ចូល​​​​២០​​​ឆ្នាំ​​ក្រាស់​​​ហើយ​​​ ​នៅ​តែ​មិន​​​​​​ចង់​​រៀប​ការ ​​ដោយ​សារ​ហេតុ​​ផល​​​​​​ទាំង​​នេះ​

  • 2019-04-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​មិន​មែន​​​មនុស្ស​​គ្រប់​គ្នា​ឲ្យ​តែ​ចូល​​ដល់​​​វ័យ​​​​​២០​​ឆ្នាំ​​​ក្រាស់ សុទ្ធ​តែ​​ចង់​​​រៀប​ការ​​ទាំង​​អស់​ឡើយ។ ​​ទោះ​​ខ្ញុំ​ឃើញ​​​​​​មិត្តភ័ក្តិ​​ សាច់​​ញាតិ​​ ឬ​អ្នក​​ដទៃ ដែល​មាន​​អាយុ​​​​តិច​ជាង​​​​ឬ​​ដំណាល​គ្នា​ ចូល​រោង​​ការ​​​​​ព្រោង​ព្រាត​​​អស់​​​ហើយ​​ ក៏​​ខ្ញុំ​​នៅ​​តែ​​ធ្វើ​​ហីៗ​​មិន​ខ្វល់​​​សោះ​ឡើយ​​​។ ​​​មាន​មូល​ហេតុ​​ជា​​​​ច្រើន​​ ដែល​​​​អ្នក​​​នៅ​​លីវ​​​​ មិន​ទាន់​​ចង់​​​រៀប​​ការ​ គ្រាន់​​​តែ​ពេល​​ខ្លះ​​ ​​គេ​​​ខ្ជិល​​និយាយ​​​​​រៀប​​រាប់​​​ចេញ​មក​ក្រៅ​ឲ្យ​​​​អស់​​ពេក​។​

​១. មិន​ទាន់​​​រៀប​ការ​មិន​​មែន​មាន​ន័យ​ថា​​​​​​ឯកា​​

​​​ពេល​​រៀប​ការ​​រួច គ្រប់​​គ្នា​​នឹង​​មាន​​​​​ដៃ​​គូ​​​​ដ៏​​កក់​ក្តៅ​​ម្នាក់​​នៅ​​ក្បែរ​​​​​កាយ​​។​ ប៉ុន្តែ​​​​​​​សម្រាប់​អ្នក​​នៅ​​លីវ​​​វិញ​ ​ក៏​​​គេ​​​​​មិន​​​​ឯកា​​អី​​ដែរ​ ​​ព្រោះ​គេ​​​​​​​​​​​​​មាន​មនុស្ស​ជិតស្និទ្ធ​​​​​ ដូច​ជា​​​​ម៉ាក់​​ប៉ា បង​ប្អូន មិត្ត​​ភ័ក្តិ...ដែល​​អាច​​ទុក​ចិត្ត ពឹង​​អាស្រ័យ​​​​ សើច សប្បាយ​​ជាមួយ​​គ្នា​​​​។ ធ្វើ​​​ម៉េច​​​​បើ​ពេល​​​នេះ ​​​មិន​​​ទាន់​ចង់​​មាន​​ស្នេហា​​​​​​ផង ទោះ​​​បង្ខំ​​​​​​​អារម្មណ៍​​​ក៏​មិន​​កើត​​​ដែរ។​ ម្យ៉ាង​​ទៀត​​ ជួន​​កាល​​​គេ​ជា​​មនុស្ស​​ដែល​រីក​រាយ​​ក្នុង​ការ​​ធ្វើ​​​​ដំណើរ​​កម្សាន្ត​​​​​ ធ្វើ​​ការងារ​​​​​​​សង្គម ​​​​​សិក្សា​​​រៀន​​សូត្រ​​​​​​ជា​​​ដើម​​ ដោយ​​​​មិន​​​បាន​ខ្វល់​​ខ្វាយ​​ពី​​​រឿង​​ស្នេហា​​​​​ឡើយ​។

រូបតំណាង

**​២. ​​​ស្នេហា​បង្កប់​​​​​​​​អត្ថន័យ​​​​ច្រើន​ណាស់​​**​

​​​​​ការ​​​រៀប​​ការ​​​ ប្រៀប​​​បាន​​នឹង​​​ការ​​ចុះ​​​កិច្ច​​​​សន្យា​​ព្រម​ព្រៀង​ជា​មួយ​​គ្នា​។ "ស្នេហា" ត្រឹម​ពាក្យ​ពីរ​ម៉ាត់​ ស្តាប់់​​​ទៅ​​​​​​​​ដូច​ជា​​ធម្មតា​ៗ​​ ប៉ុន្តែ​​​​​​​វាគ្មាន​ភាព​ជាក់​​​​​លាក់​​នោះ​ទេ​។ ភាព​​​ស្រស់​​ស្អាត​​របស់​​​​ស្នេហា​​​​​​ក៏​មិន​ទៀង​ទាត់​ដែរ​។ កាលណា​​​​ខ្ញុំ​អាច​ឲ្យ​​​និយម​​​ន័យ​​​​​​របស់​​វា​​​​ច្បាស់​​លាស់​​ហើយ​ ខ្ញុំ​​នឹង​​​​​​សម្រេច​​ចិត្ត​តាម​​ក្រោយ​។

រូបតំណាង

​​​៣. ​​​​​​ភាព​​នៅ​​លីវ​​​មិន​​មែន​ជា​​ឧបសគ្គ​

​​ពេល​​​ដែល​​​​​ជួប​​​រឿង​មិន​ល្អ​​ ពេល​​កើត​ទុក្ខ ខ្ញុំ​​មិន​​​ដែល​​​​​​​​បន្ទោស​ភាព​នៅ​​លីវ​​នោះ​ទេ​ ​ព្រោះ​​​​វា​​មិន​មែន​ជា​​ឧបសគ្គ​​សម្រាប់​​ខ្ញុំ។ មិន​​ខ្វះ​ទេ​ ​​មនុស្ស​​​​​ដែល​​​​​ស្រលាញ់​​​ បារម្ភ​​​​​យក​​ចិត្ត​ទុក​​​ដាក់​ជាមួយ​​ខ្ញុំ។ ម្យ៉ាង​​ទៀត ជីវិត​គូ​​ក៏​មិន​មែន​​​​​មាន​ន័យ​​ថា អាច​​ដោះ​​ស្រាយ​​​​រាល់​បញ្ហា​គ្រប់​បែប​​យ៉ាង​​​​​​​​បាន​​ដែរ​។

​​​​៤. រៀប​​ការ​​​​ក្នុង​ពេល​វេលា​ស័ក្តិសម មិន​មែន​​ជា​ការ​​​​​ប្រញាប់

​ខ្ញុំ​​គ្មាន​គំនិត​ថា មិន​ចង់​​​​​រៀប​​ការ​​​​​​​ជា​​រៀង​​​​រហូត​ទេ ​​ហើយ​​​​​​​​ក៏​គ្មាន​​​ហេតុផល​ណា​​ដែល​​ត្រូវ​ប្រញាប់​​​​​ដែរ។​​​ ​​សំខាន់​​​​​​ខ្ញុំ​​ចង់​បាន​​​ទាំង​អាពាហ៍ពិពាហ៍​​​និង​​សុភមង្គល​​​​​ក្នុង​​ជីវិត​​​​។ ខ្ញុំ​​​​ចង់​​បាន​​ការ​​យល់​​​​ចិត្ត ភាព​​ចុះ​​សម្រុង ភាព​​នឹង​នរ​​ជាមុន​​សិន ទើប​​ជីវិត​គូ​​អាច​​រឹង​មាំ​​បាន​យូរ​។ ​

រូបតំណាង

​​​​​​​​​​​ចុចអានបន្ត៖

ប្រភព៖ oprah ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម