រឿង ៤ យ៉ាងដែលអ្នកមានគូ មិនគួរធ្វើដាក់អ្នកនៅ single
- 2018-12-19 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៤ យ៉ាងដែលអ្នកមានគូ មិនគួរធ្វើដាក់អ្នកនៅ single
អ្នកដែលមានគូមួយចំនួនចូលចិត្តនិយាយបង្អាប់ ឬធ្វើរឿង ៤ យ៉ាងនេះដាក់មិត្តភ័ក្ដិដែលគ្នានៅលីវមិនទាន់មានគូដូច។ អ្នកប្រាកដជាគិតថា ការនិយាយបែបនោះជាការលេងសើច តែពេលខ្លះវាប៉ះពាល់ទៅដល់អារម្មណ៍គ្នាក៏មាន។ ដូចនេះ កញ្ញា សូមណែនាំរឿង ៤ យ៉ាងដែលអ្នកមិនគួរធ្វើ ឬនិយាយទៅកាន់អ្នក single៖
១.ចាប់ផ្គូផ្គងជាមួយមិត្តភ័ក្ដិម្នាក់ទៀត ឬបងប្អូនអ្នក
ការធ្វើបែបនេះបណ្ដាលឲ្យសាមីខ្លួនពិបាក ព្រោះគិតថាខ្លួនប្រហែលជាយ៉ាប់ខ្លាំងរហូតគ្មានសមត្ថភាពរកដៃគូខ្លួនឯងបាន ទើបម្នាក់ៗខំណែនាំឲ្យអ្នកនេះផងអ្នកនោះផង។ មនុស្សដែលត្រូវគេចាប់ផ្គូផ្គងទោះជាសេពគប់គ្នា ក៏ពេលខ្លះមិនមែនព្រោះតែស្រលាញ់ឡើយ តែមកពីខ្លាចអ្នកណែនាំគេអន់ចិត្ត ទើបខំទៅជួបតាមការណាត់។
២.កុំនិយាយថា «អ្នកដូចមិនប្រឹងប្រែងរកគូសោះ»
រកបានគូគាប់ដែលត្រូវរ៉ូវគ្នា មិនមែនងាយដូចរៀនជិះកង់ ជិះម៉ូតូទេ។ ក្នុងជីវិតគូត្រូវស្វែងយល់រឿងរ៉ាវជាច្រើន ដើម្បីឲ្យចិត្តគំនិតគ្នា ដូចនេះកុំថាឲ្យអ្នកគ្មានគូ ថាមិនប្រឹងស្វែងរក ព្រោះពួកគេអាចនឹងមិនពេញចិត្តចំពោះឃ្លានេះ។
៣.អ្នក single ដល់ពេលណា?
ការនៅលីវមិនមានន័យថា មានអ្វីខុសចំពោះនរណាម្នាក់ទេ។ single ពោរពេញដោយភាពទាក់ទាញ ឆ្លាតវៃ និងមានការងារល្អ ជីវិតបែបនេះមិនល្អត្រង់ណា។ កុំប្រើពាក្យ ដូចជាការនៅលីវ មានទោសធ្ងន់ធ្ងរណាស់អ៊ីចឹង។
៤.«តិចនៅលីវដល់ថ្ងៃស្លាប់ទៅ»
ពាក្យនេះពិតជាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់អ្នកនៅលីវ។ គេមិនភ័យព្រោះស្លាប់ទៅគ្មានកូនចៅនៅជិតទេ សម័យនេះគេភ័យតែរឿងគ្មានលុយចាយប៉ុណ្ណោះ តែពាក្យនេះប្រៀបដូចជាប្រមាថមើលងាយអ្នក single ពេកហើយ៕
ចុចអាន៖នៅតែជាមនុស្សស្រីដ៏ឯករាជ្យទោះបីជាមានស្នេហា ដោយប្រើ ៥វិធីនេះ