ក្មេងប្រុសកូរ៉េអាយុ ២ ឆ្នាំ ក្លាយជាតារាបណ្ដាញសង្គម ព្រោះពូកែលេងទឹកមុខក្រមិចក្រមើមពេក
- 2019-02-12 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសកូរ៉េអាយុ ២ ឆ្នាំ ក្លាយជាតារាបណ្ដាញសង្គម ព្រោះពូកែលេងទឹកមុខក្រមិចក្រមើមពេក
ទោះអាយុនៅក្មេងខ្ចីក៏ដោយ តែកុមារា Iro មានអ្នកគាំទ្ររាប់ម៉ឺននាក់ទៅហើយនៅលើបណ្ដាញសង្គមរបស់ខ្លួនជាមួយភាពគួរឲ្យស្រលាញ់របស់ខ្លួន។
កាលពីថ្មីៗនេះ បណ្ដាញព័ត៌មាន Insight របស់កូរ៉េបានចុះផ្សាយពីតារាបណ្ដាញសង្គមក្មេងបំផុតរបស់ប្រទេសខ្លួន នោះគឺកុមារាអាយុ២ឆ្នាំ ឈ្មោះ Iro។ នៅលើគណនីបណ្ដាញសង្គមរបស់កុមារាមួយនេះ មានអ្នកគាំទ្រជាង៥ ម៉ឺននាក់ និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើក្មេងប្រុសនេះនោះគឺ ទោះបីជានៅក្មេងខ្លាំងក៏ដោយ តែគេបែរជាអាចលេងទឹកមុខបានគ្រប់សណ្ឋាន ពេលខ្លះគួរឲ្យស្រលាញ់ ពេលខ្លះគួរឲ្យអាណិត និងពេលខ្លះទៀតគឺកំប្លែងតែម្ដង។ ទោះជាកូនប្រុសក៏ដោយ ក៏ម្ដាយឪពុករបស់ Iro គ្មានការរអែងតែងខ្លួនឲ្យគេជាមនុស្សស្រីនោះឡើយ។ ប្រការនេះហើយ ដែលធ្វើឲ្យ Iro ត្រូវបានគេចូលចិត្តជាខ្លាំង។ គ្រប់រូបភាពរបស់កុមារានេះ សុទ្ធតែទទួលបានចំនួន like ដល់ទៅរាប់ម៉ឺនឯណោះ៕