តារា​កូរ៉េ​ចូល​ចិត្ត​ប្រើ​របស់​ ២​ យ៉ាង​នេះ​ដើម្បី​បន្ថែម​ពន្លឺ​ឲ្យ​សម្រស់

  • 2019-04-04 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្លៀក​បំពាក់​ស្រស់​ស្អាត​តែង​តែ​មាន​ភ្ជាប់​ជា​មួយ​គ្រឿង​លំអ​ដែល​ស៊ី​គ្នា​។ វា​មិន​មែន​ជា​រឿង​បំផ្លើស​អី​ទេ​ដែល​ថា​សម្លៀក​បំពាក់​មើល​ទៅ​ធម្មតា​ពេក​ពេល​អត់​មាន​បន្ថែម​គ្រឿង​លំអ​បន្ថែម​។​ពេល​ខ្លះ​គ្រាន់​តែ​ថែម​ក្រវិល​មួយ​គូ​ក៏​អាច​ឲ្យ​អ្នក​មើល​ទៅ​លេច​ធ្លោ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​បាន​ដែរ​។​​​របស់​ពីរ​យ៉ាង​ដែល​តារា​ស្រី​កូរ៉េ​តែង​តែ​ប្រើ​មិន​ដែល​ខាន​គឺ​៖

ក្រវិល

ជា​ពិសេស​នៅ​ពេល​ឡើង​ឆាក​ម្ដង​ៗ​ស្រី​ស្អាត​ទាំង​អស់​នេះ​មិន​ដែល​ភ្លេច​លេង​ម៉ូដ​ក្រវិល​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​។​ មើល​តែ​រូប​ខាង​ក្រោម​នេះ​ដឹង​ហើយ​ថា​សម្រស់​ពួក​គេ​ស្រស់​ស្អាត​ជា​មួយ​នឹង​ម៉ូដ​ក្រវិល​ទាក់​ទាញ​កម្រិត​ណា​។

ដង្កៀប

នៅ​ចាំ​ទេ​ថា​កាល​ពី​មួយ​រយៈ​មុន​​ស្ទីល​កៀប​ដង្កៀប​ច្រើន​ពណ៌​តាម​តារា​កូរ៉េ​ពិត​ជា​ល្បី​ខ្លាំង​មែន​ទែន​​ ដោយ​សារ​តែ​ស្ទីល​នេះ​ទាក់​ទាញ​ខ្លាំង​ មើល​តែ​រូប​របស់​តារា​ខាង​ក្រោម​នេះ​ទៅ​ដឹង​ហើយ​៕

ចុចអាន៖ ម៉ូដ​ក្រវិល​​គជ់ខ្យង​ទាំង​នេះ​ ពាក់​ទៅ​មិន​ឃើញ​ចាស់​ហើយ​ស្អាត​ទៀត

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម