក​និង​ខ្នើយ​ ដូច​នេះ​វា​ជា​ផ្នែក​សំ​ខាន់​មួយ​ក្នុង​ជីវិត​អ្នក​ ដូច្នេះ​អ្នក​គួរ​តែ​ប្រាកដ​ចិត្ត​ថា​វា​មាន​ភាព​ទន់​ និង​មាន​ពណ៌​ស្រស់​ស្អាត​ ហើយ​គុណ​ភាព​ល្អ​។​ អ៊ីចឹង​ហើយ​គួរ​តែ​ទៅ​ទិញ​ដល់​កន្លែង​ ល្អ​ជាង​ទិញ​តាម​អនឡាញ​។ ​ ៣. ទិញ​ទំនិញ​ភ្លាមៗ

បើ​សិន​ជា​អ្នក​ត្រូវ​ការ​ទិញ​ទំនិញ​សម្រាប់​កម្មវិធី​អ្វី​មួយ​ភ្លាម​ៗ​ អ្នក​គួរ​តែ​ទៅ​ដល់​ហាង​លក់តែ​ម្ដង​ទៅ​។​ ដោយសារ​នៅ​ពេល​ដែល​ទិញ​តាម​អនឡាញ​ អ្នក​នឹងពិបាក​យក​ទៅ​ប្តូរ​វិញ​ពេល​ទំនិញ​មិន​ត្រូវ​ចិត្ត​អ្នក​។

៤. គ្រឿង​សំអាង​ដែល​អ្នក​មិន​ធ្លាប់​ប្រើ​ពី​មុន

អ្នក​អាច​ទិញ​ផលិត​ផល​ណា​ដែល​អ្នក​ធ្លាប់​ប្រើ​តាម​អនឡាញ​បាន​ តែ​បើ​សិន​ជា​អ្នក​ចង់​សាក​របស់​ថ្មី​ អ្នក​គួរ​តែ​ទៅ​ទិញ​នៅ​ហាង​ឬ​តូប​ដែល​អ្នក​ធ្លាប់​ស្គាល់​វិញ​។​ ​អ្នក​លក់​អនឡាញ​ជា​ច្រើន​នាក់​នឹង​មិន​ប្ដូរ​ទំនិញ​ឲ្យ​អ្នក​វិញ​ទេ​នៅ​ពេល​បើក​ប្រើ​ហើយ​។​ បើ​សិន​ជា​អ្នក​ចង់​ទិញ​តាមអន​ឡាញ​អ្នក​គួរ​តែ​មើល​ហាង​ណា​ដែល​អាច​ប្ដូរ​ទំនិញ​វិញ​បាន​។​

៥. សម្លៀក​បំពាក់​មិន​ស្គាល់​ Brand

ទិញ​សម្លៀក​បំពាក់​ដែល​មិន​ស្គាល់​ប្រេន​ វា​អាច​នឹង​ខុស​ទំហំ​ ហើយ​មិន​អាច​ប្ដូរ​បាន​ទៀត​។​

៦. សម្លៀក​បំពាក់​មួយ​ទឹក

ទោះ​បី​វា​អាច​ជួយ​សន្សំ​លុយ​បាន​ខ្លះ​តែ​ការ​ទិញ​សម្លៀក​បំពាក់​មួយ​ទឹក​អាច​នឹង​មិន​ល្មម​ ឬ​គុណ​ភាព​អន់​ (ដាច់​ ឬ រហែក​ជា​ដើម​)។

៧. ស្បែក​ជើង

ស្បែក​ជើង​ដែល​ចង្អៀត​ឬ​រលុង​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​លុយ​។​ ទោះ​បី​ជា​វា​ជា​ប្រេន​ដែល​អ្នក​ធ្លាប់​ប្រើ​ក៏​ដោយ​ អ្នក​ត្រូវ​តែ​បាន​ល​សិន​មុន​នឹង​ទិញ​។

៨. ឡាន

កុំ​ចេះ​តែ​ជឿ​តាមការ​ណែ​នាំ​ផ្ដេសផ្ដាស​តាម​បណ្ដាញ​សង្គម​។​ អ្នក​នឹង​មិន​ដឹង​ច្បាស់​ថា​ឡាន​នោះ​យ៉ាង​ម៉េច​ទេ​ បើ​មិន​បាន​ឆ្លង​កាត់​ការ​បើក​សាក​ល្បង​ និង​ត្រួត​ពិនិត្យ​មើល​។​ អ្នក​គួរ​តែ​ត្រួត​ពិនិត្យ​មើល​សម្លេង​វា​ឲ្យ​បាន​ល្អិត​ល្អន់​ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​អ្នក​មិន​គួរ​ទិញ​ឡាន​តាម​អនឡាញ​។

៩. របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ

ទិញ​ទូទឹកកក​ ម៉ាស៊ីន​បោក​គក់​ ថោក​ៗ ប៉ុន្តែ​ថ្លៃ​ដឹង​ជញ្ជូន​ថ្លៃ គិត​ចុះ​គិត​ឡើង​តម្លៃ​ចង់​លើស​ទៅ​ទិញ​នៅ​ហាង​ទៀត​។​

១០. ឧបករណ៍​តន្ត្រី

បើ​ទិញ​ហ្គីតា​ មក​លេង​ត្រឹម​ពេល​ខ្លី​ មិន​អី​ទេ​អ្នក​ទិញ​អនឡាញ​បាន​។​ ប៉ុន្តែ​បើ​ត្រូវ​ការ​ប្រើ​យូរ​អ្នក​គួរ​តែ​ទៅ​រក​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ហាង​ ដោយ​សារ​តែ​ឧបករណ៍​ភ្លេង​ត្រូវ​បាន​ប្រើ​ដោយ​ដៃ​ របស់​នីមួយ​ៗ​មាន​សំឡេង​ខុស​ៗ​គ្នា​។​ ពេល​ខ្លះ​អ្នក​លក់អាច​ណែនាំ​អ្នក​ឲ្យ​រើស​យក​របស់​ល្អ​ក៏​ថា​បាន​៕

ចុចអាន៖ តិចនិកប្រើ​ម៉ាស៊ីន​ត្រជាក់ក្នុង​​រដូវក្ដៅ កុំឲ្យ​ថ្លៃភ្លើងឡើង​​ខ្លាំង

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឃួន​ សុលីកា